មេឃក្ដៅអ៊ីចឹង អាចរៀនធ្វើទឹកក្រូចសូដា ញ៉ាំឲ្យត្រជាក់ចិត្តបាន!
មេឃក្តៅៗ នៅម៉េចសុខ? បើមិនបានញ៉ាំទឹកត្រជាក់ៗត្រូវអត់? អ៊ីចឹងគួរតែរៀនធ្វើភេសជ្ជៈ១មុខនេះជាមួយ FoodBuzz ។ ញ៉ាំហើយធានាថាស្រស់ស្រាយតែម្តង។
គ្រឿងផ្សំ៖
- ទឹកក្រូចច្របាច់ 300ml
- ស្ករស ១-២ ស្លាបព្រាបាយ (អាស្រ័យលើកម្រិតជាតិផ្អែមដែលអ្នកចង់បាន)
- ខ្ញី ១ចំណិតតូច (បើអត់ចូលចិត្តទេ មិនដាក់ក៏បានដែរ)
- ទឹកសូដា 250ml
របៀបធ្វើ៖
- ចាក់ទឹកក្រូចដែលច្របាច់រួច កូរជាមួយនឹងខ្ញី និងស្ករស (អាចលាយទឹកក្តៅបន្តិច ឲ្យរលាយស្ករ)
- ដាក់ក្លាសេក្នុងទូទឹកកកឲ្យត្រជាក់សិន បើសិនអត់ទាន់ចង់ញ៉ាំភ្លាម
- បើចង់ញ៉ាំភ្លាមៗតែម្តង ប្រើដុំទឹកកកដាក់ឲ្យត្រជាក់ក៏បាន
- ពេលទទួលទាន ដាក់ទឹកកកឲ្យពេញកែវ រួចចាក់ទឹកផ្លែឈើចូល ហើយសឹមចាក់ទឹកសូដាពីលើពណ៌ក៏ស្អាត រសជាតិក៏ឆ្ងាញ់!
#កំណត់ចំណាំ
- ប្រើផ្លែឈើអ្វីផ្សេងក៏បានដែរ ឲ្យតែមាន ហើយចូលចិត្តញ៉ាំ
- ត្រូវប្រាកដថា ចំណុះទឹកសូដា តិចជាង ចំណុះទឹកផ្លែឈើ ទើបញ៉ាំទៅឆ្ងាញ់ណា៎!
ប្រភព ៖ Jeyashri’s Kitchen