វិធីងាយៗ សម្រាប់ការធ្វើបាយអូមីឡែតជប៉ុនដ៏ឈ្ងុយឆ្ងាញ់នៅផ្ទះ!
មិនបាច់់រញេរញៃច្រើនទេ ថ្ងៃនេះក្រុម CookBuzz កំពុងឃ្លានហើយខ្សត់ទៀត ភ្លៀងមកមួយមេមកមិនបានទៅផ្សារទិញម្ហូប។ ប៉ុន្តែសំណាងហើយក្រុម CookBuzz ចេះកែច្នៃធ្វើរបស់អីស្រួលហើយមិនត្រូវការគ្រឿងច្រើនទៀត។ ថ្ងៃនេះ CookBuzz នឹងបង្រៀនពីរបៀបធ្វើ បាយអូមីឡែតបែបជប៉ុនមួយដែលងាយស្រួលបំផុត ឲ្យអ្នកទាំងអស់គ្នា។
- ដំបូងយើងត្រូវការគ្រឿងផ្សំ មានដូចជា៖
- ទឹកសៀវអុីវបែបចិន
- ខ្ទឹមបារាំង
- ស្ករស
- ទឹក
- ស្រាសចំអិនម្ហូប
- ពងមាន់ ( 3 គ្រាប់ )
- ស្លឹកខ្ទឹម ( 2 មើម )
- សណ្តែកបារាំង ( 5 ផ្លែ )
ប្រមូលគ្រឿងគ្រប់អស់ហើយ យើងចាប់ផ្ដើមដំបូងគេទាំងអស់គឺលាយពងមាន់ និងគ្រឿងសម្រាប់ធ្វើអូមីឡែត។
- គ្រឿងផ្សំ៖
- ទឹកសៀវអុីវបែបចិន ( 3 ស្លាបព្រាបាយ )
- ខ្ទឹមបារាំង
- ស្ករស ( ½ ស្លាបព្រាបាយ )
- ទឹក ( 4 ស្លាបព្រាបាយ )
- ស្រាសចំអិនម្ហូប ( 1ស្លាបព្រាបាយ )
- ស្លឹកខ្ទឹម ( 2 មើម )
ចាក់ចូលចាន ហើយកូរឲ្យបានសព្វល្អ រួចទុកវាដោយឡែកសិន។
-
- រួចក្រឡុកពងមាន់ 3 គ្រាប់ ទុកដោយឡែកមួយទៀត។
- ជំហ៊ានបន្ទាប់យើងរៀបចំហាន៊បន្លែ សម្រាប់ដាក់ចូលក្នុងអូមីឡែត មានដូចជា៖
- ខ្ទឹមបារាំង ( ហាន់ជាចំណិតតូចៗ )
- ស្លឹកខ្ទឹម ( ហាន់ជាចំណិតតូចៗ )
- សណ្តែកបារាំង ( យក ៥ ផ្លែទៅស្រុះទឹកក្តៅ )
គ្រឿងផ្សំ និងរបស់របរមានអស់ហើយ នៅតែចំអិនទេ។
- ចឹងមុនដំបូងយើងត្រូវការ៖
- ដាក់ខ្ទះឲ្យក្តៅ ( កុំអោយជាប់ពងមាន់ )
- ទឹកជ្រលក់អូមីឡែតលាយហើយ ( ចាក់ចូលខ្ទះដែលក្តៅ រួចទុកឲ្យពុះ)
- ពងមាន់ក្រឡុកហើយ ( ស្រោចពីលើរាងជារង្វង់យឺតៗ ទុកឲ្យឆ្អិនប្រហែល ៧០% )
- ខ្ទឹមបារាំងហាន់ស្តើងៗចូល ( ចាក់ចូលលើខ្ទះ )
- សណ្តែកបារាំងស្រុះទឹកក្តៅ ( ដាក់ពីលើ ទុកអោយឆ្អិនប្រហែល៩០% )
- ឆ្អិនហើយ! ដល់ពេលរៀបចំបាយម្ដង៖
- ដួសបាយសសមល្មមសម្រាប់យើងញ៉ាំ
- ចាក់អូមីឡែតដែលឆ្អិនហើយនៅពីលើបាយនោះ
- យកស្លឹកខ្ទឹមដែលហាន់រួចទៅរោយពីលើបាយនោះ
ថាដា!រួចរាល់អស់ហើយ ឥឡូវឃើញ ស្រួលអត់ CookBuzz ប្រាប់ហើយៗថាមិនពិបាកធ្វើទេ។ គ្រាន់តែកូរចុះកូរឡើងហើយបាត់។ លឿន រហ័ស ងាយ ហោះយសំខាន់ឆ្ងាញ់ទៀត។