មាន់អាំងធម្មតាសាកហើយៗ តែមាន់អាំងតាពាក់មួកមានបានសាកនៅ?

បើតាម StreetBuzz ដឹងហា៎! ​​ឲ្យតែមានកម្មវិធីអីក៏ដោយ មិនដែរបាត់ទេរឿងសាច់មាន់ហ្នឹង។​ ហើយក៏មិនងាយឮថាមានអ្នកមិនចូលចិត្តសាច់មាន់ដែរ ដោយសារតែវាងាយស្រួលក្នុងការញ៉ាំ ការធ្វើ និងចំអិន ត្រូវអត់? ឥឡូវដឹងថាគ្នាយើងចូលចិត្តសាច់មាន់ចឹង StreetBuzz នាំទៅស្គាល់កន្លែងមាន់អាំងមួយនៅម្ដុំស្តុប ដេអិន ជាប់បណ្ណាគា IBC​ ​ក្បែផ្សារញ៉ែ មានឈ្មោះថា “មាន់អាំងតាពាក់មួក”

កន្លែង មាន់អាំងតាពាក់មួក​ បើកលក់អស់រយៈពេលជាង ២០ ឆ្នាំហើយ។​ ហើយតាំងពីដើមមកគឺគាត់លក់តែមាន់មាន់ស្រែទេ គ្មានដាក់លាយជាមួយមាន់ ៣ សាសអីទេ សាច់មាន់ទាំងអស់ គាត់យកមកពីម៉ូយគាត់នៅផ្សារអូរឬស្សីផ្ទាល់ៗតែម្ដង។

នៅកន្លែងគាត់នេះមានលក់ដូចជា ស្លាបមាន់អាំង ភ្លៅមាន់អាំង និង​ គ្រឿងក្នុងដូចកោះ ថ្លើម មាន់អាំងអីាជាដើម។  បើនិយាយពីរសជាតិវិញគឺឆ្ងាញ់ខុសប្លែកពីកន្លែងផ្សេង ដោយសារតែតាំងពីដើមឡើយ ភ្ញៀវគាត់ដែលទៅទិញហ្នឹងតែងតែនិយាយពីនេះពីនោះ ថាមាន់គាត់រសជាតិដូចកន្លែងនេះកន្លែងនោះអីចឹង ទើបគាត់ព្យាយាមកែរសជាតិ និងផ្លាស់ប្ដូររូបមន្ដ ទាល់តែឆ្ងាញ់។ 

ហៃ៎ ឥឡូវហ្នឹងហា៎គាត់ប្រើរូបមន្ដតែមួយគត់ គឺរូបមន្ដដែលគាត់បានកែច្នៃហ្នឹងឯង។​ ហើយមិនថាអ្នកណាមកពីណាអីទេ គឺសុទ្ធតែថាកន្លែងគាត់ឆ្ងាញ់ទាំងអស់។ ចឹងហើយបានក្នុងមួយថ្ងៃគាត់លក់អស់យ៉ាងតិចណាស់ក៏ ២០០ចង្កាក់ដែរ។ ថាមាន់ទៅមាន់ស្រែ ហើយរសជាតិក៏ឆ្ងាញ់ទៀត ប៉ុន្តែអ្វីកាន់តែពិសេសនោះគឺតម្លៃ ធូរថ្លៃហើយសមរម្យទៀត ម្ហូបរបស់គាត់មានតម្លៃចាប់ពី ១៥០០៛ ទៅ ៧០០០៛។ 

មាន់អាំងតាពាក់មួក​ មិនមែនជាហាងធំអីទេ គឺគាតលបើកត្រឹមតែជាតូបធម្មតាប៉ុណ្ណោះ។ កុំឃើញតូចចឹងទេ តែខ្លឹមបើទៅទិញយឺតបន្តិចគឺអស់ហើយ។ កន្លែងគាត់បើកលក់ចាប់ពីម៉ោង ៣ ល្ងាច ដល់ ម៉ោង ៦ ទៅ ៧ ល្ងាច។​ បើចង់ញ៉ាំមាន់អាំងនៅកន្លែងគាត់ ទាល់តែទូរស័ព្ទទៅមុនទើបបាន​ បើមិនចឹងទេមិនដឹងត្រូវចាំប៉ុន្មានថ្ងៃទេ។ បងប្អូនអាចទាក់ទងទៅកម្មង់បានតាមរយៈព័ត៌មានខាងក្រោម។

ទូរស័ព្ទ៖ 011 752 311

ទីតាំង៖ មាន់អាំងតាពាក់មួក

 

មាន់អាំងតាពាក់មួក

Food Review