ឆ្ងាញ់មាត់ទៀតហើយជាមួយសំបកមាន់បំពងស្រួយយ៉ាងប្លែកពី The Pizza Company

អាហារអ្វីក៏ដោយអាចនឹងផុតការពេញនិយម តែសម្រាប់សាច់មាន់បំពងមួយ មិនថាជាសាច់មាន់បំពងស្រួយធម្មតា ឬ បែបកូរ៉េឡើយ វានៅតែនិយមញ៉ាំជាប្រចាំថ្ងៃ។ ដោយសារមានការនិយមញ៉ាំច្រើន មិនចេះជិនណាយនេះហើយ បានធ្វើឲ្យ The Pizza Company យករសជាតិសាច់មាន់នេះមកជូនអតិថិជន ជាមួយនឹងសំបកថ្មី ដែលជារសជាតិមាន់បំពង លាយជាមួយឈីស និងបែបកូរ៉េ គឺភីហ្សាមាន់បំពងស្រួយ បែបកូរ៉េ និង ឈីស។ 

សំបកភីហ្សាថ្មីនេះ ជាសំបកប្លែក ខុសពីសំបកដែលយើងធ្លាប់ឃើញពីមុនមក! សាច់មាន់ត្រូវបានបំពងយ៉ាងស្រួយស្រឹប និងកាត់ជាដុំតូចៗសម្រាប់ដាក់ព័ទ្ធជុំវិញភីហ្សា មើលទៅប្លែកភ្នែកនិងគួរឱ្យចង់ញ៉ាំ។ ស្បែកមាន់បំពងស្រួយនេះមានពីរជម្រើសសម្រាប់បំពេញចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នា។ 

សំបកមាន់បំពងស្រួយ មានរសជាតិឈីស មានជាតិគ្រីមនិងប្រៃតិចៗ ដែលជារសជាតិយ៉ាងស័ក្តិសមសម្រាប់ញ៉ាំជាមួយភីហ្សានៅ The Pizza Company។ រសជាតិមួយនេះធានាថានឹងត្រូវចិត្តអ្នកដែលចូលចិត្តឈីសមិនខាន។ ចំណែកឯ សំបកមាន់បំពងស្រួយរសជាតិកូរ៉េ​ ស្រដៀងទៅនឹងសំបកមាន់បំពងស្រួយធម្មតាដែរ តែមានបន្ថែមរសជាតិទឹកជ្រលក់បែបកូរ៉េ​ ហឹរតិចៗ ដឹងតែត្រូវមាត់អ្នកចូលចិត្តម្ហូបកូរ៉េតែម្ដង។ 

បើនិយាយពីរសជាតិ ក្រុមការងារ FoodBuzz ពិតជាពេញចិត្តជាមួយនឹងភាពស្រួយ និងរសជាតិឈីសនៃសំបកមាន់បំពងនេះមែនទែន។ ភីហ្សានេះមានក្លិនឈ្ងុយភីហ្សាផង ក្លិនមាន់បំពងផង ពេលញ៉ាំក្ដៅៗពិតជាបញ្ចេញរសជាតិឈីស រសជាតិសាច់មាន់ ញ៉ាំជក់មាត់ និងប្លែកពីសំបកដែលហាង The Pizza Company ធ្លាប់មាន។

អ្នកអាចញ៉ាំ ភីហ្សាមាន់បំពងស្រួយ បែបកូរ៉េ និង ឈីស បានជាមួយរសជាតិភីហ្សាយ៉ាងច្រើនជម្រើស ដែលមានលក់នៅ The Pizza Company ដើម្បីបានរសជាតិដែលអ្នកចូលចិត្ត។ ដោយចំណាយត្រឹមតែ $15.90 អ្នកបានញ៉ាំទាំងភីហ្សា បានញ៉ាំទាំងមាន់បំពង​ ធានាថាពិតជាឆ្ងាញ់ប្លែកមាត់ ជាប់ចិត្ត។ 

បើចង់សាកភីហ្សា The Pizza Company មានជាប្រភេទឈុតចំនួន 2 ដែលអ្នកអាចញ៉ាំជាមួយភីហ្សាមាន់បំពងស្រួយ បែបកូរ៉េ និង ឈីស ឱ្យកាន់តែឆ្ងាញ់។ 

ឈុតទី 1៖

·         ភីហ្សាមាន់បំពងស្រួយ (ខ្នាតកណ្ដាល)

·         ស្លាបមាន់បំពង ស្ដាយកូរ៉េ 6 ​ដុំ

·         នំប៉័ងខ្ទឹម

ឈុតទី 2៖

·         ភីហ្សាមាន់បំពងស្រួយ (ខ្នាតកណ្ដាល)

·         ស្លាបមាន់បំពង ស្ដាយកូរ៉េ 6 ដុំ

·         ផាសស្តា

·         នំប៉័ងខ្ទឹម

ភីហ្សាមាន់បំពងស្រួយ បែបកូរ៉េ និង ឈីស មានលក់នៅគ្រប់សាខា The Pizza Company ហើយ! បើចង់ភ្លក្សរសជាតិភីហ្សាជាមួយមាន់បំពងស្រួយថ្មីមួយនេះ​ សូមរួសរាន់ឡើង ប្រយ័ត្នខកឱកាស ញ៉ាំមិនទាន់!

The Pizza Company

Food Review