ទឹកផ្លែឈើកិនស្រស់នៅស្តាតអូឡាំពិក ល្អសំរាប់សុខភាពមិត្តនារីៗ
ប្រិយមិត្តប្រហែលស្គាល់រួចហើយកន្លែងទឹកផ្លែឈើសុខភាពកិនស្រស់ៗនៅស្ដាតអូឡាំពិក ប៉ុន្ដែលើកមុន FoodBuzz អត់ទាន់បានលម្អិតតើទឹកផ្លែឈើណាខ្លះដែលប្រិយមិត្តគួរតែសាក អញ្ចឹងថ្ងៃនេះតោះមកមើលទាំងអស់គ្នាថា តើរសជាតិណាខ្លះដែលមានរសជាតិឆ្ងាញ់ជាងគេហើយដែលមានអត្ថប្រយោជន៍ជាងគេដល់សុខភាពអ្នក ជាពិសេសសំរាប់មិត្តនារីៗ។

ថ្ងៃនេះ FoodBuzz មានទឹកផ្លែឈើកិនស្រស់ 3 រសជាតិមកណែនាំហើយដំបូងគេនោះគឺ ទឹកទទឹមចំរាញ់ស្រស់ៗ ដែលមានពណ៌ដ៏ក្រហមឆ្អិនឆ្អៅហើយរសជាតិក៏ឈ្ងុយឆ្ងាញ់ជាប់ចិត្តហើយក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖
- ពោរពេញដោយវីតាមីន A, B5, C, E និងជាតិដែក
- ជួយឲ្យភ្នែកភ្លឺច្បាស់ល្អ
- លាងសំអាតជាតិពុលក្នុងថ្លើម
- ជួយបង្កើនចំនួនគ្រាប់ឈាមក្រហម
- ជួយសំរួលដល់អ្នកមានជំងឺបេះដូង
- ការពារកុំឲ្យមានជំងឺមហារីកស្បែក និងមហារីកសុដន់ ។
ទីពីរនោះគឺ ទឹកផ្លែឈើចំរុះបន្លែច្រើនមុខដូចជា ការ៉ុត ប៉ោម ខ្ញី មើមឆៃថាវក្រហម ល្មៀត និង ខ្ជាយ ដែលសុទ្ធតែជាគ្រឿងផ្សំដែលមិនសូវឃើញគេយកមកកិនញ៉ាំ ប៉ុន្ដែការពិតទៅគឺសុទ្ធតែមានអត្ថប្រយោជន៍ល្អៗយ៉ាងច្រើនដល់សុខភាពដូចជាសំរាប់អ្នកមានទឹកនោមផ្អែម អ្នកមានជាតិខ្លាញ់នៅក្នុងសរសៃរឈាម មនុស្សចាស់ជរាដែលមានបញ្ហាចុកសាច់ដុំ ឈឺសន្លាក់ ជាពិសេសមនុស្សស្រីដែលមានបញ្ហារីងរៃមិនមករដូវនោះគឹពិសារត្រឹមតែពីរបីថ្ងៃគឹនឹងឃើញលទ្ធផលហើយ ហើយសំរាប់មិត្តនារីៗដែលមករដូវទៀងទាត់ក៏អាចជួយបញ្ចុះនូវឈាមអាក្រក់ៗឲ្យអស់ផងដែរ។
ចុងក្រោយគេគឺទឹកចេកពងមាន់ក្រឡុកជាមួយខ្នុរ និង ត្នោតស្រស់ដែលផ្អែមត្រជាក់ឆ្ងាញ់ ហើយបើក្លិនវិញមិនបាច់និយាយទេ ឈ្ងុយចេកពងមាន់ផង ឈ្ងុយខ្នុរផង ត្នោតផង ដាក់តែមួយកែវឡើងជាប់ចិត្ត មានកម្លាំងព្រឺសហ្មង់!
អញ្ចឹងហើយពេលទៅហាត់ប្រាណនៅស្ដាតអូូឡាំពិកលើកក្រោយ កុំភ្លេចឆ្លៀតចូលញ៉ាំទឹកផ្លែឈើសុខភាពនេះផងណា!
ទីតាំង៖ នៅក្នុងស្តាតអូឡាំពិក ក្បែកន្លែងកីឡាវាយប៉េងប៉ុង ជាប់កន្លែងលក់នំប៉័ងសាច់បីជាន់ |Googlemap
តម្លៃ៖ 2$/កំប៉ុង
ម៉ោង៖ 4PM – 8PM
