មេឃភ្លៀងម្ដងៗឈ្ងុយតែចំហាយមី តែចេញទៅក្រៅមិនកើត
មេឃត្រជាក់ៗគិតថាចង់ទៅញ៉ាំមីចិននៅក្រៅ តែមិនទាន់នឹងបានចេញពីផ្ទះផងភ្លៀងមកបាត់។ ប៉ុន្តែទៅភ័យអីសម័យហ្នឹងហើយ មិនបានចេញក្រៅក៏អាចក៏អាចធ្វើញ៉ាំនៅផ្ទះដែរ ហើយអាចជំនិញជាងទៅញ៉ាំក្រៅទៀត។ ឥឡូវចូលដល់សាច់រឿងយើងម្ដង CookBuzz ចង់បង្ហាញស្នាដៃ និងរបៀបធ្វើអី ងាយៗ ស្រួលៗ។
ទាំងមី និង គ្រឿង បើអាចចេញក្រៅបងប្អូនអាចទៅទិញនៅ ផ្សារទំនើបជិតផ្ទះបាន ប៉ុន្តែបើចេញមិនបានទេ គឺអាចកម្មង់តាម អេបដឹកជញ្ជូនផ្សេងៗបាន។ ឲ្យកាន់តែងាយ គឺនៅហូមម៉ាត (Home Mart-310) ដឹងតែមានហើយ។
ពេលដែលយើងបានរើសរសជាតិ និងមី រួចយើងអាចចាប់ផ្ដើមបាន៖
- ដាំទឹក
- ហែកមីដាក់ចូលទឹកដើម្បីស្រុះ
- ចាំមួយសន្ទុះ រួចចាប់ផ្ដើមដាក់គ្រឿងចូលក្នុងឆ្នាំងតាមការណែនាំ
- ទុកវាចំអិនឲ្យពុះ
- មើលថាវាឆ្អិនហើយ សរសៃមីទន់ និង សម្លរមានរសជាតិ និងព័ណ៌ល្អហើយ។
ហើយបើបានទំពាំអទៀតមកកាន់តែកប់ម៉ង។
យកទំពាំងមក ស្រឡាញ់ប្រភេទម៉េចក៏ដាក់បានដែរ
- យកមនបក និងលាងទេកឲ្យស្អាត
- ដាក់ដាំទឺក
- ទឺកបានពុះតិចៗហើយ ដាក់ទំពាំងស្អាតនោះចូលក្នុងទឹក
- ចាំមួយសសន្ទុះ មើលថាឆ្អិនហើយ ទន់ហើយ
ស្រង់វាយកមកញ៉ាំបានហើយ
សម្រួលអារម្មណ៌ និងឥរិយាបថ ដើម្បីស្រូបយកឃ្លិនដ៏ឈ្ងុយ និងមីសរសៃទន់ ហើយស៊ុបដ៏មានជាតិមួយនេះ ចូលក្នុងមាត់ និងក្រពះដែលមានរងចាំអស់រយៈពេល ១០ ទៅ ១៥ នាទីគន្លងមកនេះ។
ជឿនៅ មិនបាច់ទៅអស់លុយទៅក្រៅ ឬក៏ស្មុគស្មាញរឿងភ្លៀងអីទេ នៅផ្ទះក៏ធ្វើមីស៊ុបចិនញ៉ាំបានដែរ សំខាន់ឆ្ងាញ់ហើយ អស់លុយតិចទៀត។