Moe.Cambodia នំ croissant​ មានស្នូលឆ្ងាញ់ប្លែកញាក់

អង្គុយសុខៗស្រាប់តែឃ្លាននំខេក នំ croissant​  FoodBuzz ស្គាល់ហាងមួយកន្លែងដែលទើបតែបើកថ្មីៗ ក្ដៅៗ ហុយៗនេះទេដែលមានឈ្មោះថា Moe. Cambodia។ ហាងនំមួយ​នេះ​មានទីតាំងនៅ​ម្ដុំទួល​ស្លែង ផ្ទះ​លេខ HW28+49R ផ្លូវ 143 ភ្នំពេញ 12304។

Moe Cambodia ជា​ហាង​កាហ្វេ និង​ហាង​នំប៉័ង​ថ្មី​មួយដែល​មាន​​ចុងភៅ​វ័យ​ក្មេង​ដែល​បាន​បណ្តុះបណ្តាល​នៅសាលា Le Cordon Bleu ជាអ្នកធ្វើនំដោយផ្ទាល់ដៃតែម្ដង។ ពីមុនៗបើចង់ញុំាទាល់តែ pre-order ឥឡូវរឹតតែស្រួលចង់ញុំាទៅទិញដល់ហាងម៉ង ងាយៗ ឆាប់បានញុំាទៀត។ នំប្រចាំហាងគេនឹងជានំ croissant ដែលមានទាំងនំមានស្នូល និងអត់ស្នូល ហើយរសជាតិ ចំនួន 7 រួមមានរសជាតិដើម Pain au Chocolat, Brownie Melie, Matcha S Berry, Biscoff Croissant, Tiramisu និង Rocher ។ ក្នុងចំណោមរសជាតិទាំង ៧ នឹង FoodBuzz ចូលចិត្ត Rocher croissant ជាងគេ វារៀងផ្អែមបន្តិចសម្រាប់អ្នកអត់ចូលចិត្តផ្អែមតែរសជាតិប្លែកឆ្ងាញ់តែម្ដង។ 

ក្រៅពីនំ croissant នឹងនៅទីនោះគេក៏មានជម្រើសនំទន់ៗដែលធ្វើថ្មីៗជារៀងរាល់ថ្ងៃ។ និយាយពីនំគេវិញគឺថា ឡើងខ្យូតៗសាហាវឃើញតែរូបរាងនំគេនឹងក៏ចង់ញុំាដែរ មានជាមួយនឹងរសជាតិដូចជា One Apple a Day, Cambo Coco, Tropical Coco, Arabica និង Sunny Side Up។ ចំពោះនំទាំងអស់នឹងមិនសូវផ្អែមខ្លាំងពេកទេ ជាពិសេសសម្រាប់អ្នកដែលមិនចូលចិត្តអាហារផ្អែមក៏អាចទទួលទានបានដែរ។

មួយវិញទៀតកុំភ្លេច បើបានទៅដល់ហាងហើយកុំភ្លេចកម្ម៉ង់ភេសជ្ជៈផងគឺថា បានញុំាជាមួយនំរបស់គេនឹងចូលជាតិគ្នាមែនទែន មានទាំង កាហ្វេ និងទឹកហ្វ្រេសៗទៀតផង។ ព្រឹកឡើងអត់ទាន់បានអាហារពេលព្រឹកចូលពោះទេ កម្ម៉ង់ croissant ជាមួយ Planet Latte និង NF Tea ហូវធានាថាជាតិខ្លាំង។ សម្រាប់ភេសជ្ជៈស្រស់ៗ ​ហ្វ្រេសៗ អាចសាកល្បង Sunny Espresso និង Milky Way របស់បាន។ នៅក្នុងហាងនេះមើលទៅរៀងតូចតិចមែន ប៉ុន្តែការតុបតែងមានលក្ខណៈស្អាត សមរម្យធម្មតាមើលទៅស្រលៈភ្នែក ហើយក៏មានផ្តល់កន្លែងអង្គុយមានផាសុកភាពសម្រាប់ធ្វើការផងដែរ។

ព័ត៌មាន៖​ moe.cambodia
ទីតាំង៖ moe.cambodia

Food Review