[Feature] ខានទៅផ្សារសូរិយាយូរ ដឹងអត់ថាមានអ្វីថ្មីខ្លះ?
បន្ទាប់ពីបានបិទអស់មួយរយៈ ផ្សារទំនើបសូរិយាបានបើកដំណើរការវិញក្នុងរចនាបទមួយថ្មី ដែលបានជួសជុលតែងលម្អរខាងក្នុងឡើងវិញ ព្រមទាំងមានឈ្មោះថ្មី ហៅថា Sorya Center Point។ ក្រៅពីនេះ ផ្សារទំនើបសូរិយាក៏មានហាងថ្មីមួយចំនួនដែលគួរឲ្យកត់សំគាល់ផងដែរ៖
#1 Café Amazon
ក្រោយពីបានបើកសាខាជាច្រើនរួចមក Amazon ក៏មានមុខនៅផ្សារសូរិយាថ្មីនេះដែរ។

ទីតាំង៖ ជាន់ផ្ទាល់ដី
តំលៃ៖ 1$ - 3$
#2 The Asian Kitchen

អាហារបែបអាស៊ីឆ្ងាញ់ៗ មីគាវ សាច់ខ្វៃ រឺក៏ឌីមសាំ កុំភ្លេច The Asian Kitchen! សំរាប់ថ្ងៃទី២៥ ដល់៣០ ខែកញ្ញានេះ រាល់ការញ៉ាំឌីមសាំ ២ ចាននឹងទទួលបានមួយចានដោយឥតគិតថ្លៃ!

បញ្ជាក់៖ សាខានេះមានបញ្ចុះតម្លៃ 30% ជាមួយការប្រើប្រាស់ Pi Pay
ទីតាំង៖ ជាន់ផ្ទាល់ដី
តំលៃ៖ 3$ - 10$
#3 Yunnan
Yunnan មានជំនាញលើម្ហូបពិសេសរបស់គេដែលជាខជើងជ្រូកបែបថៃ។ លើសពីនេះ អ្នកក៏អាចញ៉ាំឌីមសាំ ឬបបរសរនៅ Yunnan ក៏បាន។

ទីតាំង៖ ជាន់ផ្ទាល់ដី
តំលៃ៖ 1$ - 9$
#4 Pepper Lunch
នរណាមិនស្គាល់ ចានដែកក្ដៅៗ ឈ្ងុយ ហ៊ុយទ្រលោមរបស់ Pepper Lunch? ឥឡូវនេះមាននៅសូរិយាដែរហើយ។ បាយឆា ស្ប៉ាហ្គេតទី ឬក៏ស្តេក?

ទីតាំង៖ ជាន់ផ្ទាល់ដី
តំលៃ៖ 4$ - 15$
ចំណាំ៖ បើកដំណើរការឆាប់ៗនេះ
#5 Starbucks
កាហ្វេដ៏ល្បីរបស់ពិភពលោកក៏បានមកដល់ផ្សារសូរិយាដែរ! ញ៉ាំកាហ្វេក៏បាន ញ៉ាំនំក៏បាន!

ទីតាំង៖ ជាន់ផ្ទាល់ដី
តំលៃ៖ 2$ - 5$
#6 Auntie Anne’s
សាខាដំបូងរបស់ Auntie Anne’s នៅកម្ពុជាគឺនៅទីនេះ។ នំប្រេតហ្សេលស្រួយៗក្ដៅៗ មានច្រើនរសជាតិ!

ទីតាំង៖ ជាន់ផ្ទាល់ដី
តំលៃ៖ 1$ - 2$
#7 Dairy Queen
ជើងឯកអាហារសម្រន់ក៏មានសាខានៅសូរិយាដែរពេលនេះ។ ហតដកជាច្រើនមុខ ការ៉េម រឺ ក៏ Blizzard Dairy Queen នឹងមានលក់ជូនពេលខាងមុខនេះ។

ទីតាំង៖ ជាន់ទី៥
តំលៃ៖ 2$ - 5$
ក្រៅពីអ្វីដែលថ្មី សូរិយាក៏នៅមានហាងជើងចាស់មួយចំនួនដូចជា
#8 Lucky Seven
រំលឹកអនុស្សាវរីយន៍កាលពីតូចរបស់អ្នកនៅ Lucky Seven!

ទីតាំង៖ ជាន់ផ្ទាល់ដី
តំលៃ៖ 1$ - 5$
#9 The Pizza Company
សាខា The Pizza Company ដំបូងក៏នៅតែមានវត្តមាននៅផ្សារសូរិយាដដែល!

ទីតាំង៖ ជាន់ទី៤
តំលៃ៖ 4$ - 20$
#10 Swensen’s
កុំថាស្វិនសិនបាត់ទៅណា! នៅទីនេះដដែល គ្រាន់តែដូរជាន់! នឹងដំនើរការឆាប់ៗនេះ

ទីតាំង៖ ជាន់ទី៣
តំលៃ៖ 1$ - 10$
#11 Snow Yogurt
ញ៉ាំយ៉ាអួរថ្លឹងគីឡូដើរផ្សារសូរិយា! មានអីមិនសប្បាយ?

ទីតាំង៖ ជាន់ទី៤
តំលៃ៖ 2$ - 5$
#12 Master Grill
កុំភ្លេចញ៉ាំសាច់មាន់អាំងនៅ Master Grill!

ទីតាំង៖ ជាន់ទី៥
តំលៃ៖ 2$ - 5$
#13 Lotteria
មានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូង Lotteria ជាភោជនីយដ្ឋានអាហារលឿនដែលមានលក់ដូចជាសាច់មានបំពង បឺហ្គឺ ។ល។

ទីតាំង៖ ជាន់ទី៤
តំលៃ៖ 2$ - 10$
#14 Sorya Food Court
កង់ទីនម្ហូបនៅសូរិយាក៏នៅទីនោះដដែលដែរ។ ជាមួយនឹងម្ហូបជាច្រើនមុខ ខ្មែរ ថៃ ចិន ជាពិសេសមានបង្អែមជាច្រើនមុខ! នៅចាំមីស៊ុបឆ្នាំងដីអត់?

ទីតាំង៖ ជាន់ទី៤
តំលៃ៖ 1$ - 3$