ហាងស៊ុបសាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ លេខមួយនៅអាស៊ី Mo-Mo-Paradise បានមកដល់ AEON 1 ហើយ!

សម្រាប់ហ្វេនស៊ុបសាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ប្រាកដជាស្គាល់ Mo-Mo-Paradise Cambodia ហើយ! ពីមុនអ្នកទាំងអស់គ្នា អាចទៅញ៉ាំស៊ុបនៅ Mo-Mo-Paradise Cambodia នៅសាខាបឹងកេងកងតែមួយគត់ តែឥឡូវនេះមានជម្រើសសាខាមួយទៀតគឺនៅផ្សារទំនើបអ៊ីអនម៉លទី១។ 

នៅសាខាថ្មីនេះ អ្នកទាំងអស់គ្នាអាចចូលញុំាកាន់តែងាយស្រួលនៅពេលដែលមានអារម្មណ៏ថាហត់ ឬ ឃ្លាន ក្រោយពេលទិញអីរួច ឬពេលមើលរឿងនៅរោងកុនចប់ក៏បាន។ នៅសាខាថ្មីនេះផងដែរ Mo-Mo-Paradise Cambodia បានផ្ដល់សេវាកម្មពិសេសមួយ គឺសេវាកម្មរទេះរុញបន្លែ ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវគ្រប់រូបក្នុងការជ្រើសរើសបន្លែផ្សេងៗដោយមិនចាំបាច់ក្រោកទៅចាប់យកខ្លួនឯងនោះទេ។

ចំពោះអ្នកដែលមិនទាន់ស្គាល់ Mo-Mo Paradise គឺជាហាងប៊ូហ្វេសាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិលេខមួយនៅអាស៊ី មានរសជាតិដើមចេញពីប្រទេសជប៉ុន។ Mo-Mo Paradise មានជម្រើសទឹកស៊ុបជាច្រើនសម្រាប់ជ្រើសរើស ដូចជា ទឹកស៊ុបសាប៊ុសាប៊ុ ទឹកស៊ុបស៊ុគិយ៉ាគិ ទឹកស៊ុបផ្សិត និង ទឹកស៊ុបគីមឈី។

Mo-Mo-Paradise Cambodia បានផ្ដល់ជម្រើសសាច់ជាច្រើនដូចជាសាច់គោសហរដ្ឋអាមេរិក សាច់ជ្រូកជម្រើសលេខមួយក្នុងប្រទេស និងសាច់ចៀមពីប្រទេសអូស្ត្រាលីផងដែរ។ Mo-Mo-Paradise Cambodia ក៏មានប្រហិតស្រស់ជាច្រើនជម្រើសដូចជា សាច់គោ សាច់មាន់ និងសាច់ជ្រូក។ ប្រសិនបើអ្នកទាំងអស់គ្នា ចូលចិត្តញ៉ាំមីវិញនោះ ក៏អាចជ្រើសរើសមី Udon Ramen ដែលមានសរសៃឆ្ងាញ់ល្អ ដូចរសជាតិនៅប្រទេសជប៉ុនអញ្ចឹង។

សម្រាប់បង្អែម Mo-Mo-Paradise Cambodia មានផ្ដល់ជូនអ្នកទាំងអស់គ្នានូវជម្រើសផ្លែឈើជាច្រើនមុខ ក៏ដូចជាការ៉េមផងដែរ។ កាន់តែពិសេសនោះ គឺសម្រាប់គ្រួសារដែលមានក្មេងៗមកជាមួយ នឹងទទួលការបញ្ចុះតម្លៃ ៥០% សម្រាប់កុមារដែលមានកម្ពស់ពី១១០សម ដល់១៣០សម និង Free សម្រាប់កុមារដែលមានកម្ពស់ទាបជាង១១០សម។

ពិសេសជាងនេះទៅទៀត ដើម្បីអបអរសាទរការសម្ពោធជាផ្លូវការរបស់ Mo-Mo-Paradise Cambodia សាខាអ៉ីអនម៉លភ្នំពេញ មានកម្មវិធីពិសេស មកញ៉ាំ៤នាក់គិតលុយតែ៣នាក់ប៉ុណ្ណោះ ចាប់ពីថ្ងៃទី​ ១២ រហូតដល់ ១៩ កុម្ភៈនេះ។ 
*លក្ខខណ្ឌ៖
- មិនរាប់បញ្ចូលជាមួយការបញ្ចុះតម្លៃ និង កម្មវិធីផ្សេងៗ
- សម្រាប់តែសាខាអ៉ីអនម៉លភ្នំពេញ (អ៉ីអនម៉ល១) ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកលេខ 098 393 888 ឬក៏តាមដានក្នុង Facebook Page, Mo-Mo-Paradise Cambodia ផ្ទាល់ក៏បានដែរ៕

Mo-Mo-Paradise Cambodia

Food Review