របៀបធ្វើការ៉េមសណ្តែកក្រហមងាយៗ រសជាតិឆ្ងាញ់ ត្រជាក់ដល់បេះដូង!

ពេលដែលអាកាសធាតុក្តៅទោះធុញថប់ប៉ុណ្ណាឱ្យតែបានញ៉ាំការ៉េមគឺដឹងតែស្រស់ស្រាយវិញម៉ង! ហើយបើមិនបានចេញទៅទិញការ៉េមញ៉ាំតែក៏អាចរៀនធ្វើការ៉េមញ៉ាំខ្លួនឯងបានដែរ។ ថ្ងៃនេះ FoodBuzz មកចែករំលែកនូវរបៀបធ្វើការ៉េមសណ្តែកក្រហមងាយៗ រសជាតិឆ្ងាញ់ ត្រជាក់ដល់បេះដូង!

#គ្រឿងផ្សំ៖

  • ទឹកដោះគោស្រស់ ២៥០មល
  • គ្រីម (Cream) ១២៥មល
  • ពងមាន់ផ្នែកក្រហម ២គ្រាប់
  • ស្ករ ២៥ក្រាម
  • ស្នូលសណ្តែកក្រហម ១០០ក្រាម (ផ្អែមល្មម) អាចទិញនៅផ្សារក៏បាន ស្ងោខ្លួនឯងក៏បាន

#របៀបធ្វើ៖

១. ដាក់ទឹកដោះគោស្រស់ និង គ្រីមចូលទៅក្នុងឆ្នាំង បន្ទាប់មកបើកភ្លើងតិចៗរួចទុកឱ្យពុះ។ នៅពេលដែលពុះរួចពន្លត់ភ្លើងហើយទុកមួយឡែក។

២. បន្ទាប់មកដាក់ពងមាន់ផ្នែកក្រហម និង ស្ករចូលទៅក្នុងចានគោមរួចវៃពងមាន់ឱ្យឡើង។

៣. ដាក់សណ្តែកក្រហមចូលទៅក្នុងល្បាយពងមាន់បន្ទាប់មកកូរឱ្យសព្វ។

៤. បន្ទាប់មកចាក់ល្បាយទឹកដោះគោចូលម្តងបន្តិចចូលទៅក្នុងល្បាយពងមាន់រួចកូរឱ្យសព្វ​។

៥. រួចដាក់ល្បាយពងមាន់និងសណ្តែកក្រហមចូលទៅក្នុងឆ្នាំង បន្ទាប់មកបើកភ្លើងតិចៗទុករយៈពេល៥នាទីហើយឧស្សាហ៍កូរ។ បន្ទាប់ពីពុះយកទៅទុកនៅក្នុងទូរទឹកកក។

៦. នៅពេលដែលល្បាយត្រជាក់ អ្នកទាំងអស់គ្នាអាចដាក់ចូលទៅក្នុងម៉ាស៊ីនធ្វើការ៉េមរយៈពេល២០នាទីសិន ឬ ដាក់ចូលបំពង់ការ៉េមតែម្តងក៏បាន។

៧. ពេលចាក់ចូលបំពង់ការ៉េមរួចរាល់ អាចយកទៅដាក់នៅក្នុងទូរទឹកកកឱ្យកកមួយយប់ជាការស្រេច។

ប្រភព៖ chopstickchronicles

Food Review