បារថ្មីៗក្នុងក្រុងភ្នំពេញមួយចំនួន ដែលអ្នកប្រហែលជាមិនទាន់ស្គាល់!
ភ្នំពេញជាទីក្រុងរស់រវើកនាពេលរាត្រី និងមានភ្លើងព្រោងព្រាតមិនដាច់ពេញមួយរាត្រី។ ទីក្រុងមួយកាន់តែមមាញឹក ប្រជាជនកាន់តែមានភាពស្រ្ដេសច្រើន។ ប្រាកដណាស់ ប្រិយមិត្តក៏នៅក្នុងចំណោមនោះ ហើយក៏តែងតែរកកន្លែងមួយដើម្បីរំសាយអារម្មណ៍តានតឹងទាំងនោះជជាមួយមិត្តភក្ដិ ឬអ្នករួមការងារបន្ទាប់ពីការធ្វើការ។ ដូច្នេះ ថ្ងៃនេះពួកយើងបានរៀបរៀងអត្ថបទប្រជុំដោយបារទំនើបៗក្នុងរាជធានីភ្នំពេញជូនលោកអ្នក។
(បារមួយចំនួនមិនមែនថ្មីឡើយ)
#1 រង់ចាំ ឡោញ
រង់ចាំជាបារ និងឡោញដែលទើបតែបើកការសាកល្បងថ្មីៗនេះ ជាមួយនឹងបរិយាកាស និងការរៀបចំរបស់បារយ៉ាងប្រណីត។ មិនតែប៉ុណ្ណោះ ទីនេះមានបម្រើនូវអាហារជាច្រើនប្រភេទ និងជម្រើសភេសជ្ជៈយ៉ាងហូរហែដែលធ្វើឲ្យការជួបជុំរបស់អ្នកកាន់តែល្អប្រសើរ។



ម៉ោងបើក៖ 6PM – 12AM
ទីតាំង៖ ផ្លូវ R1 សង្កាត់បឹងកេងកងទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (Phnom Penh City Center)| Googlemap
#2 ORPHIC
ORPHIC ក៏ជាបារទើបតែមានវត្តមាននៅក្រុងភ្នំពេញកាលពីខែមេសា ឆ្នាំ 2019 នេះផងដែរ។ ជាមួយនឹងការឌីហ្សាញយ៉ាងប្រណីតប្លែកភ្នែកកម្រឃើញមាននៅក្រុងភ្នំពេញ ថែមទាំងស្ថិតនៅមាត់ទន្លេទាក់ទាញភ្ញៀវទេសចរទៀតផង។ មិនមែនតែការឌីហ្សាញទាក់ទាញនោះទេ សូម្បីតែអាហារ និងភេសជ្ជៈក៏មានរសជាតិឆ្ងាញ់ពិសេសដែរ។



ម៉ោងបើក៖ 5PM – 2AM
ទីតាំង៖ #277 តីរវិថីព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#3 Embargo
ជាបារមួយលាក់ខ្លួនក្នុងទីក្រុងជាមួយនឹងការតុបតែងយ៉ាងសាមញ្ញ Embargo ជាឯកទេសជំនាញខាង craft beer ដែលអ្នកអាចមកពិសាជាមួយជម្រើសស្រាជាច្រើនប្រភេទ។


ម៉ោងបើក៖ 5PM – 12AM
ទីតាំង៖ ផ្លូវលំបណ្ដោយផ្លូវ 57 ជិតឱសថស្ថានហ្គាឌៀន ចន្លោះផ្លូវ 288 និង ផ្លូវ 294 | Googlemap
#4 EST. Bar
លាក់ខ្លួនយ៉ាងជិត EST.Bar ជាបារដែលអ្នកអាចនឹងពិបាករកដែលមានពី ២ ជាន់ក៏ដូចជាកន្លែងអង្គុយក្នុងទីធ្លាសួនផងដែរ។ ថ្មីត្បិតតែជាបារតែកុំបារម្ភ ព្រោះទីនេះមិនមែនមានតែគ្រឿងស្រវឹងនោះឡើយ មានទាំង Tapas និង Charcuter plates សម្រាប់ក្លែមជាមួយផងដែរ។



ម៉ោងបើក៖ 5PM – 1AM
ទីតាំង៖ ផ្ទះលេខ 19z ផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#5 The K’s
TheK’s ជាបារដែលមានការតុបតែងបែប New York មានទីធ្លាធំប្លែកភ្នែក។ នៅទីនេះមានបម្រើអាហារ និងស្រាក្រឡុកជាច្រើនប្រភេទ ជាមួយនឹងកន្លែងអង្គុយដ៏មានផាសុកភាព អាហារឆ្ងាញ់ៗ និងតន្ដ្រីអន្លុងអន្លូចដែលធ្វើឲ្យទីនេះសាកសមបំផុតសម្រាប់ការណាត់ជួបជាមួយមិត្តភក្ដិ។




ម៉ោងបើក៖ 5PM – 12:15AM
ទីតាំង៖ ជាន់ទី 1 នៃ VITO Club ផ្លូវ 208 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#6 Mara Steak, Wok & Wine
Mara Steak, Wok & Wine គឺជាភោជនីយដ្ឋានមួយធំទូលាយ និងផាសុកភាព តែវាក៏ជាឡោញក្រោមពន្លឺភ្លើងរឹមៗ តន្ដ្រីសូរ្យរវើយៗ និងបរិយាកាសល្អប្រណីតសម្រាប់ការជួបជុំពិសាអាហារពេលល្ងាចមួយពេលជាមួយនឹងស្រាក្រលុក និងស្រាក្រហមលំដាប់ៗផងដែរ។



ម៉ោងបើក៖ 5PM – 12AM
ទីតាំង៖ #16 ជាន់ទី 1 ផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
#7 The Bodleian
លាក់ខ្លួននៅម្ដុំបឹងកេងកង The Bodleian ក៏ជាបារទទួលបានប្រជាប្រិយភាពយ៉ាងច្រើនកុះករពីភ្ញៀវជាតិ និងអន្ដរជាតិ ដោយសារតែអាហារ ភេសជ្ជៈ និងក្រុមតន្រ្ដី Jazz។



ម៉ោងបើក៖ 5PM – 12AM
ទីតាំង៖ N23 ផ្លូវ 288 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap