នំបញ្ចុកសម្លការីរូបមន្តពីគណៈកម្មការ MasterChef Khmer មានតែមួយគត់នៅភោជនីយដ្ឋាន One More!
ភោជនីយដ្ឋាន វ័នម័រ ជាភោជនីយដ្ឋានដ៏ប្រណិតមួយក្នុងក្រុងភ្នំពេញដែលតែងតែបម្រើនូវម្ហូបអាហារខ្មែរប្រកបដោយអនាម័យ និងប្រកាន់ខ្ជាប់នូវរសជាតិដើមរបស់ខ្មែរ។ ថ្ងៃនេះ វ័នម័រ បាននាំមកនូវមុខម្ហូបខ្មែរដែលជាអត្ដសញ្ញាណរបស់ប្រទេសកម្ពុជាផ្ទាល់មួយមកបម្រើជូនជាអាហារពេលព្រឹកនោះគឺ នំបញ្ចុកសម្លការី។
នំបញ្ចុកសម្លការីនៅ វ័នម័រ ត្រូវបានចម្អិនដោយប្រើប្រាស់រូបមន្តពិសេសពីគណៈកម្មការ MasterChef Khmer គឺ Chef ស៊ឺ សោភ័ណ្ឌរិទ្ធី។ ទឹកសម្លការីមានពណ៌ក្រហមឆ្អៅ និងមានក្លិនឈ្ងុយខ្លាំងដោយសារការប្រើប្រាស់គ្រឿងទេសល្អៗ និងខ្ទិះដូង ដោយគ្រាន់តែធុំក្លិនក៏គួរឲ្យចង់ពិសា។ ថ្វីត្បិតតែមានពណ៌ក្រហមឆ្អៅ តែពួកយើងអាចធានាបានថាមិនមានរសជាតិហឹរនោះឡើយ ថែមទាំងមានរសជាតិដឹតឆ្ងាញ់ស៊ីគ្នាជាមួយនឹងបន្លែអន្លក់ស្រស់ៗ បូករួមនឹងជ្រក់ត្រសក់ដែលមកជាមួយទៀតនោះ កាន់តែធ្វើឲ្យមុខម្ហូបមួយចាននេះកាន់តែពិសេស។ ចំណែកឯសាច់មាន់វិញ ផុយមិនស្វិត និងចូលជាតិនឹងទឹកសម្លបានយ៉ាងល្អ។
មិនតែប៉ុណ្ណោះ ភោជនីយដ្ឋាន វ័នម័រ មានប្រូម៉ូសិនពិសេសទៅលើការប្រើប្រាស់ Gift Card ដោយចាប់ពីថ្ងៃទី 15 ដល់ 31 ខែតុលា ឆ្នាំ 2019 នេះតទៅ អ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ 10% ទៅលើអាហារទាំង 3 ពេល និងកម្មវិធីជប់លៀងផ្សេងៗដែលប្រារព្ធនៅទីនេះផ្ទាល់។ ការបញ្ចូលទឹកប្រាស់ទៅលើ Gift Card ក៏មានជាការផ្ដល់ជូនទឹកប្រាក់បន្ថែម 5% រាល់ការបញ្ចូលទឹកប្រាក់ពី $20 ឡើងទៅផងដែរ។ កាន់តែពិសេសទៀតនោះគឺ រាល់ការទទួលយក Gift Card ពីភោជនីយដ្ឋាន វ័នម័រ មិនមានការគិតប្រាក់នោះឡើយ។
ចំណាំ៖ នំបញ្ចុកការីមានបម្រើតែជាអាហារពេលព្រឹកប៉ុណ្ណោះ
តម្លៃ៖ $4.29
ចាប់បម្រើពី៖ 6 ព្រឹក – 10យប់
លេខទូរស័ព្ទ៖ 023 888 222
ទីតាំង៖ ផ្ទះលេខ 37 ផ្លូវ 315 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap