ចង់បានត្រីសាល់ម៉ុន ពងត្រី ដៃមឹក ឬសារាយសមុទ្រស្រស់ៗកុំភ្លេច Home Salmon
ហូមសាល់ម៉ុន (Home Salmon) មានឈុតជាច្រើនជម្រើស ច្រើនទំហំ មិនថាជាត្រីសាល់ម៉ុន ឬត្រីប្រភេទសមុទ្រផ្សេងៗ ពងត្រី ដៃមឹក ឬសារាយសមុទ្រនោះទេ មួយមុខណាក៏ស្រស់ មួយមុខណាក៏ឆ្ងាញ់ដែរ។
ហើយអ្នកទាំងអស់គ្នាមិនចាំបាច់បារម្ភរឿងទឹកជ្រលក់ (ទឹកស៊ីអ៊ីវ វ៉ាសាប៊ិ ទឹកត្រីកោះកុង) និងបន្លែនោះទេ ស្រស់ៗ មានទាំងឈុតៗតែម្តង! គ្រាន់តែបើកប្រអប់មក អាចញ៉ាំបានយ៉ាងឆ្ងាញ់ពិសា!
ស្រស់ទាំងរូប ល្អទាំងគុណភាព! សាច់ត្រីទន់ៗ ក្លិនឈ្ងុយស្រស់ រសឆ្ងាញ់ផ្អែម ថែមបន្លែ និងទឹកជ្រលក់ ជក់ចិត្តជក់មាត់ណាស់។ សូម្បីតែការតុបតែងក៏ស្រស់ស្អាត អមនឹងរសជាតិឆ្ងាញ់ផងដែរ ជាក់ស្តែង ឈុតកុលាបសាល់ម៉ុន និងភ្នំភ្លើសសាស៊ីមិ ជាឈុតធំស័ក្តិសមសម្រាប់ការជួបជុំញ៉ាំជាក្រុម ពេលខ្លះមិនដាច់ចិត្តញ៉ាំទៀត ដោយសារតែការតុបតែងស្អាតៗពេក។ ហើយបើចង់បានជារាងនំខេកក៏មានដែរ មើលទៅទំនងសាហាវ! លក្ខណៈថាទិញតែ១ អាចធ្វើជានំផង ជាម្ហូបញ៉ាំផងចំណេញពេកក្រៃ។
FoodBuzz ក៏ចង់ណែនាំនូវឈុតល្បីល្បាញប្រចាំ ហូមសាល់ម៉ុនផងដែរ គឺ «ឈុតមច្ឆាទឹកភ្នែក» ដែលមានត្រីសាល់ម៉ុនស្រស់ៗហាន់ជាបន្ទះធំល្មម អមដោយខ្ទឹមលីងថ្មីស្រួយៗ និងស្លឹកក្ទម្ពទេសស្រស់ៗ ជាមួយនឹងទឹកត្រីហឹរអមម្ទេសខៀវ ពិសេសសម្រាប់អ្នកចូលចិត្តរសជាតិបែបហឹរ។ ឈុតនេះក៏មានឈុតតូច និងធំសម្រាប់ជ្រើសរើសផងដែរ។
ហាងអនឡាញទេ ប៉ុន្តែ រសជាតិ គុណភាព និងសេវាកម្ម ធានាថាត្រូវចិត្តតែម្តង។ សម្រាប់ការកុម្ម៉ង់អាចទំនាក់ទំនងមកកាន់លេខ 077 511 614/ 098 511 614 ។ នៅមានអ្វីដែលពិសេសមួយទៀតគឺថា Home Salmon មានការចាប់រង្វាន់ (ឬ Giveaway) ទៅឲ្យម៉ូយៗផងដែរ ដែលសរុបជាទឹកប្រាក់រហូតដល់ទៅ១ពាន់ដុល្លារ ហើយកម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ខែកុម្ភៈនេះ។ សម្រាប់ព័ត៌មានលំអិតអ្នកទាំងអស់គ្នា អាចតាមដានក្នុង Facebook Page, Home Salmon បានណា៎៕