ភ្លក្សឆាខ្វៃ-នំប៉ោងជ្រលក់ទឹកស្លឹកតយនេះឫនៅ?
ញ៉ាំឆាខ្វៃ ឬ នំប៉ោងរាល់ដងមានអីក្រៅពីញ៉ាំជាមួយបបរ ជ្រលក់កាហ្វេទឹកដោះគោក្ដៅៗ ញ៉ាំជ្រលក់ទឹកដោះគោខាប់ ឬក៏ញ៉ាំទទេរធម្មតាទេមែនទេ? ចុះដែលបានភ្លក្សនំប៉ោង ឆាខ្វៃជ្រលក់ទឹកស្លឹកតយនេះនៅ? បើថាមិនដែលទេ ចាំថ្ងៃនេះ FoodBuzz នាំទៅញ៉ាំស្គាល់រសជាតិនឹងគេម្ដងមើល!

ឆាខ្វៃ នំប៉ោងជ្រលក់ទឹកស្លឹកតយនេះប្លែកពី ឆាខ្វៃនំប៉ោងសាមញ្ញព្រោះថាឆាខ្វៃនេះគឺមិនមែនជាគូភ្លោះដូចធម្មតាទេ ប៉ុន្ដែគេធ្វើជាបែបវេញចូលគ្នាវិញ ហើយបើនំប៉ោងវិញក៏អត់ប្រហោងក្នុងដូចធម្មតាដែរ គឺមានសាច់នំពីក្នុងណែនទន់ល្មើយតែម្ដង។ បានញ៉ាំជ្រលក់ទឹកស្លឹកតយនឹងគឺថាចាប់មាត់ជីបៗ មិនចង់ឈប់ទេ!
តម្លៃទៀតក៏សមរម្យដែរ នំប៉ោង ឬ ឆាខ្វៃមួយត្រឹមតែ 1000រៀល ប៉ុណ្ណោះ ហើយចង់ទៅញ៉ាំនៅទីនោះក៏បាន ទិញខ្ចប់ក៏បានដែរ ប៉ុន្ដែ FoodBuzz ថាទៅញ៉ាំនៅទីនោះផ្ទាល់ទៅចំនេញ នំបំពងថ្មីក្ដៅៗ ចង់ជ្រលក់ទឹកស្លឹកតយប៉ុន្មានក៏បាន ហើយបានលំហែអារម្មណ៏ស្រូបខ្យល់អាកាសនៅសួនវត្តបុទុមហ្នឹងទៀត។
ទីតាំង៖ Mony Charkvai សួនវត្តបុទុម ក្បែរបន្ទប់ទឹកថ្មី
តម្លៃ៖ នំប៉ោងឬឆាខ្វៃមួយ 1000៛
បើកលក់៖ ពីម៉ោង4ល្ងាចទៅ

