មានប្រភេទបាយអីខ្លះ ដែលអាចកុម្ម៉ង់ពី foodpanda បាន?

នៅកម្មវិធីទូរស័ព្ទដៃ foodpanda មិនមែនមានតែអាហាររហ័សនោះឡើយ ម្ហូបអាហារខ្មែរ ឬ បាយសម្លជាច្រើនប្រភេទក៏មានសម្រាប់ការកុម្ម៉ង់ដឹកជញ្ជូនមកដល់ផ្ទះដែរ។ ហើយបើចង់ញ៉ាំបាយ ម៉ោះមកដឹងថាបាយអីខ្លះដែលអាចរកបានញ៉ាំនៅ foodpanda

Image: B2B Cambodia
#1 បាយសាច់ជ្រូកអាំង (បាយស្រូប)

សម្រាប់បាយសាច់ជ្រូកអាំង ពួកយើងសូមណែនាំហាងបាយដេអិន (Hang Bay DN) ដោយបាយសាច់ជ្រូកអាំងមួយចានមានតម្លៃ $1.87 ឬ ពីហាងកាហ្វេ Mellow Café ដែលមានសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃពី foodpanda។ 

Image: TripAdvisor

Image: TripAdvisor
#2 បាយឆាក្ដាមកំពត

ធ្វើការតាំងពីព្រឹករៀងល្វើយបន្ដិច ដល់ម៉ោងបាយស្រាប់តែឃ្លានបាយឆាក្ដាមកំពត តែអត់ចេញក្រៅ ព្រោះអាកាសធាតុក្ដៅ។ មកប្រើសេវាកម្មដឹកជញ្ជូនពី foodpanda ទៅចឹង! គ្រាន់តែបើកកម្មវិធី foodpanda រួចស្វែងរកហាង បាយឆាក្ដាមកំពត (Kampot Crab Fried Rice) រួចកុម្ម៉ង់ជាការស្រេច។

Credit to owner
#3 បាយឆា

ចង់ញ៉ាំជាបាយឆា ឬ បាយឡុកឡាក់ ឬ បាយឆាម្រះព្រៅ ឬ បាយឆាក្ដៅ លោកអ្នកអាចរកបាននៅផ្ទះបាយ (Rice House) ឬ សុភមង្គល (Sopheak Mondul) ឬ បាយឆាសៀងហៃ (Bay Chha Seang Hai) ក្នុង foodpanda ដែលមានច្រើនជម្រើសសម្រាប់ជ្រើសរើស។ 

Image: Phearom

Image: Nhamnhamcontainersr
#4 បាយឆាបន្ទះដែក

ចង់សាកអីប្លែកម្ដង! ធ្លាប់តែញ៉ាំបាយបន្ទះដែកសាច់គោ ឥឡូវមកសាកបាយឆាបន្ទះដែកមានគ្រប់ជម្រើសសាច់់នេះម្ដងមើល ថារសជាតិវាបែបណា។ បើចង់សាក អាចកុម្ម៉ង់បាននៅ បាយឆាបន្ទះដែក (Bay Chha Bontas Daek) តាម foodpanda។

Image: EVERY
#5 បាយមាន់ហៃណាំ

ស្វែងរកហាង សារ៉ាដារីតា (Saradarita Store) ឬ ទាខ្វៃខ្មែរ សាខាអង់តែនទួលគោក (Khmer Roast Duck Branch Angten Tuol Kork) ឬ HO KEE BAK KUT TE (Kampuchea Krom) ឬ Sevensea Seafood Restaurant ឬ YI SANG Chinese Restaurant បើប្រិយមិត្តចង់ញ៉ាំបាយមាន់ហៃណាំដោយមិនបាច់ចេញក្រៅត្រូវក្ដៅ។

Image: EVERY

Image: East West Bank
#6 បាយទាខ្វៃ

របស់ឆ្ងាញ់! បើចូលចិត្តញ៉ាំដូចក្រុមការងារ FoodBuzz អាចរកបាននៅ ទាខ្វៃខ្មែរ សាខាអង់តែនទួលគោក (Khmer Roast Duck Branch Angten Tuol Kork) ឬ One Roast Duck ឬ YI SANG Chinese Restaurant ដែលអ្នកអត់បាច់ទៅហាង ក៏អាចញ៉ាំបានដោយការកុម្ម៉ង់ដឹកមកដល់កន្លែងជាមួយនឹង foodpanda។

Image: Flickr
#7 បាយសាស៊ីវ

ចង់ញ៉ាំសាស៊ីវនេះ ក៏កុំរំលង HO KEE BAK KUT TE (Kampuchea Krom) ឬ One Roast Duck ឬ YI SANG Chinese Restaurant ដែលអ្នកអាចកុម្ម៉ង់បានតាម foodpanda។

Image: Pinterest
#8 បាយសម្ល

សម្រាប់បាយសម្ល ប្រិយមិត្តអាចសាកចូលមាតុភូមិ (Meatophum) ក្នុង foodpanda បាន ព្រោះមានជម្រើសអាហារខ្មែរជាច្រើនសម្រាប់ឲ្យអ្នកកុម្ម៉ង់។

Food Review