បាប៊ីឃ្យូផ្លាហ្សា - Bar B Q Plaza
- Available at all Bar B Q Stores
- 023 231 817
ហ្វេនឈុតសាច់អាំងរបស់បាប៊ីឃ្យូផ្លាហ្សា (Bar B Q Plaza) ប្រាកដជាដឹងច្បាស់ហើយថា តែងតែមានការផ្តល់ជូនពិសេសៗ ឬក៏ឈុតប្លែកថ្មី ផ្តល់ជូនជាប្រចាំទៅតាមខែ ក៏ដូចជារដូវកាលនីមួយៗ។
សម្រាប់ចាប់ពីថ្ងៃទី១៥ សីហា ដល់ថ្ងៃទី១៥កញ្ញាឆ្នាំ២០២១នេះ ខាង Bar B Q Plaza បាននាំយកឈុតសម្រាប់អ្នកញ៉ាំ២ទៅ៣នាក់ ដែលមានសាច់គ្រប់ប្រភេទចម្រុះលាយគ្នា រួមមាន សាច់គោ សាច់ជ្រូក និងត្រីសាល់ម៉ុន អមដោយបន្លែថ្មីស្រស់ មានឈ្មោះថា Gon Happy Set។
បន្ថែមពីលើសាច់ បន្លែ និងទឹកជ្រលក់ប្រចាំហាង ឈុតនេះក៏មានបង្គាបំពងម្សៅស្រួយឆ្ងាញ់ជាគូដ៏ស័ក្តិសមជាមួយទឹកជ្រលក់ពិសេស និងចំណិតស្តើងៗនៃស្ពៃក្តោបស្រស់ៗ បាយសក្តៅៗ និងមីឆាបន្លែចម្រុះរសជាតិតម្រូវជនជាតិអាស៊ីយើងផងដែរ។
តែនៅមិនអស់ទេ ញ៉ាំសាច់អាំងមានរសជាតិឆ្ងាញ់ លក្ខណៈអាំងខ្លួនឯង យកកម្រិតឆ្អិនតាមចំណូលចិត្ត ជ្រលក់ទាន់នៅក្តៅភ្លាមៗបែបនេះ ប្រាកដជាត្រូវការភេសជ្ជៈត្រជាក់ៗញ៉ាំក្អឹកៗអមជាមួយហើយមែនទេ? អូខេ! ឈុតពិសេសនេះក៏មានទឹកក្រូច Pepsi ដែរ ជាដៃគូគ្នាដ៏ស័ក្តិសមបំផុតហើយ!
FoodBuzz ចង់រំលឹកប្រាប់ជាថ្មីថា ការផ្តល់ជូនមានត្រឹមដល់ថ្ងៃទី១៥ ខែកញ្ញានេះទេណា៎! បើចង់ញ៉ាំ កុំបង្អង់យូរ ហើយវាមាននៅគ្រប់សាខាទាំងអស់ លើកលែងតែសាខាខេត្តសៀមរាប និងសម្រាប់តែការញ៉ាំក្នុងហាង ឬការមកខ្ចប់នៅហាងតែប៉ុណ្ណោះ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.