ហតដកឆាជាមួយបន្លែបែបនេះ ឆ្ងាញ់ម្យ៉ាងដែរតើ! តោះ មកដឹងពីរបៀបធ្វើទាំងអស់គ្នា
ឃ្លានម្ហូបកូរ៉េ តែមិនចង់ប្រើគ្រឿងច្រើនមុខ? ម្ហូប១មុខនេះ ស្រួលធ្វើ ហើយប្រើគ្រឿងផ្សំតែប៉ុន្មានមុខទេ សំខាន់ប្រើពេលចម្អិនប្រហែលតែ១០នាទីទេ បានញ៉ាំហើយ!
#គ្រឿងផ្សំ
- ហតដកតូចៗ ២០០ក្រាម (ដាក់ទាំងមូលក៏បាន ឬហាន់ដុំតូចៗល្មមក៏បាន)
- ម្ទេសប្លោក ៧០ក្រាម (ដាក់ចម្រុះពណ៌ រឹតតែប្រសើរ)៖ ហាន់ជាចំណិតសរសៃវែងៗតូចល្មម
- ខ្ទឹមបារាំង ៤០ក្រាម ហាន់ជាចំណិតសរសៃវែងៗតូចល្មម)
- ប្រេងឆា
- ល្ងលីង (មិនដាក់ក៏បាន)
- ទឹកជ្រលក់
- ទឹកប៉េងប៉ោង ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១/២ ស្លាបព្រាបាយ
- ស្ករស ១/២ ស្លាបព្រាបាយ
#របៀបធ្វើ
- លាយគ្រឿងទឹកជ្រលក់ចូលគ្នាឲ្យសព្វ ហើយទុកមួយឡែក
- ដាក់ខ្ទះឲ្យក្តៅ រួចសឹមចាក់ប្រេងឆាចូល ហើយឆាហតដក ដោយដាក់ភ្លើងតិចៗ
- ឆាប្រមាណ ៥នាទី ដល់សាច់ឆ្អិន ៥០%
- ដាក់ម្ទេសប្លោក និងខ្ទឹមបារាំងចូល ហើយឆារហូតដល់បន្លែឡើងទ្រោម
- បន្ថយភ្លើងឲ្យនៅតិចៗ ហើយចាក់ទឹកជ្រលក់ចូល រួចឆាគ្រឿងទាំងអស់ចូលគ្នា (ប្រមាណ១នាទី)
- បើចូលចិត្តល្ង អាចរោយពីលើតិចៗក៏បានដែរ។
បើញ៉ាំជាមួយបាយ អមជាមួយនឹងម្ហូបពេញនិយមរបស់កូរ៉េផ្សេងទៀត ដូចជាគីមឈី ជាដើម នឹងរឹតតែឆ្ងាញ់ពិសាថែមទៀត!
ប្រភព ៖ My Korean Kitchen