នៅផ្ទះ តែចង់ញ៉ាំស្រាក្រឡុកដូចនៅបារ? ត្រឹម $6 មួយដប LAIBA មានសេវាដឹកជញ្ជូនដល់ផ្ទះទៀត!
ជិត 2 ខែហើយដែលពួកយើងដាក់គម្លាតធ្វើការពីផ្ទះ! មាននឹករសជាតិស្រាក្រឡុកសំណព្វចិត្តអត់? ទោះបីបារភាគច្រើនត្រូវបានបិទ មិនអាចទៅអង្គុយញ៉ាំស្រាក្រឡុកបាន តែអ្នកក៏អាចកុម្ម៉ង់មកផឹកនៅផ្ទះរំសាយអារម្មណ៍បន្ទាប់ពីការសិក្សា ឬ ធ្វើការបានដែរ។ ទាំងងាយស្រួលរៀបចំផឹក តម្លៃសមរម្យ ហើយដឹកមកឲ្យដល់ផ្ទះទៀត ធានាថាអ្នកនឹងពេញចិត្តបារដែលពួកយើងនឹងណែនាំថ្ងៃនេះ។
LAIBA Beverages ជាក្រុមហ៊ុនផលិតស្រាក្រឡុកដ៏៏ល្បីមួយពីសៀងហៃដែលមានសាខាជាច្រើននៅតាមបណ្ដាប្រទេសក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុននេះផងដែរ ត្រូវបានគេស្គាល់ថាជាប្រ៊េនស្រាក្រឡុកច្រកដបបែបប្រណីតដំបូងគេបង្អស់នៅក្នុងទ្វីបអាស៊ី ហើយប្រិយមិត្តក៏អាចភ្លក្សស្រាក្រឡុកដ៏ល្បីមួយនេះបានដែរ ដោយនាថ្មីៗនេះ LAIBA ក៏បានបង្ហាញខ្លួនជាលើកដំបូងក្នុងប្រទេសកម្ពុជា។
ស្រាក្រឡុករសជាតិដើមនីមួយៗរបស់ LAIBA ត្រូវបានលាយដោយអ្នកឯកទេសក្រឡុកស្រាធ្លាប់ឈ្នះក្នុងកម្មវិធី CHIVAS Masters China ឆ្នាំ 2018 និងជាអតីតអ្នកគ្រប់គ្រងនៅ Eau-de-Vie Bar Group ប្រទេសអូស្រ្ដលី គឺលោក Michael Chen។ ចង់ដឹងរសជាតិស្រាក្រឡុកស្នាដៃឆ្នើមរបស់លោក Michael Chen យ៉ាងណា ប្រិយមិត្តអាចកុម្ម៉ង់សាកបាន ព្រោះមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះនោះអី! រាល់កុម្ម៉ង់លើសពី $25 លោកអ្នកនឹងទទួលបានសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។
នាពេលបច្ចុប្បន្ន LAIBA Cambodia មានផ្ដល់ជូនត្រឹម 6 រសជាតិប៉ុណ្ណោះ ដែលរសជាតិនីមួយៗសុទ្ធតែធ្លាប់ឈ្នះពានរង្វាន់ ក្នុងនោះមាន I am Coconuts, LAIBA Sour, Passion De-light, Twisted Negroni, Cold Brew Martini និង In Love with Rosemary។ ចៃដន្យសំណាងល្អ ក្រុមការងារ FoodBuzz ក៏បានភ្លក្សស្រាក្រឡុកដែលលក់ដាច់ជាងគេនៅ LAIBA គឺ In Love with Rosemary និង Twisted Negroni។ ចង់ដឹងរសជាតិយ៉ាងណាមែនទេ?
អ្វីដែលពួកយើងចាប់អារម្មណ៍ដំបូងគេ នោះគឺការវេចខ្ចប់ និងដបស្រា។ ដបស្រាមានការរៀបចំឌីស្សាញយ៉ាងប្រណីត និងបិទយ៉ាងជិតល្អមិនឲ្យមានខ្យល់ចូល ដែលអាចរក្សាទុកបានយូរ។ ដបនីមួយៗមានចំណុះ 125 មីលីលីត្រ និងកម្រិតអាកុលពី 12-19 ដឺក្រេ លើកលែងតែ Twisted Negroni ដែលមានចំណុះត្រឹម 95 មីលីលីត្រ និងកម្រិតអាកុលខ្លាំងជាងគេដល់ទៅ 25 ដឺក្រេ។ បើត្រូវចិត្តនឹងរសជាតិមួយណាហើយ កុំបារម្ភថាពិបាកលាយញ៉ាំ គ្រាន់តែចូលក្នុងវេបសាយ អ្នកនឹងឃើញការណែនាំពីរបៀបលាយ និងគ្រឿងតុបតែងទៅតាមភេសជ្ជៈនីមួយៗ។
បន្ទាប់ពីបានភ្លក្ស ពួកយើងពិតជាភ្ញាក់ផ្អើលជាមួយនឹងរសជាតិរបស់ In Love with Rosemary និង Twisted Negroni ដោយសាររសជាតិត្រូវមនុស្សគ្រប់ប្រភេទតែម្ដង។ In Love with Rosemary ភាគច្រើនទាកទាញអ្នកញ៉ាំស្រីៗ ដោយសារតែពណ៌ផ្កាឈូកដ៏ស្រស់ស្អាតរបស់ស្រាក្រឡុកមួយដបនេះ។ ឃើញពណ៌ស្អាតចឹង កុំមើលស្រាលកំរិតអាកុលស្រានេះណា៎! វាផ្អែម មានក្លិនរៀងស្រាល រសជាតិឆ្ងាញ់់បែបផ្លែឈើមែនពិត តែមុត ហើយខ្លាំង។ រសជាតិដ៏ពិសេសប្លែកដែលមិនអាចរកបាននៅទីណាផ្សេងមួយនេះ នឹងធ្វើឲ្យអ្នកចងចាំរៀងរហូត និងវិលត្រលប់មកសាកម្ដងហើយម្ដងទៀត។
ចំណែកឯ Twisted Negroni ទាក់ទាញអ្នកញ៉ាំបុរសៗភាគច្រើន ដោយសារកម្រិតស្រាខ្លាំងរបស់វា។ មួយចឹបដំបូងអ្នកនឹងទទួលបាននូវរសជាតិល្វីង តែស៊ីគ្នានឹងរសជាតិស្រ្ដប៊ឺរី និង rosemary ជាប់នៅអណ្ដាត ដែលធ្វើឲ្យវាមិនពិបាកញ៉ាំ និងគ្មានអារម្មណ៌ថាខ្លាំង។ អ៊ីចឹងបើរកកំពុងរកអីខ្លាំងៗសម្រាប់រាត្រីរបស់អ្នក កុំភ្លេច Twisted Negroni។
ស្រាក្រឡុករបស់ LAIBA មួយដបតម្លៃត្រឹម $6 ដែលលោកអ្នកអាចញ៉ាំបានប្រហែលជា 2 កែវ។ នេះជាតម្លៃដ៏សមរម្យសម្រាប់ស្រាក្រឡុកដែលមានការវេចខ្ចប់ដ៏ប្រណិតបែបនេះ។ នៅផ្ទះចង់ផឹកស្រាក្រឡុកឥឡូវ អត់បាច់ទាល់តែចេញក្រៅទេ គ្រាន់តែចូលវេបសាយ រួចកុម្ម៉ង់ទិញរសជាតិដែលអ្នកចូលចិត្ត វានឹងត្រូវបានដឹកមកដល់មុខផ្ទះរបស់អ្នកត្រឹមប៉ុន្មាននាទី។ លែងចេញក្រៅក៏បាន!!!