Festive Platter៖ ហៅតែមួយឈុត ញ៉ាំបានដល់ទៅគ្នា 3 ដល់ 4 នាក់នៅ COLLIN’S®
ធ្មេចបើកៗជិតដាច់ខែវិច្ឆិកា ហើយសល់តែមួយខែទៀតដាច់ឆ្នាំបាត់! កំពុងតែរំភើបហើយហ្នឹង ព្រោះខែធ្នូជាខែដែលសប្បាយរីករាយជួបជុំមិត្តភក្ដិបងប្អូនក្នុងអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ៗដែលអំណោយផលសម្រាប់ការដើរហើររំសាយអារម្មណ៍បំភ្លេចរាល់រឿងមិនល្អក្នុងឆ្នាំ 2019 នេះចោលនោះអី។ ហើយវាក៏ជាពេលដ៏ល្អសម្រាប់ការនាំលោកឪពុកអ្នកម្ដាយ មនុស្សជាទីស្រឡាញ់ទាំងអស់ទៅទទួលទានអាហារមួយពេលដ៏ស៊ីវិល័យ។ ចំម៉ាច់នឹងពេលដែល COLLIN’S® មានការផ្ដល់ជូនឈុតអាហារដ៏វិសេសក្នុងខែធ្នូនេះតែម្ដង។
COLLIN’S® ជាប្រេនភោជនីយដ្ឋានសឹង្ហបុរីដែលត្រូវបានពិភពលោកទទួលស្គាល់មួយ និងបានមកចាក់ឬសនៅក្រុងភ្នំពេញនាដើមឆ្នាំ 2019 នេះ ហើយក្លាយជាស្កាយបារសឹង្ហបុរីដំបូងបង្អស់ក្នុងក្រុង។ សម្រាប់ខែធ្នូនេះ COLLIN’S® មានម៉ឺនុយអាហារជាឈុតធំមួយដ៏វិសេសដែលអាចញ៉ាំបានដល់ទៅគ្នា 3 ទៅ 4 នាក់ឯណោះ ហើយតម្លៃវិញត្រឹម $98 ប៉ុណ្ណោះ។
ឈុតអាហារ Festive Platter មកជាមួយអាហារឆ្ងាញ់ៗជាច្រើនមុខដូចជា USA Choice Bone-in Ribeye (600g), Orange Rosemary Toasted Chicken (ទាំងមូល), Honey Maple Glazed Ham, Beer Battered Prawn (8ដុំ) និង Beer Battered Fish (4ដុំ) ដែលមកជាមួយនឹងសាឡាដ, Sea Salt Fries, ទឹកជ្រលក់ឈីស, Aioli, Coleslaw, Horseradish Mustard, Berry Compot និងទឹកជ្រលក់ម្រេច។ បើបន្ថែម $30 ពីលើហ្នឹងទៀត ប្រិយមិត្តនឹងទទួលបានជម្រើសភេសជ្ជៈដូចជា Anakena Carbernet Sauvignon ឬ Segura Viudas Semi Sec (Sparking) មួយដប ឬ Hoegaarden ចំនួន 5 ដប។ ត្រឹមមួយឈុតនេះ ដឹងតែពិសេសសម្រាប់ឱកាសជួបជុំបំណាច់ឆ្នាំនេះមិនខាន។
បើចង់ជាភេសជ្ជៈក្រឡុក COLLIN’S® ក៏មានភេសជ្ជៈក្រឡុកប្រចាំខែធ្នូដែរ គឺ Collin’s White Sangria (តម្លៃ $8.80 ក្នុងមួយកែវ)។ ភេសជ្ជៈនេះជារូបមន្ដពិសេសរបស់អ្នកក្រឡុកស្រាដ៏ឆ្នើមប្រចាំ COLLIN’S® ដែលជាការផ្សំពី Sauvignon Blanc ទឹកក្រូចឆ្មារ ប៊ឺររីចម្រុះ និងស្រា Rum។
ញ៉ាំឆ្អែតអត់បង្អែមលាងមាត់ម៉េចកើត! Special Festival Dessert ($8 ក្នុងមួយកែវ) ជាបង្អែមដែលមានការលាយជាមួយ Prosecco Brut Millesimato Jelly ប៊ឺររីចម្រុះ និងគ្រីម Masarpone។ ស្រា Prosecco ល្អគឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់បង្អែមមួយមុខនេះ ហើយបន្ថែមគ្រីម Masarpone ទៀតនោះគឺកាន់តែពិសេស។
ម៉ោះ មកបង្កើតការចងចាំល្អៗ ញ៉ាំឈុតអាហារចែករំលែកដ៏វិសេសក្នុងបរិយាកាសដ៏ល្អ ខណៈពេលមើលការប្រគុំតន្ដ្រីផ្ទាល់ (live band) ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកទាំងអស់នៅលើស្កាយបារ COLLIN’S®។ ការប្រគុំតន្រ្ដីមានជារៀងរាល់ថ្ងៃសុក្រ និងសៅរ៍ នាវេលាម៉ោង 8យប់ ដល់ 11 យប់។
ឈុតអាហារ Festive Platter នឹងមានជាផ្លូវការនៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2019 ដល់ ថ្ងៃទី 15 ខែមករា ឆ្នាំ 2020។ តម្លៃ៖
- ឈុតអាហារ Festive Platter៖ $98++
- ស្រាក្រឡុក Festive Cocktail៖ $8.80++
- បង្អែម Festive Cocktail៖ $8++
ម៉ោងបើក៖
- អាហារពេលព្រឹក៖ 7ព្រឹក - 10ព្រឹក
- អាហារពេលថ្ងៃ និងល្ងាច៖ 11 ព្រឹក ដល់ 12យប់
ទីតាំង៖ អគារ The Bridge SOHO ជាន់ទី 13, No 14, ផ្លូវ 78, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap សម្រាប់ការកក់៖
- លេខទំនាក់ទំនង៖ +855 15 328 668
- អ៊ីម៉ែល៖ reservation@collins.com.kh