របៀបធ្វើនំអន្សមជ្រូកនិងអន្សមចេក រសជាតិឆ្ងាញ់ សម្រាប់ថ្ងៃចូលឆ្នាំ
នៅក្នុងរដូវកាលបុណ្យចូលឆ្នាំអ៊ីចេះ នំដែលប្រជាជនខ្មែរយើងនិយមធ្វើញ៉ាំគឺនំអន្សមហ្នឹងហើយ។ ហើយទើបថ្ងៃនេះ FoodBuzz នឹងមកចែករំលែករូបមន្តក្នុងការធ្វើអន្សមជ្រូកនិងអន្សមចេកដល់អ្នកដែលមិនទាន់ចេះធ្វើ សម្រាប់ធ្វើញ៉ាំនៅផ្ទះបាន។
- អន្សមជ្រូក
#គ្រឿងផ្សំ៖
- អង្ករដំណើប ១.៥គីឡូក្រាម
- សណ្ដែកបាយ ២៥០ក្រាម
- សាច់ជ្រូក៣ជាន់ ៥ខាំ
- ខ្ទឹមស
- ប៊ីចេង
- អំបិល ១/៣ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ម្រេច ១/២ ស្លាបព្រាបាយ
- ខ្ទិះដូង
- សាច់ដូងទុំ
- ស្លឹកចេក
- ខ្សែចង
#វិធីធ្វើ
១.ដំបូងលាងអង្ករដំណើប និងសណ្ដែកបាយរួចត្រាំវាទុករយៈពេល ២០នាទីរួច
២. រំងាស់ខ្ទិះដូងរយៈពេល ១៥នាទី
៣. យកសាច់ជ្រូក៣ជាន់មកប្រលាក់ជាមួយខ្ទឹមសចិញ្រ្ជាំ ប៊ីចេង អំបិល ស្ករនិងម្រេច
៤. ជំហានបន្ទាប់ យកអង្ករដំណើបមកលាយជាមួយប៊ីចេង អំបិល ស្ករ សាច់ដូងនិងខ្ទិះដូងរួចលាយចូលគ្នាឲ្យសព្វ
៥. រៀបចំស្លឹកចេកដោយសម្អាតឲ្យស្អាតល្អ ហើយដាក់អង្ករដំណើបនិងសណ្ដែកបាយពីលើវា បន្ទាប់មកដាក់សាច់ជ្រូក៣ជាន់ឲ្យចំកណ្ដាល រួចភ្ជាប់ស្លឹកចេកទាំងសងខាងចូលគ្នាដូច្នេះអង្ករដំណើបនឹងគ្របសាច់ជ្រូកបានល្អ ហើយខ្ចប់វាចូលគ្នាឲ្យណែនរួចចងវាជាមួយនិងខ្សែចង
៦. ដាំទឹកឲ្យពុះ រួចស្ងោរវាដោយប្រើរយៈពេល ២ម៉ោង៕
- អន្សមចេក
#គ្រឿងផ្សំ៖
- អង្ករដំណើប ១.៥គីឡូក្រាម
- សណ្ដែកបាយ ២៥០ក្រាម
- ចេកណាំវ៉ាទុំ២ស្និត
- ប៊ីចេង
- អំបិល ១/៣ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ខ្ទិះដូង
- សាច់ដូងទុំ
- ស្លឹកចេក
- ខ្សែចង
#វិធីធ្វើ
១. ដំបូងលាងអង្ករដំណើប និងសណ្ដែកបាយរួចត្រាំវាទុករយៈពេល ២០នាទីរួច
២. រំងាស់ខ្ទិះដូងរយៈពេល ១៥នាទី
៣. ជំហានបន្ទាប់ យកអង្ករដំណើបមកលាយជាមួយប៊ីចេង អំបិល ស្ករ សាច់ដូងនិងខ្ទិះដូងរួចលាយចូលគ្នាឲ្យសព្វ
៤. បកសម្បកចេក រួចដាក់អំបិលនិងស្ករសចូលហើយច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកយកចេកទៅលុញនិងច្របាញ់ថ្មមៗជាមួយនិងអង្ករដំណើប
៥. រៀបចំស្លឹកចេកដោយសម្អាតវាឲ្យស្អាតល្អ ហើយដាក់អង្ករដំណើបនិងសណ្ដែកបាយពីលើវា បន្ទាប់មកដាក់ចេកឲ្យចំកណ្ដាល រួចភ្ជាប់ស្លឹកចេកទាំងសងខាងចូលគ្នាដូច្នេះអង្ករដំណើបនឹងគ្របចេកបានល្អ ហើយខ្ចប់វាចូលគ្នាឲ្យណែនរួចចងវាជាមួយនិងខ្សែចង
៦. ដាំទឹកឲ្យពុះ រួចស្ងោរវាដោយប្រើរយៈពេល ២ម៉ោង៕
ប្រភព៖ Met Food
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz