Malis Food
- Online-based
- 095 284 296
ថ្ងៃនេះក្រុម StreetBuzz យើងចង់ណែនាំអ្នកទាំងអស់គ្នាមកស្គាល់ហាងលក់ម្ហូបអនឡាញមួយកន្លែងដែលមានលក់គ្រឿងអាំង និងគ្រឿងជ្រក់ឆ្ងាញ់ៗដូចជាសាច់ជ្រូកបីជាន់អាំងហើយជាពិសេសជាងគេសម្រាប់ថ្ងៃនេះគឺហ៊ុនជ្រូកអាំងអីបិលម្ទេសតែម្ដង។ ថ្វីត្បិតតែ Malis Food ជាហាងម្ហូបអនឡាញពិតមែន តែកន្លែងនេះទទួលបានការកុម្ម៉ង់ច្រើនគួរសម ដោយសារតែល្បីថារសជាតិឆ្ងាញ់អមជាមួយនឹងរូបភាពនិងវីដេអូម្ហូបទំនងៗនៅលើផេកហ្វេសប៊ុកគាត់ផ្ទាល់។
នៅ Malis Food ហ៊ុនជ្រូកដែលយកមកលក់គឺមានភាពស្រស់ល្អជារៀងរាល់ថ្ងៃ ហើយត្រូវបានលាងយ៉ាងស្អាតអស់ពីចិត្តមុននឹងយកទៅប្រលាក់។ ហ៊ុនជ្រូកក៏ដូចជាសាច់ជ្រូកបីជាន់គឺត្រូវបានប្រលាក់តាមរូបមន្តច្បាស់លាស់ដែលធ្វើឲ្យសាច់មានជាតិតែម្ដង។ ប្រលាក់ហើយក៏ត្រូវបានយកទៅអាំងឲ្យឆ្អិនល្អ គ្រៀមៗតិចៗ ជាតិសាហាវ! គ្រៀមៗហើយយកមកជ្រលក់ជាមួយទឹកត្រីកោះកុងប្រៃផ្អែមជូរហឹរ ផ្ទាប់ជាមួយបន្លែស្រួយៗទៀត ជក់មាត់តែម្តង!
ក្រៅពីហ៊ុនជ្រូក និងសាច់ជ្រូកបីជាន់អាំងអំបិលម្ទេស Malis Food ក៏មានជាគ្រឿងជ្រក់ដូចជាជ្រក់ជើងមាន់ ក្ដាមប្រៃ និយាយរួម Malis Food គឺសម្បូរម្ហូបលក្ខណៈគ្រឿងខ្លែមតែម្តង។ ចង់រកគ្រឿងខ្លែម កុំភ្លេចអាចសាកកុម្ម៉ង់ពី Malis Food បានណា៎!
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Malis Food
ផែនទី៖ Online-based
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.