តោះរៀនធ្វើម្ហូបល្បីបែបថៃ! ឡាបសាច់ជ្រូក ជូរហឹរៗ រសជាតិដើម

អង្គុយៗមានអារម្មណ៍ថាដូចចង់ញ៉ាំអី ជូរៗ ហឹរៗ! អ៊ីចឹងសាករៀនធ្វើ ឡាបសាច់ជ្រូក រសជាតិបែបថៃ ញ៉ាំខ្លួនឯងលមើល! ជាមួយនឹងរបៀបធ្វើងាយៗ និង គ្រឿងផ្សំងាយស្រួលរកដូចខាងក្រោម៖

#គ្រឿងផ្សំ៖

  • សាច់ជ្រូកចិញ្ច្រាំ ៣០០ក្រាម
  • អង្ករលីង ១ស្លាបព្រាបាយ
  • ម្ទេសហុយ ១​​/២ ឬ ១ស្លាបព្រាបាយ
  • ស្ករ ១/៨ស្លាបព្រាបាយ
  • ទឹកត្រី ១/២ស្លាបព្រាបាយ
  • ក្រូចឆ្មា ១ ឬ ២ផ្លែ
  • ខ្ទឹមក្រហម ៣ ឬ ៤កំពឹស (ហាន់ជាចំណិតៗ)
  • ជីរណា២ ឬ ៣សន្លឹក
  • ស្លឹកខ្ទឹម ៣ ទៅ ៥សន្លឹក
  • ជីអង្កាមប្រហែល ២០សន្លឹក 

#របៀបធ្វើ៖

១. ដាក់សាច់ជ្រូកចូលទៅក្នុងឆ្នាំងរួចបើកភ្លើងឱ្យក្តៅហើយឆារហូតដល់សាច់ឆ្អិនល្អ។

២. បន្ទាប់មកបិទភ្លើង ទុកសាច់ជ្រូកក្នុងឆ្នាំងដដែល រួចដាក់អង្ករលីង និងម្ទេសហុយចូល។

៣. ដាក់ស្ករ ទឹកត្រី និងក្រូចឆ្មារចូលហើយកូរឱ្យសព្វ។

៤. ដាក់ខ្ទឹមក្រហម ជីរណា និង ជីអង្កាមចូលបន្ទាប់ រួចកូរឱ្យសព្វម្តងទៀត។

៥. ជាចុងក្រោយដួសដាក់ចាន រួចថែមជីរណា និង ជីអង្កាមជាការស្រេច៕

ប្រភព៖ eatingthaifood

Food Review