ចំណាយប្រមាណ $5 -$8 ក៏អាចញ៉ាំឈុតស្ទេកដ៏ពិសេសនៅ Sante Fé
ខែមិថុនាចូលដល់ក៏នាំមកជាមួយនូវព្យុះភ្លៀង និងភ្លៀងធ្លាក់ខ្លាំងសឹងតែរៀងរាល់ថ្ងៃតែម្ដង។ ជឿថា ប្រិយមិត្តខ្លះមិនចូលចិត្តពេលភ្លៀងដូចអេដមីនមិនខាន ភ្លៀងម្ដងៗស្រ្ដេសចង់យំតាមមេឃ។ តាមពិតទៅអ្វីៗក៏នៅតែល្អប្រសើរ គ្រាន់តែចង់រកកន្លែងញ៉ាំស្ទេកមានតម្លៃសមរម្យដែលមិនបាច់ភ័យខ្លាចថាដាច់ស្បៀងចុងខែ។


ពេលលឺស្ទេកម្ដងៗ តែងតែគិតថាវាថ្លៃ តែថ្ងៃនេះអ្នកនឹងបានញ៉ាំស្ទេកនៅ Santa Fé ដោយមិនខ្វល់ថាស្ពែតកាបូបលុយឡើយ។ ខណៈពេលដែលខែមិថុនាចូលដល់ Santa Fé បានចេញនូវប្រម៉ូសិន "I Love Steak " ដែលមានរសជាតិដល់ទៅ 6 សម្រាប់ជ្រើសរើស។
- សាច់ជ្រូកឆ្អឹងអក្សរ T Kurobuta ជាមួយទឹកជ្រលក់ម្រេចខ្ចីលើបន្ទះដែកក្ដៅ ជាមួយបាយ
- សាច់ករជ្រូក Kurobuta ជាមួយទឹកជ្រលក់ម្រេចខ្ចីលើបន្ទះដែកក្ដៅ
- សាច់ត្រគៀកមាន់ជាមួយទឹកជ្រលក់ម្រេចខ្ចីលើបន្ទះដែកក្ដៅ
- សាច់ជ្រូកជាប់ឆ្អឹងជំនី សាច់ក្រក Kurobuta ជាមួយស៊ុបផ្សិត
- សាច់ត្រីដូរី បង្គាបំពង ជាមួយស៊ុបពោត, មីអ៊ីតាលីផ្សិត
- សាច់ជ្រូកហេម ជាមួយទឹកជ្រលក់រសជាតិក្រែម នឹង ខ្ទឹមបារាំងបំពង


ប្រភេទសាច់ Kurobuta របស់ Santa Fé មានរសជាតិទន់ ផុយសឹងតែរលាយក្នុងមាត់គ្រាន់តែដាក់ចូល។ ការញ៉ាំសាច់ជាមួយទឹកជ្រលក់ម្រេច ជារសជាតិដែលយើងណែនាំពិសេសតែម្ដង។ កម្មវិធីប្រូម៉ូសិននេះ មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2019 ដែលមានតម្លៃចាប់ពី ($2.59 - $6.29)។



Santa Fé មិនមែនល្បីឈ្មោះតែលើស្ទេកមួយមុខនោះទេ តែភោជនីយដ្ឋាននេះជាកន្លែងដែលអ្នកអាចទទួលទានបានទាំងស្ទេក និងបរិយាកាសយ៉ាងល្អសម្រាប់ការជួបជុំជាមួយមិត្តភក្ដិ ឬ អ្នករួមការងារក៏បាន។ Santa Fé ណែនាំនូវម៉ឺនុយ Chill Chill សម្រាប់ប្រិយមិត្តដែលមិនត្រូវការជាអាហារគ្រោង តែជាអាហារសម្រន់ទុកញ៉ាំកំដរមាត់ពេលជជែកគ្នាលែងជាមួយមិត្តភក្ដិ។ ម៉ឺនុយ Chill Chill មានជាអាហារសម្រន់ជាច្រើនមុខ កុម៉្មង់បានគ្រប់ពេល រួមមាន ខ្ទឹមបារាំងបំពង, សាឡាដស៊ីសាជាមួយសាច់ជ្រូកហេម, ក្រេមស៊ុបជាមួយនិងសាច់ជ្រូកហេម, និងគ្រំចំពុះទាណូវេលហ្សេឡង់ដុតជាមួយឈីស។


នេះមិនទាន់អស់នៅឡើយទេ! នៅមានប្រូម៉ូសិនផ្សេងទៀត? Santa Fé ផ្ដល់ជូននូវឈុតអាហារពេលល្ងាចដ៏ពិសេសនាពេលថ្មីនេះ។ ចំណាយប្រមាណ $8 អ្នកក៏អាចសាកល្បងឈុតអាហារពេលល្ងាចរបស់ពួកគេរវាង សាច់ជ្រូកឆ្អឹងអក្សរ T Kurobuta ជាមួយទឹកជ្រលក់ម្រេចខ្ចី លើបន្ទះដែកក្ដៅ + បាយ + តែទឹកកកក្រូចឆ្មា ឬ សាច់ជ្រូក Kurobuta ឆ្អឹងអក្សរT + សាច់ត្រគៀកមាន់ + សាច់ក្រកជ្រូក Kurobuta របស់ Santa Fe + បាយ +ទឹកកកក្រូចឆ្មា ។ ឈុតអាហារពេលល្ងាចនេះនឹងមានរហូតដល់ថ្ងៃទី 28 ខែកក្កដាផងដែរ អ៊ីចឹងរៀបគម្រោងជាមួយមិត្តភក្ដិ ឬមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យហើយទៅណា៎!


តម្លៃ៖
- ‘I love steak’ $2.59 - $6.29
- Chill Chill $1.29-$2.99
- ឈុតអាហារពេលល្ងាច $5.59 - $7.99
ទីតាំង៖ #27K, មហាវិថី ព្រះមុនីវង្ស (ជាប់នឹងសាលារាជធានីភ្នំពេញ) | Googlemap
ទូរស័ព្ទ៖ 089 998 989
ម៉ោងបើក៖ 10AM – 10PM