ជួយសង្គម ស្របពេលទទួលទានអាហារឆ្ងាញ់ៗមួយពេលនៅភោជនីយដ្ឋានទាំង 5 នេះ

អ្វីទៅល្អជាងការញ៉ាំអាហារឆ្ងាញ់មួយពេល? ប្រាកដជាអាហារដែលផ្ដល់ភាពវិជ្ជមានក្នុងសង្គមមិនខាន។ ការញ៉ាំអាហារមួយពេលដោយមិនខ្ជះខ្ជាយគឺជាទម្លាប់ដ៏ល្អមួយហើយ តែមានគិតថាបើអាហារដែលអ្នកបរិភោគនេះ ជាការជួយសង្គមរបស់អ្នក និងមនុស្សរាប់សិបនាក់នោះ តើអ្នកនឹងចូលរួមឬទេ? បើទាំងនេះជាអ្វីដែលអ្នកកំពុងតែស្វែងរក ភោជនីយដ្ឋានទាំង 5 នៅកម្ពុជានេះជាកន្លែងដែលលោកអ្នកអាចជួយជាប្រយោជន៍មនុស្សជាច្រើន។

#1​​ ​Daughters of Cambodia (ហាងកាហ្វេ​ Spice & Sugar)

ហាងកាហ្វេ Daughters of Cambodia មានទីតាំងនៅទល់មុខមាត់ទន្លេនៃរាជធានីភ្នំពេញ​ស្ថិតនៅជាន់ទី 2 នៃអគារ​ Daughters of Cambodia Visitor Centre តែម្តងដោយជាន់ផ្ទាល់ដីមា​នដាក់លក់វត្ថុអនុស្សាវរីយ៏។ នៅទីនោះមានលក់ជាអាហារប្រភេទបែបអាស៊ីនិងអឺរ៉ុប ហើយគោលបំណងរបស់អង្គការនេះគឺដើម្បីជួយស្ត្រីនិងបុរសវ័យក្មេងដែលធ្លាប់ត្រូវបានយកទៅជួញដូររកស៊ីផ្លូវភេទ ឲ្យមកចាប់ផ្តើមជីវិតថ្មី រៀនជំនាញថ្មីៗ ដើម្បីប្រកបរបរត្រឹមត្រូវ និងអាចផ្គត់ផ្គង់ខ្លួនឯងបាន និងមិនវិលត្រឡប់ទៅរកជីវិតដែលត្រូវពឹងលើការជួញដូរផ្លូវភេទទៀតឡើយ។

Daughters of Cambodia - Photo Courtesy @jiminy magazine cta

Daughters of Cambodia - Photo Courtesy @Monkey Hostels

Daughters of Cambodia

តម្លៃ៖ ចាប់ពី $4.50

ម៉ោងបើក៖ 9 ព្រឹក - 5:30 ល្ងាច (បិទរាល់ថ្ងៃអាទិត្យ)

លេខទូរស័ព្ទ៖ 077 657 678

ទីតាំង៖ ផ្ទះលេខ 321 តីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ (មាត់ទន្លេ) | Googlemap 

 #2 House of Scott

House of Scott មានបម្រើម្ហូបអឺរ៉ុបឆ្ងាញ់ៗ និងគួរឲ្យទាក់ទាញ។ រាល់ប្រាក់ចំណេញរបស់ភោជនីយដ្ឋាននឹងត្រូវបានយកទៅជួយការអប់រំ និងការបង្កើតការងារសម្រាប់យុវជនជាច្រើន ដូច្នេះប្រិយមិត្តអាចទៅទីនោះបានដើម្បីទទួលទាននូវអាហារដ៏មានរសជាតិឆ្ងាញ់បែបអឺរ៉ុប ព្រមទាំងបង្អែម និងភេសជ្ជៈប្រភេទដូចជា cocktail ផងដែរ។ ពិតជាអស្ចារ្យមែនទែន​​ លោកអ្នកអាចចូលរួមដោយគ្រាន់តែទៅញុំាប៉ុណ្ណោះក៏អាចជួយដល់សង្គមបានទៀតផង។

House of Scott

House of Scott

តម្លៃ៖ ចាប់ពី 3.50 ដុល្លារ

ម៉ោងបើក៖ 9 ព្រឹក - 5:30 ល្ងាច (បិទរៀងរាល់ថ្ងៃច័ន្ទ)

លេខទូរស័ព្ទ៖ 023 966 895

ទីតាំង៖ 29 ផ្លូវសម្តេចមង្គលបូរី (228)​ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ | Googlemap

#3​ រំដេង

រំដេងមានទីតាំងស្ថិតនៅក្នុងអគារបែបសម័យអាណានិគមដ៏ស្រស់ស្អាត​ ហើយនៅក្នុងនោះមានបម្រើម្ហូបខ្មែរច្រើនមុខច្រើនប្រភេទ។ ប្រសិនបើអ្នកកំពុងស្វែងរកភោជនីយដ្ឋានអាហារខ្មែរល្អនិងមានបរិយាកាសនិងការតុបតែងទាក់ទាញនោះ​​​ FoodBuzz សូមណែនាំហាងរំដេង ហើយនៅទីនោះក៏មានលក់អាពីងផងដែរ​។ រំដេងស្ថិតនៅក្រោមអង្គការមិត្តសំលាញ់ដែលជួយបណ្តុះបណ្តាលបង្រៀនវិជ្ជាជីវៈ និងផ្តល់ការងារដល់យុវជននិងយុវនារីជាច្រើនជានាក់។

Romdeng

Romdeng - Photo Courtesy @happycow

Romdeng - Photo Courtesy @allegationsofdeliciousness

តម្លៃ៖ ចាប់ពី 6 ដុល្លារ

ម៉ោងបើក៖ បើកជារៀងរាល់ថ្ងៃ 11 ព្រឹក - 11 យប់

លេខទូរស័ព្ទ៖ 070 519 565

ទីតាំង៖ ផ្ទះលេខ 74 ផ្លូវឧកញ៉ាកេត (174) សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#4 New Leaf Eatery (សៀមរាប)

ហាងនេះមានទីតាំងស្ថិតនៅចំកណ្តាលក្រុងសៀមរាបតែម្ដង FoodBuzz ជឿជាក់ថាពេលដែលអ្នកទៅដល់ទីនោះ អ្នកនឹងមានអារម្មណ៏ធូរស្រាល អាចលំហែខួរក្បាលដោយសារបានចេញឆ្ងាយពីភាពអ៊ូអរកងរំពងនៃ ​Pub Street ។ នៅទីនោះមានជម្រើសម្ហូបខ្មែរនិងអន្ដរជាតិជាច្រើនសម្រាប់ប្រិយមិត្តជ្រើសរើសហើយអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ល្អមួយកំរិតទៀតនៅពេលដែលដឹងថាផ្នែកមួយនៃប្រាក់របស់អ្នកបានចូលរួមមូលនិធិដើម្បីជួយដល់សង្គមវិញនិងការងារសប្បុរសធម៌ជាច្រើនទៀត។

New Leaf Eatery - Photo Courtesy @happyCow

New Leaf Eatery - Photo Courtesy @madmonkeyhostels

តម្លៃ៖ ចាប់ពី 2.50 ដុល្លារ

ម៉ោងបើក៖ 7:30 ព្រឹក - 9:30 ល្ងាច

លេខទូរស័ព្ទ៖ 078 942 931

ទីតាំង៖ ផ្ទះលេខ 306 ផ្លូវ 9 ក្រុម 10 ភូមិមណ្ឌល 1 ស្វាយដង្គុំ​ ខេត្តសៀមរាប (6.5 គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត) | Googlemap 

#5 SPOONS

ហាង​ SPOONS មានបម្រើនូវម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទចាប់ពីម្ហូបតាមចិញ្ចើមផ្លូវរហូតដល់មុខម្ហូបតាមបែបសាមញ្ញទូទៅ។ ម៉្យាងវិញទៀតនៅទីនោះ​ក៏ត្រូវបានប្រើប្រាស់ជាកន្លែងបណ្តុះបណ្តាល និងកន្លែងបង្វឹកការងារសម្រាប់និស្សិតរបស់អង្គការ EGBOK ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់មុនពេលចេញធ្វើការ ដូច្នេះនៅពេលដែលអ្នកញ៉ាំអាហារនៅ SPOONS គឺត្រូវបានចាត់ទុកថាអ្នកបានចូលរួមចំណែកក្នុងការជួយអភិវឌ្ឍការអប់រំនិងសមត្ថិភាពដល់យុវជនខ្មែរយើង។

SPOONS - Photo Courtesy @placepass

SPOONS - Photo Courtesy @truthloveandcleancultery

SPOONS - Photo Courtesy @ideal magazine

តម្លៃ៖ ចាប់ពី 10 ដុល្លារ

ម៉ោងបើក៖ 11:30 ព្រឹក - 10 យប់ (បិទរាល់ថ្ងៃអាទិត្យ)

លេខទូរស័ព្ទ៖ 076 277 6667

ទីតាំង៖ ផ្លូវឫស្សីក្រុងសៀមរាប (5 នាទីដោយរ៉ឺម៉កកង់បីពីផ្សារចាស់ | Googlemap 

Food Review