HOME Chamkar
- Svay Chrum Village, Svay Chrum Commune, Khsach Kandal District, Kandal Province
- 017 937 008
ស្ថិតនៅប៉ែកខាងកើតរាជធានីភ្នំពេញ តំបន់អរិយក្សត្រត្រូវបានអ្នកជិះកង់ជាច្រើនជ្រើសយកជាគោលដៅសម្រាប់ការជិះរបស់ពួកគេ ដោយសារតែនៅទីនោះមានខ្យល់អាកាសល្អ ជាតំបន់ក្បែរមាត់ទន្លេ ព្រមទាំងមានផ្លូវលំតូចៗអមដោយដើមឈើសងខាង ពិតជាអំណោយផលសម្រាប់អ្នកជិះកង់ហាត់ប្រាណ។
ជិះគ្នាតិច គ្នាច្រើនមិនសំខាន់ សំខាន់ជិះៗឃ្លាន! អ្នកទាំងអស់គ្នាអាចពិចារណាចូលញ៉ាំអាហារ និងកាហ្វេនៅ ផ្ទះចំការ ដែលជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនទៀត ដែលគិតគូរដល់អ្នកជិះកង់ជាពិសេស។ គិតគូរដល់អ្នកជិះកង់ជាពិសេសយ៉ាងម៉េច? គឺថាម្ចាស់ហាងបានធ្វើកន្លែងសម្រាប់ដាក់កង់ ព្រោះថាភាគច្រើនទាំងអ្នកជិះកង់ភ្នំ និងកង់គក់មិនដាក់ជន្ទល់កង់ទេ អាចថានេះជាយុទ្ធសាស្រ្តមួយរបស់ម្ចាស់ហាងដើម្បីទាក់ទាញអ្នកជិះកង់ចូលទៅកាន់ទីនោះ។
បំណងល្អពីក្រុមកង់ឆ្អឹងស៊ុបជម្រុញឲ្យបងប្អូនជិះកង់ បានទាំងសុខភាព បានទាំងឆ្ងាញ់ បានទាំងការបំបាត់ស្ត្រេស និយាយរួមជិះកង់គឺសប្បាយ។
អ្នកទាំងអស់គ្នាអាចជ្រើសយកផ្លូវសម្រាប់ជិះតាមផែនទីខាងក្រោមបាន៖
ជម្រើសទី១៖
ជម្រើសទី២៖
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.