KFC Cambodia
- Available at all KFC outlets
- 023 99 6000/ 089 89 6000/ 070 99 6001
អ្នកទាំងអស់គ្នាមានឈ្ងុយក្លិនអីរៀងហឹរៗ ដូចមាន់បំំពងកូរ៉េអត់? បើគ្នាខាងនេះវិញគឺ ធុំក្លិនភាយពេញច្រមុះតែម្ដង! មិនទាន់ទាំងបានភ្លក់ផងគ្រាន់តែឮឈ្មោះ ក៏លេបទឹកមាត់ដែរ។ នេះនែក! មាន់បំពងរសជាតិដ៏ថ្មីស្រឡាងរបស់ KFC គឺ K-Cheese Crunch។
លើកនេះមិនដូចរាល់ដងទេ មាន់បំពងរសជាតិ K-Cheese Crunch នេះគឺគេបានយកវាទៅប្រឡាក់ និងចម្អិនជាមួយនឹងម្សៅហឹរ Hot & Spicy ដែលមានជាតិដិតឆ្ងាញ់ជាប់មាត់ ហើយគ្រាន់តែលើកឡើងមក និយាយពីឈ្ងុយពេញហាងម៉ង។ សំខាន់មិនមែនមានតែប៉ុណ្ណឹងទេ មាន់ទើបតែស្រង់ចេញពីខ្លាញ់នៅក្ដៅ ហើយហុយផ្សែងនៅឡើយសោះហ្នឹង ក៏ត្រូវបានគេយកទៅដាក់លាយជាមួយនឹង Spicy Korean Sauce និង Jalapeno Cheese Sauce ទៀត គ្រាន់តែទឹក Sauce ស្រោចពីលើមាន់ហ្នឹង ឮសូរតែឈីវៗតែម្ដង។
ឈ្ងុយតាំងពីពេលគេចម្អិន ដល់ពេលបានញ៉ាំវិញខាំមួយម៉ាតហើយ ទំពារមិនទាន់អស់ផង ក៏ចង់ដាក់មួយម៉ាត់ទៀតបាត់ទៅហើយ សាច់មាន់ទន់មធ្យម ងុំសម្បកមាន់បំពងគេហ្នឹងឯង និយាយពីស្រួយស្រឹប មួយម៉ាត់ណាក៏ឮតែច្រឹបៗដែរ ហឹរក៏ហឹរ ហើយផ្អែមឡមៗ អមនឹងទឹកឈីសស្រោចពីលើទៀត រសជាតិប្លែក ហើយអ៊ែមម៉ង។
មាន់បំពង K-Cheese Crunch របស់ KFC គឺមិនធម្មតាទេ សូម្បីតែក្រុម FoodBuzz ទៅញ៉ាំពេលថ្ងៃម្ដងហើយ ល្ងាចមិនទាន់ទេទៅទិញញ៉ាំម្ដងទៀត។ ឥឡូវសាកស្រមៃមើល មាន់បំពងរសជាតិហឹរ ហើយផ្អែមតិចៗចឹង មិនឲ្យឆ្ងាញ់ដល់តែលិឍដៃម៉េចបាន។
របស់ឆ្ងាញ់ចឹង កុំនៅចាំយូរណា ប្រយ័ត្នហួសពេល! គេមានលក់នៅគ្រប់សាខា KFC ទាំងអស់ចាប់ពីថ្ងៃនេះតទៅ ចាំអីទៀតទិញញ៉ាំ ឬខលកុម្ម៉ង់ជាមុន Call&Collect និង សេវាដឹកជញ្ជូនដោយឥតគិតថ្លៃជាមួយ ក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរបស់យើងនៅហាង KFC គ្រប់សាខាទាំងអស់នៅទូទាំងប្រទេស។
ទូរស័ព្ទ៖ 023 99 6000/ 089 89 6000/ 070 99 6001
ព័ត៌មាន៖ ផេកហ្វេសប៊ុក KFC Cambodia
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.