ម្ហូបទាំង ៥ កន្លែងដែលពេញនិយមនៅក្នុងសេវាកម្មដឹកជញ្ជូន GrabFood
កាលខ្លះឃ្លានតែមិនចង់ចេញទៅទិញម្ហូប មែនអត់? កុំបារម្ភអីមាន GrabFood មួយទាំងមូលហើយ ចង់បានអី គ្រាន់តែចុចរើសម្ហូប និងដាក់ទីតាំងហើយភ្លាម ក្រុមដឹកជញ្ជូន GrabFood មកដល់ភ្លែត។ ឥឡូវកម្មវិធីទូរស័ព្ទដៃ Grab មានហើយ ពិបាកត្រង់ថាមិនដឹងញ៉ាំហ្នឹងម៉ង ត្រូវហ្អេ៎? ដូចតែ FoodBuzz ដែរពេលរកញ៉ាំអីម្ដងៗ មិនដឹងចង់ទិញអីដោយសារមានជម្រើសច្រើនពេក។ តែសំណាងហើយដែល GrabFood មានការណែនាំពីកន្លែង និង មុខម្ហូបដែលកំពុងពេញនិយមនៅលើ GrabFood។
ម្ហូបទាំង ៥ ដែលកំពុងពេញនិយមនោះមានដូចជា៖
- សង្វាក់់នំបញ្ចុក គ្រាន់តែឃើញការវិចខ្ចប់ក៏គួរឲ្យចង់ញ៉ាំដែរ សង្វាក់មួយគ្រាប់ៗរុំសុទ្ធតែស្លឹកចេក ហើយពេលញ៉ាំមកសាច់សង្វាក់ឡើងស្វិតម៉ង ឯទឹកជ្រលក់គេវិញរសជាតិដិត និយាយទៅដូចរសជាតិដើមមកពីខេត្តបាត់ដំបងចឹង។ មិនឲ្យមានជាតិដូចនៅបាត់ដំបងម៉េចកើត បើហាងគាត់នេះមានឈ្មោះថា ផ្ទះអ្នកបាត់ដំបង ហើយហ្នឹង។
- បាយសាច់ទា ជាមុខម្ហូបពេញនិយមមួយមកពីហាង ទាខ្វៃស្រុកខ្មែរ។ គឺថាពេលមកហ្នឹងគេខ្ចប់មកទេ តែបាយនិងសាច់ទាមើលទៅដូចទិញញ៉ាំនៅកន្លែងចឹង មិនខូចសោភ័ណភាពអីបន្តិចឡើយ។ បាយគេមកដល់នៅក្ដៅ ហើយមិនបែកញើសទៀត រីឯសាច់ទាវិញគឺនៅឈ្ងុយ សាចើស្រស់ មានសំណើម មិនស្អយតអីបន្តិចទេ នៅមានតទឹកជ្រលក់ និងជ្រក់មកជាមួយទៀត ពេលដាក់ញ៉ាំជាមួយគ្នាមកគឺឆ្ងាញ់ជាប់មាត់តែម្ដង។
- បាយឆាក្ដាម នៅហាង បាយឆាក្ដាមកំពត ឆាក្ដាមកេនេះគឺឆាក្ដាមពិតៗ មិនបានតែឈ្មោះទេ។ សាច់ក្ដាមគេដាកើមកធំៗ មើលទៅស្រស់ៗទៀត បាយឆាស្ងួតល្អនិយាយចេញមកគឺអេមតែម្ដង។ សាច់ច្រើនមធ្យម ងុំគឺពេលដាក់ជាមួយនឹងទឹកត្រីកោះកុងហ្នឹងតែម្ដង មានជាតិហឹរបន្តិ ឈ្ងុយទឹកត្រិបន្តិច លាយគ្នាមក មានជាតោសាហាវ។
- គុយទាវគ្រឿងសមុទ្រ គ្រាន់ទេឃើញក៏ដឹងថាទំនងដែរ បង្គារគេស្រស់ៗ ហើយបើសាច់វិញពេលញ៉ាំទៅឡើងផ្អែម សាច់ណែន ហើយផុយទៀត។ គុយទាវ អូរឫស្សី នេះដាក់តែមយយចាននៅពេលថ្ងៃទេ អាចឆ្អែតដល់បាយល្ងាច។ ហើយបើបន្លែ និង គ្រឿងផ្សេងៗវិញ មនាទាំងរសជាតិ និង ឃ្លិន ឈ្ងុយហើយញ៉ាំទៅជាប់មាត់តែម្ដង។
- ប្រហុកខ្ទិះ របស់ ហាង មាតុភូមិ គ្រាន់តែបើប្រអប់មកឆ្វាច និយាយពីថាឈ្ងុយខ្ទិះដូងតែម្ដង ទាំងសាច់អីហ្នឹងមើលទៅលេបទឹកមាត់ ម៉ងហា៎។ បានដាក់ផ្ទាប់ជាមួយ នឹងបន្លែស្រស់ៗដែលមកជាមួយប្រហុកនោះ ហើយបានញ៉ាំជាមួយបាយទៀត គឺថាញាក់សាច់តែម្ដង សឹងតែញ៉ាំបណ្ដើរញញឹមបណ្ដើរផងក៏ថាបាន ព្រោះវាឆ្ងាញ់ហើយត្រូវមាត់ទៀត។
ចង់ញ៉ាំអីឆ្ងាញ់ៗតែរវល់ពេក ឬមិនចង់ចេញទៅទិញអី អាចកម្មង់ម្ហូបដែលកំពុងពេញនិយមនៅក្នុងក្រុងឬតាមតំបន់បាន ដោយប្រើសេវាកម្មដឹកជញ្ជូន GrabFood បាន។ ដោយគ្រាន់តែ បញ្ចូលកម្មវិធីលើទូរស័ព្ទដៃមួយមានឈ្មោះថាGrab ហើយចុះឈ្មោះ និងដាក់ទីតាំង ហើយអាចរកភោជនីយដ្ឋាន និងម្ហូបអាហារ ឬចំណីចំណុកដែើអ្នកចូលចិត្ត រួចចុចកម្មង់ជាការស្រេច។
លីងកម្មវិធី Grab: Grab delivery app-ios