រូបមន្ដដុតមាន់ចំបើងឲ្យឆ្ងាញ់តាមបែបជនបទ

ធ្លាប់តែលឺមាត់ដុតកូកា មាន់ដុតត្រយូងចេក ឬមាន់ដុតទឹកដូងអីមែនទេ៎? ចុះមាន់ដុតចំបើងវិញ? វាមិនត្រឹមតែមានជាតិពិសេសទេ ថែមទាំងមានក្លិនឈ្ងុយប្រហើរទៀតផង។ ដោយសារតែត្រូវការចំបើង និងទីធ្លាទូលាយបន្តិច សម្រាប់ការដុតមាន់មួយមុខនេះ​ មាន់ដុតចំបើងជាម្ហូបពិសេសដែលអាចធ្វើបានពេលអ្នកទៅកម្សាន្តជុំគ្រួសារ ឬ មិត្តភក្តិនៅដីចំការ ឬ កន្លែងលំហែណាមួយដែលមានដីស្រែ ឬ ដីទំនេរ។

តោះ! រៀនធ្វើជាមួយគ្នាបណ្តើរៗឲ្យហើយ ឬ ក៏អាចរក្សាទុកពេលមានឱកាសល្អក៏បានដែរណា៎

តាមការពិតទៅ គ្រឿងផ្សំ និងវិធីធ្វើ ក៏មិនសូវខុសគ្នាពីការដុតមាន់ធម្មតាដែរ តែអ្វីដែលប្លែក និងពិសេសជាងគេនោះ គឺវិធីដុតមាន់ហ្នឹងឯង ហើយបើមិនទាន់ដឹងពីរបៀបដុតអីហ្នឹង ដឹងតែបានខ្លោចតែម្ដង!!!

ជំហានទី 1
>>> គ្រឿងផ្សំដែលត្រូវការ ៖

-       មាន់ 1 ក្បាល (ទម្ងន់ 1 គីឡូជាង)

ជំហានទី 2
>>>គ្រឿងប្រឡាក់មាន់ ៖ 

- គល់ស្លឹកគ្រៃ 4-5 គល់

- ខ្ទឹមស 4-5 កំពឹស

- អំបិល

- ទឹកត្រី 

- ស្ករស 

- ប៊ីចេង ឬ ម្សៅស៊ុបខ្នរ 

- ម្ទេសហឹរ 2-3 ផ្លែ (តាមចំណូលចិត្តនៃរសជាតិហឹរ)

ជំហានទី 3

>>>សម្ភារៈចម្អិន

- ប៉ោត ឬ ធុង (ជាទូទៅ អាចប្រើធុងខ្លាញ់ធំៗបាន)

- ចំបើង

ជំហានទី 4
>>>វិធីប្រឡាក់មាន់

- លាងសម្អាតមាន់ឲ្យស្អាត ដោយដកគ្រឿងក្នុងចេញ

- ដំគល់ស្លឹកគ្រៃឲ្យសំប៉ែត 

- បុកគ្រឿងសម្រាប់ប្រឡាក់សាច់ផ្សេងៗទៀតចូលគ្នា

- យកគ្រឿងដែលបុកចូលគ្នាសព្វទាំងក្នុងទាំងក្រៅ 

- ដោតញាត់គល់ស្លឹកគ្រៃទៅក្នុងខ្លួនមាន់ ហើយដោតជើង និងកចូលក្នុងដែរ

ជំហានទី 5

ជំហានទី 6
>>>វិចីចម្អិន

- ដាក់ចានក្រឡុកមួយនៅក្រោមសម្រាប់ត្រងយកទឹកស្រក់ចេញពីមាត់ (ទុកដាក់លាយជាមួយទឹកជ្រលក់)

- វិធីដោតមាន់ទី 1៖ ជាទូទៅ គេយកឈើដោតមាន់ ដោយបន្សល់ចុងម្ខាងសម្រាប់ដោតទៅនឹងដី រួចទើបគ្របធុង ឬ ប៉ោតពីលើ

- វិធីដោតមាន់ទី 2៖ យកខ្សែលួសចងមាន់ឲ្យជាប់ហើយប្រទាក់ជាមួយនឹងធុង ឬ ប៉ោតតែម្តង

- យកដីបិទប្រហោងនៅកៀនធុង ឬ ប៉ោតឲ្យជិត (ដើម្បីការពារការហុយចូលនៃធូលី កម្ទេចចំបើង និងក្លិនផ្សែង)

- ដាក់ចំបើងល្មមពីលើធុង រួចចាប់ផ្តើមដុតភ្លើង

- បន្តដាក់ចំបើងថែមម្តងបន្តិចៗកុំឲ្យភ្លើងរលត់ (កុំដាក់ច្រើនពេកក្នុងពេលតែមួយ វាអាចធ្វើឲ្យខ្លោច) រហូតដល់ប្រមាណ 20-25 នាទី

- បើកមើលមាន់ ហើយលើកយកចេញដោយប្រុងប្រយ័ត្នជាការស្រេច។

ជំហានទី 8

កុំភ្លេចញ៉ាំផ្ទាប់ជាមួយនឹងបន្លែស្រស់ៗដូចជា ស្ពៃក្តោប ការ៉ុត ចេកខ្ចី ត្រសក់ស្រូវ សណ្តែកកួរ។ ចំណែកទឹកជ្រលក់វិញ អាចញ៉ាំជាមួយទឹកត្រីកោះកុងក៏បាន ឬ ទឹកអំបិលម្រេច ឬ ក៏ប្រហុកចិញ្ច្រាំក៏បាន ឬ ក៏ទឹកជ្រលក់តាមការកែច្នៃរបស់អ្នកក៏បាន សំខាន់! កុំភ្លេចលាយជាមួយនឹងទឹកដែលត្រងនៅក្នុងចានណា៎!

រួចរាល់

Food Review