Oh San Ramen & Beyond
- Oh San Ramen & Beyond 2, Phnom Penh, Cambodia
- 099 227 140
ប្រិយមិត្តណាឃើញមីស៊ុបជប៊ុនម្តងៗចង់លេបទឹកមាត់? ឃើញតែនៅក្នុងរឿង Anime តែឥទ្បូវឃើញនៅហាងមីអូសានមានការតុបតែងដូចនៅជប៊ុនផ្ទាល់មែនទែនចឹង ហើយមី ramen និង ម្ហូបគេផ្សេងៗមើលទៅទំនងមែនទែនម៉ង!
ហាងនេះតូចល្មម ដើរចូលទៅមានអារម្មណ៍ដូចបានទៅដល់ហាងនៅជប៉ុនផ្ទាល់តែម្តង! មានកន្លែងអង្គុយជាក្រុមផង ហើយកន្លែងមានសម្រាប់អ្នកទៅម្នាក់ឯងនៅជាប់កន្លែងចុងភៅទៀត។ ហាងមានមុខម្ហូបច្រើនណាស់ តែមី ramen នៅហ្នឹងជាម្ហូបប្រចាំហាងរបស់គាត់តែម្តង។
ទឹកស៊ុបនៅទីនេះរាងដិតល្អព្រោះខាងហាងបានរម្ងាស់យ៉ាងយូរ ហើយហាងមីអូសានក៏មានជាជម្រើសរសជាតិច្រើនដែរ! ទោះបីយ៉ាងណាក៏ដោយ មួយចានគាត់មិនសូវមានសាច់ទេតែនៅតែញុាំឆ្អែត។
តម្លៃរាងថ្លៃបន្តិច ប៉ុន្តែក៏សមរម្យសម្រាប់គុណភាពនិងរសជាតិដែរ។ ក្រៅពីនេះ អ្នកក៏អាចហៅម្ហូបក្រៅបន្ថែមដូចជា គាវជប៉ុន gyoza, សណ្តែក edamame, សាសុីមុី និង ស៊ូសុីអីជាដើម។
បើទៅពេលថ្ងៃ ចង់ភ្លក់បាយគាត់ក៏បាន! ភាគច្រើន ម៉ូយៗនៅទីនេះចូលចិត្តកុម្ម៉ង់ជា Katsu, ការីជប៊ុន និង ត្រី mackeral ជាដើម។ បើអ្នកទាំងអស់គ្នាទៅពេលល្ងាចៗអី អ្នកទាំងអស់គ្នាក៏អាចកុម៉្មង់បៀរ ឬស្រាជប៊ុនផ្សេងៗដូចជា sake ជួបជុំមិត្តភក្តិ ឬសប្បាយម្នាក់ឯងក៏បាន!
ហាងមីអូសានស្ថិតនៅផ្ទះលេខ#221z ផ្លូវ310 បើកពីម៉ោង 12 ថ្ងៃត្រង់ដល់ម៉ោង 10:30 យប់ ហើយមានកន្លែងចតម៉ូតូតូចមួយនៅមុខហាងផងដែរ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.