ថ្មីទៀតហើយ!!! ខ្ជូតទាំងឈ្មោះ ទាំងភីហ្សាជាមួយនឹងភីហ្សាអូនអ៊ូកថ្មី
ឲ្យតែភីហ្សា ដឹងតែ The Pizza Company ហើយមែនទេ ដោយសារតែជាហាងភីហ្សាដែលមានប្រជាប្រិយភាពជាងគេក្នុងរាជាណាចក្រកម្ពុជា និងជាហាងភីហ្សាដែលតែងតែនាំមកនូវអ្វីដែលថ្មីជូនអតិថិជនរបស់ពួកគេ។

សម្រាប់ខែមីនានេះ The Pizza Company បានណែនាំភីហ្សាថ្មីបំផុតរបស់ពួកគេ ដែលមានឈ្មោះថាអូនអ៊ូក។ ឈ្មោះខ្ជូតណាស់ ត្រូវអត់?

ភីហ្សានេះមានភាពខុសប្លែកតិចតួចពីភីហ្សាពីមុនៗព្រោះពួកគេតែងតែនាំយកភីហ្សា ដែលមាន hotdog ព័ទ្ធជុំវិញភីហ្សា ប៉ុន្តែលើកនេះ ពួកគេយកសាច់ក្រក pepperoni មកជំនួសវិញម្ដង។ ថ្មីត្បិតតែជាសាច់ក្រក pepperoni តែសាច់ក្រកនេះក៏មានឈីសពីខាងក្នុង ធ្វើឱ្យអ្នកចូលចិត្តញ៉ាំឈីសកាន់តែពេញចិត្ត។

ភីហ្សាអូនអ៊ូកមាន 3 រសជាតិរួមបញ្ចូល super deluxe, សាច់មាន់ bbq និង tropical seafood ក្នុងទំហំមធ្យមតែប៉ុណ្ណោះ។ ភីហ្សានេះនឹងចាប់ផ្តើមធ្វើការដាក់លក់នៅថ្ងៃទី 25 ខែមីនា។


មានលក់នៅថ្ងៃ៖ ទី 25 ខែមីនា
ទីតាំង៖ នៅគ្រប់សាខាទាំងអស់របស់ The Pizza Company