ចុងសប្ដាហ៍លែងខ្វះកន្លែងទៅហើយ! ផ្សារទំនើប Midtown Mall មានហាងអាហារជាច្រើនកំពុងរង់ចាំអ្នក
ធ្លាប់ឮរហៀងៗពីផ្សារ midtown ទេ? នៅបណ្ដោយផ្លូវ 2004 ប្រជុំទៅដោយមនុស្សអ៊ូអរ midtown ជាបណ្ដុំហាងអាហារ និងកាហ្វេជាច្រើន ថែមទាំងមាននូវផ្សារទំនើប និងរោងគុនទៀតផង។ កំពុងតែរំភើប ដោយសារនៅជិតផ្ទះមែនអត់! តោះ មកមើលថាមានអ្វីខ្លះ ទុកនាំម៉ាក់ប៉ា ឬមិត្តភក្ដិទៅដើរមើល ឬញ៉ាំអីជុំគ្នា។




#1 Brown Café and Bakery
ហាងកាហ្វេប្រោន ជាហាងដំបូងបង្អស់បើកសម្ពោធនៅ Midtown។ ដោយមានបែបបទហាងថ្មី និងខុសប្លែកពីសាខាដទៃ Brown ក្លាយជាហាងជាទីចាប់អារម្មណ៍របស់អ្នកចូលចិត្តកាហ្វេ និងហ្វេនរបស់ប្រោនតែម្ដង។ ប្រោនមិនត្រឹមតែជាហាងកាហ្វេល្បីក្នុងស្រុក្នុងកម្ពុជា តែក៏មានកេរ្ដិ៍ឈ្មោះទៅលើអាហារ និងនំប៉័ងនានាដែលមិនធ្វើឲ្យអ្នកឃ្លានពេលកំពុងពិសាកាហ្វេ ឬភេសជ្ជៈនៅទីនេះឡើយ។



ម៉ោងបើក៖ ប្រហាក់ប្រហែល 6:30AM – 10PM
#2 Sulbing Café
Sulbing ត្រូវបានគេស្គាល់ដោយសារទឹកកកព្រិលកូរ៉េ ដែលមានបម្រើនៅទីនេះ។ បើសិនជាថ្ងៃក្ដៅវិញ ដឹងតែមកទីនេះត្រូវចិត្តមិនបាន ព្រោះបានទាំងអង្គុយត្រជាក់ស្រួលខ្លួន និងញ៉ាំទឺកកកព្រិលកូរ៉េជាច្រើនរសជាតិដែលអាចជ្រើសបានទៅតាមចំណូលចំណូលចិត្តរបស់អ្នក។


ម៉ោងបើក៖ 8AM – 10PM
#3 KOI Thé
បើសួររកកន្លែងតែគុជ តែទឹកដោះគោឆ្ងាញ់ ច្បាស់ជា KOI ហើយមែនទេ? ម្ង៉ៃៗទម្រាំបានផឹក ឈរតម្រង់ជួរឡើងយូរគួរសមដែរហ្នឹង តែក៏នៅតែមានអ្នកទិញ។ KOI តែងតែជាកន្លែងដែលយុវវ័យចូលចិត្តទៅញ៉ាំជាមួយមិត្តភក្ដិ ហើយនឹងធ្វើការបើកសម្ពោធជាផ្លូវការនៅថ្ងៃអាទិត្យ ទី 30 ខែមិថុនា ឆ្នាំ 2019។


ម៉ោងបើក៖ 7AM – 9PM
#4 សាកេ
សាកេជាភោជនីយដ្ឋានថ្មីស្រឡាងតែម្ដងនៅភ្នំពេញ អ៊ីចឹងបើមានអ្នកបានសាកហើយ រាយរ៉ាប់ប្រាប់អេដមីនផងថាយ៉ាងណា!

ម៉ោងបើក៖ 8AM – 9PM
#5 Chatoki Café
Chatoki ជាហាងតែជប៉ុន ដែលផ្ដោតសំខាន់ទៅលើតែបៃតងម៉ាចឆា មិនតែប៉ុណ្ណោះការបម្រើតែនៅហាងគឺធ្វើដោយដៃបែបជប៉ុនតែម្ដង។ Chatoki មិនមែនបម្រើតែម៉ាចឆានោះឡើយ តែក៏មានរសជាតិជាច្រើនហូរហែផងដែរ។



ម៉ោងបើក៖ 7AM – 9PM
#6 W Steak House
នេះក៏ជាផ្ទះស្ទេកថ្មីក្នុងភ្នំពេញដែរ មានរសជាតិ និងបរិយាកាសបែបណា ប្រហែលជាត្រូវទៅសាកទាំងអស់គ្នាទើបដឹង។
