ខែភ្លៀង ខែព្យុះចឹង អត់មានអីញ៉ាំត្រូវមាត់ជាងបបរក្តៅៗជាមួយខកង្កែបទេ!

ខែភ្លៀងចឹង បើបាននៅវាលស្រែសង្ស័យដើរចាប់កង្កែបលាន់ទៀតហើយមើលទៅ។ តែពេលចាប់លបានហ្នឹងមិនដែរហ៊ានយកចូលឆ្នាំងអីទេ និយាយទៅចាប់ឲ្យតែបានចាប់ហ្នឹងម៉ងហា៎!

មេឃត្រជាក់ហើយខែកង្កែបផង​​ បើបានបបរខកង្កែបអីដូចល្អមើលទៅ…​ខ្ជិលគិតច្រើនអីហា៎! បបួលក្រុម CookBuzz ធ្វើបបរខកង្កែបញ៉ាំម៉ង ងាយ​ ស្រួល ហើយឆាប់បានញ៉ាំទៀត។
ម៉ោះឥឡូវមកធ្វើបបរខកង្កែបជាមួយ CookBuzz ទាំងអស់គ្នា!

  • គ្រឿងសំខាន់ជាងគេក្នុងបបរខកង្កែបគឺ កង្កែបហ្នឹងឯង ចាប់យក៤ ក្បាលមក​។​ លាងទឹក និងធ្វើវាឲ្យបានស្អាត ហើយកាប់វាជាកងិ ជាកង់។

- ឥឡូវយើងចូលដល់គ្រឿងផ្សំរបស់យើងម្ដង

    • គ្រឿងផ្សំ៖
  1. ស្រាសចំអិនម្ហូប​
  2. ទឹកសុីអុីវចិន​
  3. ស្ករស
  4. ម្ទេសស្រស់​
  5. ស្លឹកខ្ទឹម
  6. ប្រេងខ្យ​ង​
  7. ម្សៅពោត​
  8. ម្សៅស៊ុប
  9. ខ្ទឹមស ​( 4 មើម )    (ដុំអោយបែក)​
  10. ខ្ញីហាន់រួច ( 4 ស្លាព្រារបាយ )
  11. ម្ទេសក្រៀម ( 10 គ្រាប់ )
  12. ស្លឹកខ្ទឹម ( 5 ដើម ) ( ហាន់គល់ផ្សេង ស្លឹកផ្សេងពីគ្នា )

ឥឡូវមានគ្រឿងផ្សំអស់ហើយ នៅឡើយតែចាប់ផ្ដើមធ្វើម្ហូបតា៎!

  • ជំហានដំបូងយើងចាប់ផ្ដើមប្រឡាក់កង្កែប៖

    •  គ្រឿងផ្សំ៖
  1. កង្កែប ( 4 ក្បាល )
  2. ម្រេចម៉ដ្ឋ ( 1 ចិប )
  3. ទឹកសៀវអុីវចិន ( ស្លាបព្រារបាយ )
  4. ប្រេងឆា ( 1 ស្លាបព្រារបាយ )
  5. ម្សៅពោត ( 1 ស្លាបព្រារបាយ )
  6. ស្រាសចំអិនម្ហូប ( 3 ស្លាបព្រារបាយ ) ( ដាក់ដើម្បីឲ្យបំបាត់ឃ្លិនឆ្អាបរបស់កង្កែប )

ច្របល់វាចូលគ្នាឲ្យបានសប់គ្រឿងល្អ​  រួចទុកវាដោយឡែករយៈពេលយ៉ាងតិចឲ្យបាន៤០នាទីសិន។

  • ប្រឡាក់កង្កែបរួចមួយហើយ ដល់ពេលទឹកជ្រលក់ម្ដង៖

    • គ្រឿងផ្សំ៖
  1. ទឹកសៀវអុីវចិន​ ( 3 ស្លាបព្រារបាយ )
  2. ប្រេងខ្យង ( 2 ស្លាបព្រារបាយ )
  3. ស្ករស ( 2 ស្លាបព្រារបាយ )
  4. ម្សៅស៊ុប​(ខ្នរ) ( 1 ស្លាបព្រារបាយ )
  5. ម្រេចម៉ដ្ឋ ( 1 ចិប )
  6. ទឹកឆ្អិន ​( 200  មីលីលីត្រ )

កូរអោយចូលគ្នាសប់ល្អ​ រួចទុក១ឡែកសិន​

  • ទាំងកង្កែប ទាំងទឹកជ្រលក់គឺសុទ្ធតែដាក់គ្រឿង មានជាតិអីអស់ហើយ​ យើងចាប់ផ្ដើមចូលវគ្គចិងក្រោយនៃការខនេះ៖
    • គ្រឿងផ្សំ៖
  1. កម្តៅខ្ទះអោយក្តៅ ( ខ្ទះត្រូវក្តៅល្មម )
  2. ចាក់ប្រេងឆាចូល ( 2 ស្លាបព្រារបាយ (ដាក់អោយប្រេងក្តៅល្មម )
  3. ខ្ទឹមស និង ស្លឹកខ្ទឹមហាន់ (ឆាចូលជាមួយគ្នាអោយរហូតក្លិនឈ្ងុយល្អ )
  4. ខ្ញីចិញ្ច្រាំ​ ( 4 ស្លាបព្រារបាយ (ឆាចូលជាមួយគ្នាអោយរហូតក្លិនឈ្ងុយល្អ)
  5. កង្កែបប្រឡាក់ ( ចាក់ចូល ) (រួចឆាប្រហែល ៣ នាទី ​)
  6. គ្រឿងលាយហើយ ( ទុកឲ្យពុះល្អ​ ហើយរំងាស់ចោលប្រហែល ៥នាទី )
  7. ទឹកម្សៅពោត ( ម្សៅពោត ២ ស្លាបព្រារបាយ ជាមួយទឹក ស្រោចពីលើខកន្កែប )

ដួសដាក់ចានសំរាប់ញុំា!​

  • ធ្វើហើយអស់ហើយ ដល់វគ្កសម្រួលអារម្មណ៍ញ៉ាំបបរខកង្កែបដ៏ឈ្ងុយឆ្ងាញ់នេះហើយ៖

    • របៀបរៀបចំបបរខកង្កែប៖
  1. ខកង្កែប​ ( 1 ចាន ) ( ក្តៅល្មម )​
  2. លឹកខ្ទឹម ( ដែលហាន់ហើយ ) ( រោយពីលើ )
  3. ម្ទេសហាន់ជាចំណិតៗ
    • របៀបរៀបធ្វើទឹកជ្រលក់៖
  1. ទឹកសៀវអុីវបែបចិន ( 4 ស្លាបព្រារបាយ ) ( ចូលចានទឹកជ្រលក់ )
  2. ខ្ទឹមសចិញ្ច្រាំ ( 1 ស្លាបព្រារបាយ )
  3. ម្ទេសចិញ្ច្រាំ ( 2 ស្លាបព្រារបាយ )
  4. ស្លឹកខ្ទឹម ( 1 ស្លាបព្រារបាយ )

ឆ្អិនក៏ឆ្អិន រៀបចំក៏ស្អាតទៀត! ថតមួយប៉ុសទុកអួតគេមួយសិនទៅ។ ឥឡូវនេះបិទវគ្គមែនទែនហើយ ខំធ្វើឡើងហត់ហៃ៎! រស់ជាតិធានាថាមួយឆ្ងាញ់ មិនបាច់គិតអីច្រើនទេ ដាក់ឲ្យអស់កង្កែបបួនហ្នឹងម៉ងទៅ។

Food Review