ញ៉ាំតាំងពីក្មេង! ភោជនីយដ្ឋានទាំង 17 នេះនៅតែល្បី ទោះបីជាបើកជាងមួយទសវត្ស

FoodBuzz ជឿជាក់ថាប្រិយមិត្តទាំងអស់គ្នាតែងតែចង់បានអ្វីដែលថ្មី ជាពិសេសកន្លែងញ៉ាំអីនេះតែម្តង។ តែក៏បានត្រឹមមួយភ្លែត ហើយក៏ងាកមកញ៉ាំនៅកន្លែងដែលទៅជាប្រចាំវិញ ជាពិសេសបណ្ដាហាងបើកជាយូរឆ្នាំដែលធ្លាប់ទៅញ៉ាំជាមួយម៉ាក់ ឬប៉ាតាំងតូចៗ។ រំលឹកអនុស្សាវនីយ៍ចាស់ៗ នៅហាងទាំង 17 ដែលបានបើកដំណើរការអស់រយៈពេលជាង 10 ឆ្នាំជាងនេះទាំងអស់គ្នា។

#1​ សាច់គោអាំងយាយសក់ស

ហាងសាច់គោអាំងចង្កាក់ដ៏ល្បីឈ្មោះយាយសក់សត្រូវបានបើកដំណើរការឡើងតាំងពីឆ្នាំ 1984។ ហាងសាច់គោអាំងយាយសក់សមានទីតាំងស្ថិតនៅក្នុងតំបន់អ៊ូអរមួយផ្នែកនៃទីក្រុងភ្នំពេញ នោះគឺផ្សារតាប៉ាង។ អស់រយៈពេល 35 ឆ្នាំមកហើយហាងនេះនៅតែមានអតិថិជនចូលញ៉ាំសាច់គោអាំង​ ថ្លើមអាំងជាមួយនំបុ័ងនិងជ្រក់យ៉ាងអ៊ូអរមិនដែរដាច់។

Yee-ay Sok Sor

Yee-ay Sok Sor

នៅលើផ្លូវលេខ 51 ប្រិយមិត្តនឹងឃើញមានមនុស្សនៅតូបផ្សេងៗរវល់បក់ភ្លើងផ្សែងហុយទ្រលោមដើម្បីអាំងសាច់និងនំប៉័ងចាប់តាំងពីម៉ោងពេលអាហារថ្ងៃត្រង់។ ដោយសារតែមានហាងច្រើនលក់ដូចគ្នានេះហើយទើប​​ FoodBuzz ចង់រំលឹកកុំអោយភ្លេចមើលឈ្មោះហាងអោយបានត្រឹមត្រូវពេលទៅដល់។

តម្លៃ៖ ចាប់ពី 2,000៛

ម៉ោងបើក៖ ចាប់ពីម៉ោង 12 ថ្ងៃត្រង់ -​ 9 យប់

លេខទូរស័ព្ទ៖ 012 449 304/017 868 621/016 868 623/088 303 0530

ទីតាំង៖ ផ្លូវលេខ 51​ ម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញ | Googlemap 

#2 បាយស្រូបសាលាអង្គអេង

បាយស្រូបសាច់ជ្រូកគឺជាអាហារពេលព្រឹកដ៏មានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា​ គឺវាមិនខាតពេលនឹងរកទិញ ដោយសារតែអាចរកទិញបាននៅគ្រប់ទីកន្លែង។ តែបាយស្រូបអង្គអេងជាកន្លែងពេញនិយមមួយដែលលក់បាយស្រូបសាច់ជ្រូក សាច់មាន់​ ខពងទាពេលព្រឹកអស់រយៈពេលជាង 30 ឆ្នាំហើយ។ កន្លែងលក់អាហារពេលព្រឹកនេះនៅតែមានភាពល្បីល្បាញទោះបីជាលក់មកយូរឆ្នាំប៉ុណ្ណាហើយក៏ដោយ គឺនៅតែមានអតិថិជនមករៀងរាល់ថ្ងៃ ធ្វើឱ្យវាក្លាយជាកន្លែងមួយដែលមមារញឹក និងលក់ដាច់បំផុតសម្រាប់អាហារពេលព្រឹក។

Bay Ang Eng

Bay Ang Eng

តម្លៃ៖ ចាប់ពី​ 4,000៛​

ម៉ោងបើក៖ ចាប់ពីម៉ោង 6 ព្រឹក

ទីតាំង៖ ផ្លូវលេខ 143 កែងផ្លូវ 300 (ខាងស្តាំមុខសាលាបឋមសិក្សាអង្គអេង) | Googlemap 

#3 អាហារដ្ឋានផ្លូវភ្លោះ

កន្លែងមមាញឹកមួយផ្សេងទៀតសម្រាប់អាហារពេលព្រឹកគឺនៅអាហារដ្ឋានផ្លូវភ្លោះជិតរង្វង់មូលវត្តសំពៅមាស។ FoodBuzz គិតថាពួកយើងភាគច្រើនអាចនឹងធ្លាប់ញ៉ាំបាយសាច់ជ្រូកនិងសាច់មាន់​ រឺក៏ Omelette របស់ហាងនេះកាលពីក្មេងៗព្រោះថាប៉ាម៉ាក់ពួកយើងទាំងអស់គ្នានឹងស្គាល់ហាងនេះភាគរយច្រើន។ ទោះបីជាបើកបានយូរឆ្នាំហើយ ក៏ភោជនីយដ្ឋាននៅតែមមាញឹករាល់ព្រឹកមានភ្ញៀវចូលមិនដាច់ដោយចូលមកញ៉ាំឬខ្ចប់យកទៅផ្ទះ។

Plov Plous

Plov Plous - Photo Courtesy @phatphanno

នៅទីនោះ ទោះបីជាមិនមានកន្លែងទំនេរច្រើនសម្រាប់ចតរថយន្តក៏ដោយ FoodBuzz គិតថាដើម្បីអាហារឆ្ងាញ់ ជិះម៉ូតូទៅរឺហៅកង់បីទៅជុំគ្នាក៏មានក្តីសុខដែរមែនអត់?​

តម្លៃ៖ ចាប់ពី​ 12,000៛​

ម៉ោងបើក៖ ចាប់ពីម៉ោង 6 ព្រឹក

ទីតាំង៖ ផ្ទះលេខ 88 ផ្លូវ 214 កែង 141 សង្កាត់បឹងព្រលឹត (ជិតរង្វង់មូលសំពៅមាស) | Googlemap 

#4 ភោជនីយដ្ឋានទន្លេបាសាក់

ភោជនីយដ្ឋានទន្លេបាសាក់បានបើកដំណើរការតាំងពីឆ្នាំ​​ 1993 មកម្ល៉េះ។ វាជាភោជនីយដ្ឋានប៊ូហ្វេខ្នាតអន្តរជាតិដំបូងគេមួយនៅកម្ពុជា ហើយពួកយើងជឿថាអ្នករាល់គ្នាកាលពីនៅក្មេងយ៉ាងហោចណាស់ធ្លាប់បានទៅទីនោះម្ដង ឬពីរដងដែរជាមួយក្រុមគ្រួសារ ព្រោះថាទីនោះពិតជាកន្លែងពេញនិយមមែនទែនសម្រាប់អាហារប៊ូហ្វេជួបជុំគ្រួសារ។

Tonle Bassac

Tonle Bassac

នៅទីនោះមានបម្រើអាហារថ្ងៃត្រង់និងអាហារប៊ូហ្វេពេលល្ងាច រូមទាំងសេវាកម្មផ្សេងៗដូចជារៀបចំកម្មវិធីខួបកំណើត ជប់លៀង តុបតែងសេវាកម្មអាពាហ៍ពិពាហ៍ ហើយបច្ចុប្បន្នពួកគេមាន 2 សាខានៅភ្នំពេញ។

តម្លៃ៖ ចាប់ពី​ $7​

ម៉ោងបើក៖ អាហារថ្ងៃត្រង់និងពេលល្ងាច 10 ព្រឹក - 10 យប់

ទីតាំង៖

  • កែងនឹងផ្លូវ 163 និងមហាវិថីម៉ៅសេទុង (245) | Googlemap 
  • សាខាទី 2៖អគារលេខ 534, មហាវិថីព្រះមុន្នីវង្ស (ក្រោយពេទ្យបាយ័ន្ត និងជិតស្ពានព្រះមុន្នីវង្ស) | Googlemap 

#5 ហាង The Shop

ហាងនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2001 ដោយ Griet Lorré នៅតាមបណ្តោយផ្លូវ 240។ ជាច្រើនឆ្នាំកន្លងមកនេះ The Shop បានពង្រីកសាខាបានចំនួន 5 នៅភ្នំពេញដើម្បីបំពេញតំរូវការអតិថិជន។

The Shop

The Shop

The Shop

ចាប់ពី Belgian Chocolate រហូតដល់នំ ម្ហូបបែបលោកខាងលិចនិងអាស៊ីគឺហាង The Shop អាចធ្វើបានទាំងអស់។ ក្រៅពីនោះ យើងអាចនិយាយបានថាសូកូឡារបស់ពួកគេត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ជាពិសេសនៅពេលជិតដល់ថ្ងៃទិវានៃក្តីស្រឡាញ់និងថ្ងៃបុណ្យណូអ៊ែល គឺថាតែងតែមានការកុម៉្មង់ទិញសូកូឡាជាច្រើន។

តម្លៃ៖ ចាប់ពី​ $3

ម៉ោងបើក៖ អាហារថ្ងៃត្រង់និងពេលល្ងាច 6:30ព្រឹក - 7យប់

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ The Shop

#6 Lucky Burger

FoodBuzz ដឹងថាអ្នករាល់គ្នាប្រាកដជាស្គាល់ហាងអាហារសម្រន់បែប Fast Food ក្នុងស្រុករបស់យើងនេះហើយ គឺឡាក់គីប៊ឺហ្គឺ។ ហាងអាហារបែប Fast Food ដំបូងបំផុតរបស់ប្រទេសកម្ពុជាត្រូវបានបើកដំណើរការឡើងតាំងពីឆ្នាំ1996 មកម្ល៉េះ។ ​ឡាក់គីប៊ឺហ្គឺរមានបម្រើនូវប្រភេទអាហារជាច្រើនប្រភេទដូចជាភីហ្សា បឺហ្គឺរ ដំលូងចៀន ការ៉េម និងមាន់ចៀនជាដើម។

Lucky Burger - Photo Courtesy @kelly Burger

Lucky Burger - Photo Courtesy @thelostpinay

ឡាក់គីប៊ឺហ្គឺក៏ទទួលបានការគាំទ្រពីភ្ញៀវបរទេសផងដែរ ដោយសារមានរសជាតិអាចទទួលបាន និងតម្លៃសមរម្យ។

តម្លៃ៖ ចាប់ពី​ $1.63

ម៉ោងបើក៖ 9AM – 9PM

ទីតាំង៖ គ្រប់សាខាទាំងអស់

#7 សុខមុំខគោបាក់ទូក

អ្នកណាមិនស្គាល់សុខមុំមីខគោនៅបាក់ទូក? ហាងគុយទាវនេះបានបើកដំណើរការអស់រយៈពេល 20 ឆ្នាំមកហើយដោយមានលក់ជូននូវស៊ុបគុយទាវឆ្ងាញ់ៗជាច្រើនប្រភេទដូចជា ខគោ, តុំយ៉ាំ, ស៊ុបនិងមីគ្រឿងក្នុង ផាក់ឡូវ និងសាច់ក្នុងតម្លៃសមរម្យបំផុត។

Sokmom Mi Kho Ko Baktuk

Sokmom Mi Kho Ko Baktuk

តម្លៃ៖ ចាប់ពី​ 7000៛

ម៉ោងបើក៖ 6AM – 8PM

ទីតាំង៖ ផ្លូវ​ 161 សង្កាត់អូរឬស្សីទី 2 ខណ្ឌ 7 មករា រាជធានីភ្នំពេញ (ជិតវិទ្យាល័យបាក់ទូក) | Googlemap 

#8 មីគាវសាច់ទារោងកុនអង្គរ

មើលតែផ្លាកក៏ដឹងថាហាងនេះបើកយូរប៉ុណ្ណាដែរ! ជាទូទៅមនុស្សភាគច្រើនពិតជាមិនសូវចូលចិត្តសាច់ទាទេ ព្រោះវាក្រាស់ស្វិត និងពិបាកទំពារ។ យ៉ាងណាមិញ អាហារដ្ឋានអង្គរនេះមានលក់មីទា មីគាវឆ្ងាញ់ណាស់ លាយជាមួយសាច់ទាទៀតគឺថាផុយស្រួលញ៉ាំមួយអ៊ែមតែម្តង។

Mi Keav Sach Tea Rong Kon Angkor - Photo Courtesy @kula diamond

Mi Keav Sach Tea Rong Kon Angkor

Mi Keav Sach Tea Rong Kon Angkor

ជាប់ចិត្តទាំងទឹកស៊ុប​ សរសៃមី​និងសាច់ទា ធានាថានិងហុតគ្រូកៗអស់ពីចាន។

តម្លៃ៖ ចាប់ពី​ 15,000៛

ម៉ោងបើក៖ 12 ថ្ងៃត្រង់ - 9 យប់

ទីតាំង៖ ផ្ទះលេខ 116Eo ផ្លូវហ្សាលដឹហ្គោល (217) ​ជាប់ធនាគារកាណាឌីយ៉ា | Googlemap 

#9​ ភោជនីយដ្ឋាន ម្លិះ

ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ក្បែរវិមានឯករាជ្យ ភោជនីយដ្ឋានម្លិះចាប់បើកនៅឆ្នាំ 2004 ហើយគោលបំណងនៃការបើកហាងនេះគឺដើម្បីការពារ និងថែរក្សាម្ហូបបែបប្រពៃណីខ្មែរ។

Malis

Malis

Malis

នៅម្លិះ ប្រិយមិត្តអាចញ៉ាំអាហារពេលព្រឹកដែលមានជាបបរ គុយទាវ រឺបាយ ហើយនៅទីនោះក៏មានលក់ជាអាហារថ្ងៃត្រង់និងអាហារពេលល្ងាចផងដែរ នៅសាខាទាំងពីរគឺភ្នំពេញនិងសៀមរាប។ ភោជនីយដ្ឋានម្លិះក៏មានជាបន្ទប់ឯកជនសម្រាប់ការជូបជុំពិភាក្សាការងារនិងកម្មវិធីផ្សេងទៀត។

តម្លៃ៖ ចាប់ពី​ $4

ម៉ោងបើក៖ 6AM – 9:30PM

ទីតាំង៖ Phnom Penh: #136 មហាវិថីព្រះមុន្នីវង្ស (41) សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ | Googlemap 

#10 បបរមាន់ទួលទំពូង

ដោយហាងមួយនេះ មិនមានផ្លាកហាង លោកអ្នកអាចនឹងពិបាករក! តែកុំបារម្ភ នៅលើផ្លូវ 155 មានតែហាងមួយនេះគត់ដែលមានមនុស្សកុះករចូលញ៉ាំ។ សម្រាប់ហាងនេះ បានបើកអាជីវកម្មជាងទសវត្ស ហើយក៏បន្ដរក្សាកេរ្ដិ៍ឈ្មោះផងដែរ។ ពីមួយជំនាន់ទៅមួយជំនាន់ អ្នកទួលទំពូលស្គាល់ និងដឹងរសជាតិច្បាស់តែម្ដង។

Toul Tompoung Chicken Rice Soup

Toul Tompoung Chicken Rice Soup

Toul Tompoung Chicken Rice Soup

ម៉ោងបើក៖ 5AM – 10PM

តម្លៃ៖ ចាប់ពី 5,000៛

ទីតាំង៖ ខាងជើងផ្សារទួលទំពូង ផ្លូវ 155 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap

#11 អាហារដ្ឋានបាត់ដំបងថ្មី

បើនិយាយពីញ៉ាំតជំនាន់ អាហារដ្ឋានបាត់ដំបងថ្មី រឹតតែមិនអាចបាត់បាន! ច្បាស់ជាធ្លាប់ម៉ាក់ និងប៉ាកាន់ដៃចូលញ៉ាំគុយទាវ ឬឌីមស៊ាំតម្លៃត្រឹម ​2,500 រៀលក្នុងមួយចាន (តម្លៃបច្ចុប្បន្ន)។

Battambong Tmei

Battambong Tmei

ម៉ោងបើក៖ 3AM – 7PM

ទីតាំង៖ #66Eo វិថីសុកហុក (107) កែងនឹងមហាវិថី ហ្សាឌឺហ្គោល (217) សង្កាត់ផ្សារអូរឬស្សី ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap 

#12 ហាងនំប៉័ងបាយ័ន

ទៅណាទៅណី ឬធ្វើដំណើរទៅតាមខេត្ត មិនអាចរំលងនំប៉័ងជាច្រើនប្រភេទនៅហាងនំប៉័ងបាយ័នដែលបើកតាំងពីឆ្នាំ 1998 នេះបានឡើយ។ នំប៉័ងបាក់យ៉ុង នំ​ប៉័ងប៊ឺរ នំខេក និងជាច្រើនទៀតសុទ្ធតែស្នាដៃក្នុងស្រុកតែម្ដង។

Bayon Bakery

Bayon Bakery

Bayon Bakery

ម៉ោងបើក៖ 4AM – 10PM

ទីតាំង៖ គ្រប់សាខាទាំងអស់

#13 គុយទាវកំពង់ត្រាំ

ពេញនិយមបំផុតសម្រាប់ការទទួលទានជាអាហារពេលព្រឹក! គុយទាវកំពង់ត្រាំបើកជាច្រើនឆ្នាំនៅម្ដុំទួកស្វាយ អ្នកមិនស្គាល់។ នៅទីនេះ មានបម្រើអាហារពេលព្រឹកជាច្រើនជម្រើសរាប់ពីគុយទាវ បាយសាច់ជ្រូក សាច់មាន់ និងជាច្រើនទៀត។

Kampong Trarm I-B Restaurant

Kampong Trarm I-B Restaurant

Kampong Trarm I-B Restaurant

ម៉ោងបើក៖ 7AM - 6PM

ទីតាំង៖ ផ្លូវ 193 កែងនឹងផ្លូវ 388 សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#13 កំពង់ត្រាំ អាយ-ប៊ី

បើជាច្រើនឆ្នាំហើយ កំពង់ត្រាំ អាយ-ប៊ី មានបម្រើអាហារពេលព្រឹកដូចជាគុយទាវ បាយសាច់ជ្រូក សាច់មាន់ និងអាហារជាច្រើនទៀត។ អ្នករស់នៅម្ដុំទួលស្វាយព្រៃប្រាកដជាស្គាល់ពួកគេច្បាស់ជាមិនខាន!

Kampong Trarm I-B Restaurant

Kampong Trarm I-B Restaurant

Kampong Trarm I-B Restaurant

ម៉ោងបើក៖ 7AM – 6PM

ទីតាំង៖ ផ្លូវ 193 កែងនឹងផ្លូវ 388 សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap

#14 ស្រីនាងគុយទាវ

ចាប់ផ្ដើមពីមុខរបរតូចមួយ តែបច្ចុប្បន្នឡើងដល់ផ្ទះ 2 ល្វែង ស្រីនាងគុយទាវពិតជាមានការគាំទ្រយ៉ាង​ច្រើនទៅលើរសជាតិគុយទាវជាមួយប្រហិតសាច់ត្រី។

Srey Neang Kuy Teav - Photo Courtesy @Chana Prasitvej

Srey Neang Kuy Teav - Photo Courtesy @Sophy Chiep

Srey Neang Kuy Teav - Photo Courtesy @Sophy Chiep

ម៉ោងបើក៖ 5AM – 1PM

ទីតាំង៖ ព្រះអង្គអេង (13) កែងនឹងព្រះអង្គដួង (110)​ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ | Googlemap 

#15 ហ៊ួរ យ៉ីន

ល្បីខាងប្រហិតត្រី ដែលមានរសជាតិឆ្ងាញ់ និងស៊ីគ្នាជាមួយគុយទាវ និងប្រភេទស៊ុបផ្សេងៗទៀតផងដែរ។ ទៅដល់ម្ដុំផ្សារកណ្ដាល អ្នកនឹងឃើញមានមនុស្សយ៉ាងច្រើនកុះករនៅផ្លូវ 55 តែម្ដង។

Hour Yin Noodle House - Photo Courtesy @Chiewata

Hour Yin Noodle House - Photo Courtesy @Pj Patrick

ម៉ោងបើក៖ 7AM – 6PM

ទីតាំង៖ ផ្លូវ 55 សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#16 លត ឆា កាពីតូលចាស់

លត ឆា កាពីតូលចាស់់ ត្រូវបានបើកយូរចាស់កាលហើយ តែឲ្យតែរសៀលដឹងតែមនុស្សច្រើនសឹងតែអត់កន្លែងអង្កុយ។

Lot Cha Capitol Jas - Photo Courtesy Khueng Kim

Lot Cha Capitol Jas - Photo Courtesy @Kim Sophea

Lot Cha Capitol Jas - Photo Courtesy @Ronara ROS

ម៉ោងបើក៖ 11AM – 9:30PM

ទីតាំង៖ #114 ផ្លូវ 148 សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap

#17 មីឆារោងកុនអង្គរ

មីឆារោងកុនអង្គរអ្នកណាៗដ៏ស្គាល់ដែរ ជាពិសេសអ្នកដែលចូលចិត្តដើរលេងយប់ជ្រៅអីហ្នឹង ដឹងតែឃ្លានយប់ឡើង មកទីនេះមិនខាន។ ទាំងមីឆាមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ និងមានអាហារជាច្រើនប្រភេទឲ្យជ្រើសរើសទៀតផងដូចជាសៀវម៉ៃ មីឆា គុវទាវឆា និងស៊ុប។

Mi Cha Roung Kon Angkor (Former Angkor Cinema Fried Noodle) - Cr Hea Srun

Mi Cha Roung Kon Angkor (Former Angkor Cinema Fried Noodle) - Cr eav ttm

Mi Cha Roung Kon Angkor (Former Angkor Cinema Fried Noodle) - Cr Thydalong

ម៉ោងបើក៖ 5:30PM

ទីតាំង៖ វិថីហ្សាឌឺហ្គោល (217) សង្កាត់អូរឬស្សី ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap 

Food Review