សក្កបាន្ត - Sakaban Restaurant
- #214, St 598, Phnom Penh Thmey, Sen Sok Phnom Penh
- 087 793 868
ល្ងាចៗឡើងចង់ជួបជុំមិត្តភ័ក្ភតែអត់ដឹងទៅណា? អ៊ីចឹងថ្ងៃនេះ FoodBuzz ចង់ណែនាំភោជនីយដ្ឋានមួយកន្លែងដែលធានាថានឹងត្រូវចិត្តអ្នកទាំងអស់គ្នាតែម្តង នោះគឺភោជនីយដ្ឋាន សក្កបាន្ត ។
ការរៀបចំនិងដេគ័រហាងបែប Outdoor ស្រស់ស្រាយនិងមានភ្លើងពណ៌បែបរ៉ូមែនទិកធ្វើឲ្យរាល់ការជួបជុំកាន់តែសប្បាយ ពេលទៅម្តងណាគឺមានអារម្មណ៍ធូរស្បើយតែម្តង។
សម្រាប់អ្នកចូលចិត្តថតរូបគឺថាត្រូវម៉ាច់ ដោយសារបរិវេណហាងសឹងតែគ្រប់ជ្រុងបានផ្តល់នូវកន្លែងថតរូបស្អាតៗគ្រប់ប្លង់តែម្តង។ បើនិយាយពីមុខម្ហូបវិញគឺកាន់តែពិសេសទៀតហើយ។ នៅ សក្កបាន្ត មានម្ហូបឆ្ងាញ់ៗជាច្រើនមុខជាមួយនឹងប្រភេទសាច់ គ្រឿងសមុទ្រ គ្រឿងផ្សំផ្សេងៗទៀតដែលមានគុណភាពខ្ពស់ និងត្រូវបានយកចិត្តទុកដាក់ក្នុងការចម្អិនដើម្បីរក្សានូវរសជាតិនិងអនាម័យជូនអតិថិជនរបស់ សក្កបាន្ត ទាំងអស់។
ជាមួយមុខម្ហូបពិសេសៗមានដូចជា សាច់ចៀមអាំងជ្រលក់ទឹកប្រហុក បើនិយាយពីរសជាតិវិញគឺអេមមែនទែន សាច់ចៀមទន់ផុយឆ្ងាញ់ បានមួយម៉ាត់ហើយគឺថាចង់ដាក់មួយម៉ាត់ទៀតតែម្តងរសជាតិដែលមិនងាយនិងបំភ្លេចបាននោះជាមួយនិងទឹកប្រហុកដិតៗ។
មិនមែនមានតែសាច់ចៀមទេណា៎ នៅ សក្កបាន្ត មានទាំងប្រភេទសាច់ផ្សេងៗទៀតមានស៊ុបបែបចិនជាមួយសាច់ចៀមនិងបន្លែស្រស់ក៏ដូចជាគ្រឿងសមុទ្រស្រស់ៗ អយស្ទ័រ ហើយចង់កុម្ម៉ង់់ជាម្ហូបចម្អិនញ៉ាំក៏បាន ញ៉ាំស្រស់ៗបែប Sashimi ក៏បាន។
ម្ហូបមួយមុខណាក៏ឆ្ងាញ់ដែរ ចង់ញ៉ាំម្ហូបហឹរៗក៏មាន បែបថៃក៏មាន បែបអាស៊ីក៏មាន តែអ្វីដែររឹតតែពិសេសជាងគេនោះគឺ សក្កបាន្ត បានផ្តល់ការកម្សាន្តអារម្មណ៍ជាមួយក្រុមតន្រ្តី ប្រគុំ និងច្រៀងផ្ទាល់ៗតែម្តង។ ញ៉ាំបណ្តើរ ស្តាប់ភ្លេងបណ្តើរ ញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយថែមមួយកម្រិតទៀត។ ចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់មិត្តភ័ក្ភក្រុមគ្រួសារនៅ សក្កបាន្ត ជាទីកន្លែងដែលមានបរិយាកាសល្អមានផាសុកភាពជាពិសេសគឺតម្លៃសមរម្យ។ លើសពីនេះចាប់ពីថ្ងៃទី១៥ខែវិច្ឆិកានេះតទៅ ភោជនីយដ្ឋាន សក្កបាន្ត នឹងមានមឺនុយដែលមានមុខម្ហូបថ្មីៗជាប្រចាំខែតែម្តង។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.