Oakwood Premier Phnom Penh
- Oakwood Premier Phnom Penh, One Park, Street R8, Phnom Penh, Cambodia
ធ្លាប់ជិះកាត់សណ្ឋាគារប្រណីត Oakwood Premier Phnom Penh នៅបឹងកករាល់ដងមានដឹងអត់ថានៅក្នុងហ្នឹងមានភោជនីយដ្ឋានដែលមានកម្មវិធីពិសេសមួយរៀងរាល់ថ្ងៃអាទិត្យ?
ភោជនីយដ្ឋាន Senses មានទីតាំងនៅជាន់ទី 2 ក្នុងសណ្ឋាគារប្រណីត Oakwood Premier Phnom Penh ផ្ទាល់តែម្តង ហើយភោជនីយដ្ឋាននេះមានកម្មវិធីពិសេសមួយហៅថា Sunday Brunch ដែលជាឈុតអាហារប៊ូហ្វេថ្ងៃត្រង់មួយ តែមិនមែនប៊ូហ្វេធម្មតាទេណា៎!
ចំណុចពិសេសរបស់ Sunday Brunch នោះគឺប៊ូហ្វេប៊ីប៊ីឃ្យូសាច់ចង្កាក់ស្រស់ៗជាច្រើនជម្រើសដូចជា សាច់គោ សាច់មាន់ សាច់ជ្រូកប្រលាក់ និង គ្រឿងសមុទ្រស្រស់ជាច្រើន មានទាំងបង្គារ មឹក និង សាច់ត្រីសាម៉ុងទៀតផង! អ្នកទាំងអស់គ្នាគ្រាន់តែជ្រើសរើសយកសាច់ដែលអ្នកទាំងអស់គិតថាទំនងចង់ញ៉ាំ ហើយចុងភៅផ្ទាល់នឹងដាក់អាំងឲ្យអ្នកទាំងអស់គ្នាភ្លាមៗតែម្តង!
ក្រៅពីសាច់ចង្កាក់ ភោជនីយដ្ឋាន Senses ក៏មានអាហារពេលព្រឹកនិងថ្ងៃត្រង់បែបខ្មែរ និង បរទេស ជាច្រើនដែរណា៎! ឃ្លានគុយទាវស៊ុបក្តៅៗអីក៏នៅទីនេះមានដែរ គ្រាន់តែកុម្ម៉ង់តាមចំណង់ចំណូលចិត្តរបស់អ្នកទៅ គេនឹងស្រុះក្តៅឲ្យហ្មង។ ពងមាន់ក៏អ៊ីចឹងដែរ ចូលចិត្តញ៉ាំបែបម៉េចគឺគេចៀនឲ្យភ្លាមៗតែម្តង។
ក្រៅពីនោះ អ្នកក៏អាចសាក Assorted Cold Cut ដែលមានសាច់ស្ងួតញ៉ាំជាមួយឈឺស Assorted Maki Rolls ដែលស្រដៀង sushi Smoked Salmon ដែលជាសាច់ត្រីសាម៉ុងស្រស់ៗចិតជាចំណិតស្តើងៗ។
មុខម្ហូបបែបអាសុី និង បង្អែមលាងមាត់បែបអឺរ៉ុបជាច្រើនមុខទៀត!
Sunday Brunch នេះគឺធ្វើនៅ Senses នៅក្នុងសណ្ឋាគារ Oakwood Premier Phnom Penh ដែលធ្វើឡើងតែថ្ងៃអាទិត្យប៉ុណ្ណោះ ចាប់ពីម៉ោង 11:30AM ថ្ងៃត្រង់ដល់ម៉ោង 2:30PM ចំណែកឯតម្លៃវិញគឺ USD 20++ សម្រាប់មនុស្សធំ និង តម្លៃពាក់កណ្តាលសម្រាប់ក្មេងៗចាប់ពី 5 ដល់ 11 ឆ្នាំ។
អ៊ីចឹងកុំភ្លេចណា៎! អាទិត្យនេះទៅញ៉ាំអីជាលក្ខណៈអាហារប៊ូហ្វេប៊ីប៊ីឃ្យូថ្ងៃត្រង់ជាមួយគ្រួសារនៅក្នុងសណ្ឋាគារប្រណីត Oakwood Premier Phnom Penh ទាំងអស់គ្នា!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.