[Feature] ហាងកាហ្វេម៉ូតប្លែកៗនៅភ្នំពេញ - Part 2

Foodbuzz បានណែនាំអ្នកឲ្យស្គាល់ហាងកាហ្វេម៉ូតប្លែកៗ កាលពីមួយរយះមុន (បើអ្នកមិនទាន់បានអាន អាចអានបាននៅទីនេះ) ឥទ្បូវយើងមកមើលបន្ត ថាមានហាងអ្វីខ្លះទៀត។ 

កាហ្វេម៉ូតប្លែកៗនៅភ្នំពេញ
កាហ្វេម៉ូតប្លែកៗនៅភ្នំពេញ
កាហ្វេម៉ូតប្លែកៗនៅភ្នំពេញ

កាហ្វេម៉ូតប្លែកៗនៅភ្នំពេញ

(លេខរៀងមិនតាមចំណាត់ថ្នាក់) #1 ផ្លូវលំ ផ្លូវលំ ជាហាងកាហ្វេតូចមួយដែលស្ថិតនៅលើផ្លូវលំម្ដុំអូរឫស្សី។ ថ្វីត្បិតតែរាងតូចបន្តិចមែន នៅទីនេះមានការរៀបចំកន្លែងយ៉ាងស្អាតដែលយើងអាចថតរូបផុសក្នុង Instagram បាន។

ផ្លូវលំ Plov Lom

ផ្លូវលំ Plov Lom
ផ្លូវលំ Plov Lom

ផ្លូវលំ Plov Lom

ទីតាំង: ផ្ទះលេខ 213 ផ្លូវ 139 | Googlemap  តម្លៃ: 4000 ឡើងទៅ បើកម៉ោង: 7am - 5pm #2 Mix Cafe នៅ Mix Cafe មានសៀវភៅជាច្រើនសំរាប់អាន ព្រមទាំងមានដាក់តាំងរូបគំនូរមួយចំនួនទៀតផង។ ឯបរិយាកាសវិញ គឺមានភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការបំពេញការងារផ្សេងៗ។

Mix Cafe

Mix Cafe

ទីតាំង: ផ្ទះលេខ 98 ផ្លូវ 450 ទួលទំពូង ភ្នំពេញ (ជិត Cellcard សាខាទួលទំពូង) | Googlemap តម្លៃ: ប្រហែល $2 ឡើងទៅ បើកម៉ោង: 7am - 10pm #3 PRESIDENT Inspiring President Cafe នៅ President មានសៀវភៅអំពីការធ្វើអាជីវកម្ម និងការអភិវឌ្ឍខ្លួនឯង ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ដែលអាចឲ្យយើងអាន និងធ្វើកិច្ចការបាន។

PRESIDENT Inspiring President Cafe

PRESIDENT Inspiring President Cafe

ទីតាំង: ផ្ទះលេខ 138 ផ្លូវលេខ 136 សង្កាត់ផ្សារកណ្តាល 2 ខណ្ឌដូនពេញ ក្រុងភ្នំពេញ | Googlemap  តម្លៃ: ភេសជ្ជ: = $1.95 ឡើងទៅ នំ = $0.66 ឡើងទៅ បើកម៉ោង: 7am - 8pm #4 Le Cafe រីឯ Le Cafe វិញ មានការតុបតែងហាងលក្ខណ:ពណ៌សយ៉ាងស្អាតប្លែកភ្នែកតែម្តង។

Le Cafe

Le Cafe
Le Cafe

Le Cafe

ទីតាំង: ផ្ទះលេខ 10 ផ្លូវ 456 ភ្នំពេញ | Googlemap  តម្លៃ: ប្រហែល $2 ឡើងទៅ បើកម៉ោង: 7am - 9pm

#5 The 240 The 240 ជាហាងលក់សំលៀកបំពាក់មួយ ដែលមានហាងកាហ្វេនៅខាងក្នុងនោះផងដែរ។ ការរៀបចំក្នុងហាងមានពណ៌ចម្រុះតាមបែបបរទេសដែលគួរឲ្យជាប់ចិត្តសម្រាប់អ្នកដែលចូលចិត្តហាងបែបបរទេស។

The 240

The 240
The 240

The 240

ទីតាំង: ផ្ទះលេខ 83 ផ្លូវ 240 ភ្នំពេញ | Googlemap 

តម្លៃ: ចាប់ពី $2 ឡើងទៅ បើកម៉ោង: 8am - 8pm

#6 Monsne Cafe សំរាប់ប្រិយមិត្តដែលស្រឡាញ់ពណ៌ផ្កាឈូក កុំភ្លេចទៅ Monsne Cafe! ក្នុងហាងទាំងមូលសុទ្ធតែពណ៌ផ្កាឈូកទាំងអស់ តាំងពីតុ កៅអី ប៉េងប៉ោង និងការតុបតែងលើអាហារ និងភេសជ្ជ:ផងដែរ។

Monsne Cafe

Monsne Cafe

ទីតាំង: អាគារលេខ #9 ABE0 ផ្លូវ 146 សង្កាត់ វាលវង់ ខណ្ឌ 7 មករា ភ្នំពេញ | Googlemap តម្លៃ: ចាប់ពី $2 ឡើងទៅ បើកម៉ោង: 8am - 8pm

#7 Mere Café

Mere Café មានការតុបតែងហាងលក្ខណ: Classic ប្រកបដោយភាពស្ងប់ស្ងាត់ ជាមួយនឹងអាហារ និងភេសជ្ជ:ជាច្រើន។

Mere Café

Mere Café
Mere Café

Mere Café
Mere Café

Mere Café

ទីតាំង: ផ្ទះលេខ 63B ផ្លូវ 214 ភ្នំពេញ | Googlemap

តម្លៃ: ចាប់ពី $2 ឡើងទៅ បើកម៉ោង: 7am - 8:30pm

#8 Chhma Catfe ចំពោះអ្នកដែលស្រឡាញ់ឆ្មា អាចទៅញ៉ាំកាហ្វេ និងលេងជាមួយសត្វឆ្មាជាច្រើនប្រភេទនៅ Chhma Catfe

Chhma Catfe

Chhma Catfe
Chhma Catfe

Chhma Catfe

ទីតាំង: ផ្លូវ 178 | Googlemap តម្លៃ: ចាប់ពី $2 ឡើងទៅ បើកម៉ោង: 8:30am - 8:30pm

#9 Luxuries Cafe ប្រិយមិត្ត FoodBuzz អាចទៅប្តូរបរិយាកាសម្តងនៅ Luxuries Cafe ដោយទីនោះមានការតុបតែងយ៉ាងល្អប្រណីត ដែលមានសាឡុងស្បែក និង ការដាក់តាំងនូវសំភារ:ប្រណីតផ្សេងៗទៀត។

Luxuries Cafe

Luxuries Cafe

ទីតាំង: ផ្លូវ 114 ភ្នំពេញ | Googlemap  តម្លៃ: ចាប់ពី $2 ឡើងទៅ បើកម៉ោង: 6am - 12am #10 កាហ្វេរទេះគោ De Ox-Cart Cafe ចំណែកនៅហាងកាហ្វេរទេះគោនេះវិញ គេយករទេះគោមកតុបតែងក្នុងហាងតែម្ដង។

កាហ្វេរទេះគោ De Ox-Cart Cafe

កាហ្វេរទេះគោ De Ox-Cart Cafe

ទីតាំង: ផ្ទះលេខ 144AE0 ផ្លូវ 360 ភ្នំពេញ | Googlemap តម្លៃ: ចាប់ពី $1.50 ឡើងទៅ បើកម៉ោង: 7am - 6pm

Food Review