ភោជនីយដ្ឋាន Saawaan'D ផ្ដល់ជូនរសជាតិម្ហូបែបបអាស៊ីដ៏ពិសេសឥតខ្ចោះក្នុងទីក្រុងភ្នំពេញ!!

ប្រសិនបើអ្នកកំពុងរកកន្លែងណាដែលមានម្ហូបប្រពៃណីខ្មែរ និងថៃពិតប្រាកដនោះមិនបាច់ទៅណាឆ្ងាយទេ មកត្រឹមតែ ភោជនីយដ្ឋាន Saawaan'D អាចបំពេញគ្រប់មុខម្ហូបបែបអាសុីដែលលោកអ្នកចង់បាន។

ភោជនីយដ្ឋាន Saawaan'D ស្ថិតនៅតំបន់ស្ងប់ស្ងាត់ ឆ្ងាយពីទីក្រុងដ៏មមាញឹកបន្តិច មានកន្លែងធំទូលាយ និងប្រកបដោយផាសុកភាព ជាមួយនឹងការរចនាខាងក្នុងបែបបុរាណ ដែលឆ្លុះបញ្ចាំងពីវប្បធម៌របស់ប្រទេសកម្ពុជា និងប្រទេសថៃ។ រីឯពន្លឺភ្លើងមានពណ៌ដ៏ស្រទន់ បង្កើតឲ្យមានបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញ។

បុគ្គលិកនៅភោជនីយដ្ឋាន Saawaan'D ផ្តល់សេវាកម្មប្រកបដោយភាពរួសរាយ និងរាក់ទាក់ ស្វាគមន៍លោកអ្នកដោយស្នាមញញឹម និងភាពពេញចិត្ត។ មិនត្រឹមតែប៉ណ្ណោះ ពួកគាត់នឹងធ្វើឲ្យបទពិសោធន៍នៃការទទួលទានអាហាររបស់អ្នកពោរពេញដោយភាពរីករាយ។ នៅភោជនីយដ្ឋាន Saawaan'D នេះ មានមុខម្ហូបជាច្រើនមុខ ដែលផ្សារភ្ជាប់ជាមួយនឹងរសជាតិ ភាពច្នៃប្រឌិតនៃមុខម្ហូបនីមួយៗ និងប្រពៃណីដ៏សម្បូរបែបនៃម្ហូបខ្មែរ និងថៃ។ អ្នក​ចង់បានគ្រឿង​បំពង​ក្លិន​ឈ្ងុយ ប្រហិត​បំពង សាឡាត់​ស្រស់ គឺមានទាំងអស់ មានការរៀបចំ​ដោយ​គ្រឿងផ្សំ​ស្រស់ៗ ​និងមាន​គុណភាព។

លើសពីនេះទៀត ប្រសិនបើអ្នកចង់សាកម្ហូបខ្មែរល្បីៗ អាចមកសាកនៅ Saawaan'D បាន ធានាថាមិនខកបំណងនោះទេ។ ម្ហូបប្រចាំហាងមានដូចជា ត្រីអាម៉ុក ដែលជាត្រីចំហុយស្លឹកចេក មានសាច់ទន់ ផ្អែម និងមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយដូងក្រអូបថែមទៀតផង។ មួយវិញទៀតគឺ នំបញ្ចុក ដែលមានស្រូបជាមួយនឹងសម្លការីសាច់ត្រី មានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ ហើយបើបានដាក់ជាមួយបន្លែ ស្រស់ៗទៀត ដឹងតែអ៊ែមហ្មង។

កាន់តែពិសេស ប្រសិនបើអ្នកចង់ញ៉ាំម្ហូបរៀង​ហឹរៗបែបថៃ អ្នកមិនគួររំលង Saawaan'D ឡើយ ព្រោះនៅទីនោះមាន​ម្ហូប​បុរាណបែបថៃ​ដូចជា ផាតថៃ មានមី​ដែលមាន​រសជាតិ​ជូរ ផ្អែម និងហឹរ បើ​បាន​ដាក់​សណ្តែកដី​ក្រៀម និង​ទឹក​ជ្រលក់ពីលើទៀត មិនដឹងជាឆ្ងាញ់យ៉ាងណាទេ។ នៅមាន ស៊ុបតុងយ៉ាំមួយប្រភេទទៀត ដែលជាស៊ុបបង្គាមានរសជាតិហឹរ និងជូររៀងដិតបន្ដិច ដែលឆ្លុំបញ្ចាំងពីភាពច្នៃប្រឌិតនៃម្ហូបថៃ ដែលមានស្លឹកគ្រៃ ស្លឹកគ្រៃ ម្ទេស និងក្រូចឆ្មាដាក់ពីលើ។

ភោជនីយដ្ឋាន Saawaan'D មិនត្រឹមតែផ្តល់ជូនអាហារដ៏ឈ្ងុយឆ្ងាញ់តែប៉ុណ្ណោះទេ តែខាងគាត់នេះគឺផ្ដល់បទពិសោធន៍វប្បធម៌ដ៏សំម្បូរបែប ដែលអ្នកអាចភ្លក់ម្ហូបរសជាតិពិតៗរបស់ប្រទេសកម្ពុជា និងប្រទេសថៃ។ រាល់មុខម្ហូបទាំងអស់ត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់បែបសម័យបុរាណ។ ជាមួយនឹងម៉ឺនុយដ៏ទាក់ទាញ និងបរិយាកាសសម្រាប់លំហែកាយដ៏ស្រស់ស្រាយ និងល្អបំផុតសម្រាប់លោកអ្នក។ មិនថាបងប្អូនជាអ្នកចូលចិត្តម្ហូបបែបខ្មែរ និងថៃពិតៗ ឬអ្នកចំណូលថ្មីដែលចង់ដឹងចង់ឃើញនោះទេ នៅភោជនីយដ្ឋាន Saawaan'D អាចផ្ដល់ជូនទាំងអស់។ ចឹងនៅចាំអីទៀត ចង់ញ៉ាំម្ហូបបែបខ្មែរ ឬបែបថៃ Saawaan'D នឹងផ្ដល់រសជាតិដ៏ល្អឥតខ្ចោះជូនលោកអ្នក។

ទូរស័ព្ទ៖ +855 81 880 886

ទីតាំង៖ Saawaan'D Restaurant

ព័ត៌មាន៖ Facebook-Saawaan'D Restaurant

Saawaan 'D Restaurant

Food Review