របៀបធ្វើ ភូតឌីង (Pudding) រសជាតិស្វាយទុំងាយៗនៅផ្ទះដោយខ្លួនឯង
ភូតឌីង (Pudding) រាល់ដង ញ៉ាំតែរសជាតិខារ៉ាមែល ឬ សូកូឡាអ៊ីចឹង។ ឥឡូវមាន ទឹកដោះគោខាប់ ធីផត ទីប រសជាតិស្វាយទុំ ប្រភេទច្របាច់នៅផ្ទះស្រាប់សាកច្នៃធ្វើ ភូតឌីង រសជាតិស្វាយម្ដងមើល ថាឆ្ងាញ់ ហើយប្លែកអារម្មណ៍បែបណា៎! អ៊ីចឹងម៉ោះ មកដឹងពីរបៀបធ្វើសាមញ្ញរបស់ ភូតឌីស្វាយ ជាមួយ ធីផតទីប រសជាតិស្វាយទុំ ដែលជារសជាតិថ្មីមានតែមួយក្នុងលោករបស់ ធីផត ទាំងអស់គ្នា។
តែមុននឹងចាប់ផ្តើម គួរតែដឹងថា ត្រូវការអ្វីខ្លះសិន
- ទឹក (តាមបរិមាណម្សៅចាហួយដែលអ្នកប្រើ)
- ម្សៅចាហួយ
- ទឹកដូង-សាច់ដូង 1 ផ្លែ
- ស្វាយទុំ 1 ផ្លែ
- ធីផតទីប រសជាតិស្វាយទុំ
- ទឹកដោះគោខាប់ ធីផត
- ទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា
បើដឹងគ្រឿងផ្សំអស់ហើយ ឥលូវដល់វគ្គស្វែងយល់អំពីរបៀបចម្អិនវិញម្តង
- ដាក់ដាំទឹកឲ្យពុះ ហើយច្របាច់ «ទឹកដោះគោខាប់ ធីផត ទីប រសជាតិស្វាយទុំ» ចូល ជំនួសស្ករ និងស្វាយ
- ដាក់ម្សៅចាហួយចូល រួចកូរក្នុងកម្តៅក្តៅល្មម
- ដួសដាក់ក្នុងកែវ ឬ ចាន ហើយរក្សាទុកក្នុងទូទឹកកក 1 ម៉ោងសិន
- ចាក់ទឹកដូង និងសាច់ដូងលាយជាមួយគ្នា ហើយចាក់ «ទឹកដោះគោស្រស់ ធីផត អ៊ិចស្រ្តា» បន្ថែមភាពឈ្ងុយឆ្ងាញ់
- ចាក់ «ទឹកដោះគោខាប់ ធីផត» ចូល ដើម្បីផ្ដល់រសជាតិផ្អែមឆ្ងាញ់
- កូរក្នុងកម្តៅក្តៅល្មម រួចហើយដាក់ក្រទ្បុកជាមួយទឹកកក
- ចាក់ចូលទៅក្នុងកែវភូតឌីង
- ចិតស្វាយជាចំណិតតូចៗ ហើយដាក់រៀបពីលើភូតឌីង
- ច្របាច់ «ទឹកដោះគោខាប់ ធីផត រសជាតិស្វាយទុំ» ពីលើ រួចជាការស្រេច
***ដាក់«ទឹកដោះគោ ធីផត» ចូលក្នុងបង្អែម គឺបន្ថែមទាំងក្លិនឈ្ងុយ និងរសជាតិផ្អែមឆ្ងាញ់