ចាំបូឈីសស៊ីហតដកភីហ្សានៅ The Pizza Company បានត្រលប់មកវិញហើយ!!!
The Pizza Company ជាភោជនីយដ្ឌានភីហ្សាដ៏ល្បីមួយនៅប្រទេសកម្ពុជាយូរឆ្នាំមកហើយ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកគាំទ្រ The Pizza Company បាននាំមកវិញនូវប្រភេទភីហ្សាថ្មីទៀតហើយ។ ប្រិយមិត្តទាំងអស់របស់ FoodBuzz ជាអ្នកគាំទ្ររបស់ The pizza Company នឹងរីករាយជាមួយការត្រលប់មកវិញនៅ ចាំបូឈីសស៊ីហតដកភីហ្សានេះ។


ចាំបូឈីសស៊ីហតដកភីហ្សាជាប្រភេទ ភីហ្សាបែបអីុតាលីមួយ ជាមួយនឹងហ៊តដកបែបអាមេរិកក្នុងភីហ្សាតែមួួយ។ បន្ថែមពីនេះក៏មានភ្ជាប់ជាមួយនៅទឹកជ្រលក់បែបអាមេរិចដ៏ឈ្ងុយឆ្ងាញ់ទៀតផង។

ត្រូវប៉ាន់សម្រាប់អ្នកដែលចូលចិត្តឈីសច្រើន ពីព្រោះភីហ្សានេះឈីសច្រើនមែនទែនទាំងនៅលើភីហ្សា ខាងក្នុងហតដក និង នៅជាប់ហតដកទៀត។ បើបានញាំុចាំបូឈីសស៊ីហតដកភីហ្សាពេលក្ដៅៗ ហើយជ្រលក់ជាមួយទឹកជ្រលក់បែបអាមេរិចដែលមកជាមួយទៀតនោះ រសជាតិពិតជាមិនអាចបំភ្លេចបានតែម្ដង។



ចាំបូឈីសស៊ីហតដកភីហ្សាមានបីរសជាតិដូចជា ចាំបូឈីសស៊ីហតដកស៊ុបភើឌីឡាក់ស៍ ចាំបូឈីសស៊ីហតដកគ្រឿងសមុទ្រត្រូពិច និងចាំបូឈីសស៊ីហតដកសាច់មាន់បាប៊ីឃ្យូឌីឡាក់ស៍។ ប៉ុន្ដែភីហ្សារសជាតិថ្មីនេះ មានតែខ្នាតកណ្ដាលតែប៉ុណ្ណោះ។


ក្រុមការងារ FoodBuzz បានភ្លក្សនូវរសជាតិចាំបូឈីសស៊ីហតដក សាច់មាន់បាប៊ីឃ្យូឌីឡាក់ស៍មិនប៉ុន្មានថ្ងៃមុននេះ ចំណែកឯរសជាតិវិញ ប្លែកបន្តិចពីរសជាតិភីហ្សាដទៃ ពីព្រោះភីហ្សាមួយនេះមានលាយម្ទេសនៅពីលើ ដែលធ្វើឲ្យមានរសជាតិហឹរតិចៗត្រូវចិត្តអ្នកចូលចិត្ដញ៉ាំហឹរ។


ចាំបូឈីសស៊ីហតដកភីហ្សានឹងមានលក់នៅគ្រប់សាខាទាំងអស់របស់ The Pizza Company ចាប់ពីថ្ងៃទី 5ខែធ្នូ ឆ្នាំ 2018 នេះតទៅ។

ទីតាំង៖ នៅគ្រប់សាខាទាំងអស់របស់ The Pizza Company
តម្លៃ៖ 18.9$