ភ្លៀងត្រជាក់ចឹងហើយឈឺករទៀត រកបបរក្តៅៗញ៉ាំនៅណាបាន?
អំឡុងខែភ្លៀងហើយបើមិនសូវស្រួលខ្លួនឈឺករ បែបនេះប្រិយមិត្តប្រាកដជាចូលចិត្តញុំាអាហារក្តៅៗ និងមិនប៉ះពាល់សុខភាពហើយត្រូវអត់។ ចុះបើញុំាបបរវិញយ៉ាងម៉េចដែរ? ជូយទាំងកំដៅក្នុងរាងកាយនិងល្អសម្រាប់សុខភាពទៀតផង។ ប្រិយមិត្តអាចរកញ៉ាំបបរបាននៅច្រើនកន្លែងណាស់ហើយមានច្រើនប្រភេទទៀតផងព្រោះវាជាអាហារដែលពេញនិយមមួយសម្រាប់អ្នកទាំងអស់គ្នា។ តើរកបាននៅកន្លែងណាខ្លះក្នុងភ្នំពេញ?
#1 បបរសាមចូក
ផ្សារទួលទំពូង បបរសាមចូកតាមដងផ្លូវ អ្នកអាចរកបានក្នុងនិងក្រៅផ្សារទួលទំពូងដែលមានរសជាតិឆ្ងាញ់ តម្លៃសមរម្យហើយច្រើនទៀតផង។ នៅចំពីមុខផ្សារទួលទំពួងក្នុងបរិវេណចំណតរថយន្ត ចាប់លក់ពីម៉ោង 5 រសៀលទៅ។

ទីតាំង៖ បរិវេណចំំណតរថយន្តខាងមុខផ្សារទួលទំពូង ផ្លូវលេខ 163 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ផ្សារទួលទំពូង និយាយពីម្តុំផ្សារទួលទំពួងប្រិយមិត្តមួយចំនួនដែលរស់នៅម្តុំហ្នឹងបែបជាស្គាល់ផ្ទះ 3 ខ្នងបើកលក់បបរដែលល្បីជាច្រើនឆ្នាំហើយត្រូវអត់។ ប្រិយមិត្តអាចរកទទួលទានបាននូវបបរដែលមានសាច់ច្រើនមុខនៅទីនោះដូចជាបបរមាន់ ត្រី សាច់ជ្រូកនិងគ្រឿងក្នុងជាដើម។

ទីតាំង៖ ផ្លូវលេខ 444 ច្រកទល់មុខផ្សារ សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ផ្សារថ្មី សម្រាប់អ្នកដែលនៅម្តំផ្សារថ្មីប្រាកដជាស្គាល់ច្បាស់ណាស់ថាក្នុងផ្សារមានរបស់ញុំាច្រើនណាស់។ បបរសាមចូកក្តៅៗក៏មានលក់ក្នុងរបងផ្សារផងដែរ ព្រមទាំងមានសាច់ច្រើនមុខទៀតផង។

ម៉ោងបើក៖ 7AM - 5:30PM
ទីតាំង៖ ខាងលិចនៃផ្សារក្នុងរបងផ្សារ សង្កាត់ផ្សារថ្មីទី 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#2 បបរកង្កែប
ម៉ាន់ជូ មេឃកំពុងតែភ្លៀងឃ្លានបបរកង្កែបមែនអត់? ទៅសាកបបរកង្កែបរសជាតិដើមនៅឯម៉ាន់ជូម្តងមើលថារសជាតិយ៉ាងណាដែរ។

ម៉ោងបើកលក់៖ 5PM - 2AM
ទីតាំង៖ ស្ថិតនៅផ្លូវលេខ 310 មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
Park Café ប្រិយមិត្តដឹងទេថានៅ Park Café ក៏មានបបរកង្កែបផងដែរហើយ Park café មានច្រើនសាខាទៀតផង។ អ្នកអាចរក Park café មួយណាក៏បានដែលនៅជិតអ្នកបំផុត។ រីឯរសជាតិវិញ ក៏មិនអន់ជាងហាងដទៃប៉ុន្មានដែរ។ Park café សុវណ្ណា, Park café បាក់ទូក, Park café សន្ធរម៉ុក, Park café ផាក់វេរ , Park café មន្ទីរពេទ្យកាល់ម៉ែត, Park café ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសាខាជាច្រ់នទៀត។

ម៉ោងបើក៖ 6AM - 9 PM
Geylang Lor 9 ចេញពីក្លិបកម្សាន្ដ រឺ គេងមិនលក់នៅក្នុងពាក់កណ្តាលយប់ ហើយឃ្លានបបរ? Geylang Lor 9 មានលក់បបរកង្កែប រហូតដល់ម៉ោង 3 ភ្លឺ។ Geylang Lor 9 ជាហាងល្បីមួយដែលជំនាញធ្វើម្ហូបសាច់កង្កែប ហើយមានដល់ទៅ 2 សាខាក្នុងរាជធានីភ្នំពេញ។អញ្ចឹងជិតមួយណា ទៅមួយហ្នឹងទីណា!

- បឹងកេងកង៖ 11AM - 2:30PM & 5PM - 3AM
- TK Avenue៖ 11AM - 10PM
ទីតាំង៖
- ផ្លូវលេខ 187 កែងផ្លូវលេខ 288 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
- TK Avenue សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap
C-Frog គ្រាន់តែឃើញឈ្មោះក៏ដឹងដែរថាហាងមួយនេះជំនាញនឹងម្ហូបធ្វើជាមួយនឹងសាច់កង្កែប។ អញ្ចឹងច្បាស់ណាស់ថាទីនេះប្រាកដជាមានបបរខកង្កែបយ៉ាងឆ្ងាញ់ពិសារ។

ម៉ោងបើក៖ 10AM - 5AM
ទីតាំង៖ ផ្លូវ 163 កែងនឹងផ្លូវ 330 សង្កាត់បឹងកេងកងទី 3 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#3 បបរសរ
មេឃចាប់ត្រជាក់អញ្ចឹង ចង់ញ៉ាំបបរសរក្តៅៗ ជាមួយខរពោះវៀនជ្រូក ត្រីងៀត ពងទាប្រៃ ឬជាច្រើនមុខដល់ហើយ។ មានកន្លែងជាច្រើនដែលអ្នកអាចរកបាននៅក្នុងទីក្រុង។ នៅលើផ្លូវកម្ពុជាក្រោមនៅជិតភ្លើងស្តុបភោជនីយដ្ឋានថ្មដា ជាកន្លែងដែលអ្នកអាចរកទទួលទានបបរសរបែបសាមញ្ញនិងរសជាតិឆ្ងាញ់។

ទីតាំង: ផ្លូវសុខហុក (107) សង្កាត់មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap
ក្រៅពីនេះក៏មានភោជនីយដ្ឋានចិនជាច្រើនដែលលក់បបរសរពិសារជាមួយគ្រឿងក្នុង ចម្អិនបែបចិនដែលអ្នកអាចរកបាននៅវិថីព្រះមុន្នីវង្ស (ស្តុបពេទ្យចិនឬអាគារ42) ។ ក្តៅៗឆ្ងាញ់ហើយមានតម្លៃសមរម្យទៀតផង។


ទីតាំង: វិថីព្រះមុន្នីវង្ស (93) ក្បែរ (ស្តុបពេទ្យចិន ឬអាគារ 42 ជាន់) សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap