មកស្គាល់មីស៊ុប/ខគោហ៊ុតក្ដៅៗ 4 កន្លែងសម្រាប់ម៉ោងបាយថ្ងៃត្រង់

ម៉ោងបាយថ្ងៃត្រង់ដែលនឹកឃើញចង់ញុំាទឹកស៊ុបក្តៅៗហិរៗអត់? ហើយបើចង់ញុំាអញ្ជឹងស្គាល់កន្លែងណាខ្លះ? ម៉ោះ មកស្គាល់កន្លែងដែលអូនប្រាថ្នាទាំងអស់គ្នា!

#1 សុខ មុំ គុយទាវខគោបាក់ទូក

ជិះកាត់ប្លុកបាក់ទូកកុំអោយរំលងហាងសុខ មុំ មីខគោនេះឲ្យសោះ។ មានមិនត្រឹមតែមីខគោទេ មានទាំងមីគាវ មីសាច់គ្រប់មុខ មីតុងយុំា គុយទាវប្រហិតសាច់គោ និងគុយទាវគ្រឿងក្នុងទៀតផង។ តម្លៃ៖ ចាប់ពី 7000 រៀលឡើងទៅក្នុងមួយចាន។

សុខ មុំ គុយទាវខគោបាក់ទូក
សុខ មុំ គុយទាវខគោបាក់ទូក
សុខ មុំ គុយទាវខគោបាក់ទូក

សុខ មុំ គុយទាវខគោបាក់ទូក

ទីតាំង៖ ផ្ទះលេខ 277 ផ្លូវ 161 សង្កាត់អូរឫស្សីទី 2 ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap 

#2 មី/គុយទាវខគោ គុយទាវប្រហិតសាច់គោសាលាផ្សារដើមថ្កូវ

លើផ្លូវ 430 ប្លុកផ្សារដើមថ្កូវយើងហ្នឹងមានលក់បាយម្ហូបកម្មង់ មីខគោ គុយទាវខគោគឺថាឆ្ងាញ់ខ្លាំង។ ថ្វីត្បិតតែតូបលក់តូចក៏ពិតមែនតែរសជាតិឆ្ងាញ់ប្លែកមិនចាញ់តាមហាងប៉ុន្មានទេ ហើយតម្លៃវិញសមរម្យទៀតផង។

មី/គុយទាវខគោ គុយទាវប្រហិតសាច់គោសាលាផ្សារដើមថ្កូវ

មី/គ���យទាវខគោ គុយទាវប្រហិតសាច់គោសាលាផ្សារដើមថ្កូវ

តម្លៃ៖ ចាប់ពី 4000 រៀលឡើងទៅ ម៉ោងបើកលក់៖ 8AM ដល់ព្រលប់ ទីតាំង៖ ផ្លូវ 430 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#3 មីស៊ុបសាលាទួលទំពូង

អ្នកណាមិនល្បីមីស៊ុបសាលាបឋមទួលទំពូង ឆ្ងាញ់ទាំងរសជាតិ តម្លៃក៏សមរម្យល្មមញុំា។ ឌុបប្រហិត ឌុបមីមួយសេរី ធានាមួយឆ្ងាញ់មាត់ហ្មងមានទាំងមីស៊ុបប្រហិតសាច់គោ ប្រហិតត្រី លាយជាមួយឈាមជ្រូកទៀតផង។

Photo Courtesy @ Chiya Lastlove

Photo Courtesy @ Chiya Lastlove
Photo Courtesy @ Coci Meo

Photo Courtesy @ Coci Meo

តម្លៃ៖ 4000 រៀលក្នុងមួយចាន ទីតាំង: មហាវិថីម៉ៅសេទុង សង្កាត់ទួលទំពូង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្នុងសាលាបឋមសិក្សាទួលទំពូង) | Googlemap

#4 ហ្វើ (ផ្លូវ 310)

ហ្វើជាគុយទាវវៀតណាមដែលទឹកស៊ុបមានរសជាតិឆ្ងាញ់ ជាមួយនឹងសាច់គោចំណិតស្ដើងៗបូករួមនឹងក្លិនឈ្ងុយៗពីម្អម ជីនាងវង ហើយមិនភ្លេចទៀតនោះគឺជីរណា ពិតណាស់បង្កើនរសជាតិហ្វើអោយកាន់តែមានជាតិមួយកំរិតទៀត។ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តហិរ ប្រាកដជាមិនភ្លេចទឹកជ្រលក់សាតេនិងម្ទេសទេ។

ហ្វើ (ផ្លូវ 310)

ហ្វើ (ផ្លូវ 310)

តម្លៃ៖ 8000 រៀលក្នុងមួយចាន។ ទីតាំង: ផ្លូវ 310 សង្កាត់បឹងកេងកង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

គ្រាន់តែស្រមៃរូបភាពហុតទឹកសុបក្ដៅៗហិរៗ ស្រក់ទឹកមាត់បណ្ដើរៗរួចបាត់ទៅហើយ។ មោះ! សារ៉េកាលវិភាគ ហើយណាត់ពួកម៉ាកទៅញុំាគុយទាវខគោស្អែកហ្មងទៅ។

Food Review