[Feature] ហាងកាហ្វេទាំង 27 នៅបឹងកេងកង
ច្បាស់ណាស់ ម្តុំបឹងកេងកង គឺមានហាងកាហ្វេច្រើនណាស់ មិនដឹងថាត្រូវ ទៅមួយណា ទុកមួយណា ពេលខ្លះ ចង់ភ្លេចថាមានកន្លែងណាទៀត ចឹងហើយ Foodbuzz នឹងចងក្រងមួយអត្ថបទ ប្រាប់ម្តងមួយៗណា ហើយចាំសម្រេចចិត្តទៅ ថាគួរទៅណា!
#1 BROWN (ទាំង ៤ សាខា)

Brown ទេ? ល្បីស្រាប់រឿងកាហ្វេសំរាប់ហាងមួយនេះ ហើយមានដល់ទៅ៤សាខា គ្រាន់តែនៅបឹងកេងកង!
អាស័យដ្ឋាន: លើផ្លូវនរោត្តម, ផ្លូវ 51, ផ្លូវ57 ពីរសាខាទល់មុខគ្នា (BROWN ROASTERY AND EATERY)
តំលៃ: $2ឡើងទៅ
បើក: ចាប់ពីម៉ោង 6:30ព្រឹក
#2 Starbucks

ដាច់នោះដាច់ រកកន្លែងអង្គុយ រឺ ចតម៉ូតូសឹងអត់បានជាពិសេសថ្ងៃសៅរ៏ អាទិត្យ…មកពីកាហ្វេគេឆ្ងាញ់ពិតមែនហ្នឹងណា!
អាស័យដ្ឋាន: ផ្លូវ57 កែងផ្លូវ288 ; បើកចាប់ពីម៉ោង 6:30ព្រឹក
តំលៃ: $3ឡើងទៅ
#3 Amazon Café (ទាំង ២ សាខា)

បន្ទាប់ពីបើកនៅលើផ្លូវធំ មិនយូរប៉ុន្មានក៏ពង្រីកខ្លួនមួយទៀតនៅផ្លូវក្នុងដែរនៅក្នុងតំបន់តែមួយ!
អាស័យដ្ឋាន: ផ្លូវនរោត្តម (កែងផ្លូវ352) និងផ្លូវប៉ាស្ទ័រ ; បើកចាប់ពីម៉ោង 6ព្រឹក
តំលៃ: $2ឡើងទៅ
#4 KOI (ទាំង ២សាខា)

KOI ទើបតែមានព្រឹត្តិការណ៏ធំប៉ុន្មានថ្ងៃមុននោះឯង ហើយទើបប្រកាសបង្ហាញរសជាតិចេញថ្មីទៀត MATCHA SERIES នោះអី! សាកហើយនៅ?
អាស័យដ្ឋាន: លើផ្លូវនរោត្តម និងផ្លូវត្រសក់ផ្អែម ; បើកចាប់ពីម៉ោង 8ព្រឹក
តំលៃ: $2 ឡើងទៅ
#5 ASOK

ជាហាងកាហ្វេដែលទើបនឹងបើកថ្មី គាំទ្រស្នាដៃប្រេនក្នុងស្រុក? លឺថា គាត់កំពុងតែមានប្រូម៉ូសិនពិសេស គ្រប់រសជាតិតែ 1$ ទេណា! អញ្ចឹងកុំភ្លេចសាកជាមួយ ASOK
អាស័យដ្ឋាន: ផ្លូវ 143 កែងផ្លូវ 348 ជំហៀងមន្ទីរពេទ្យសំពៅមាស បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $1 ឡើងទៅ
#6 Gloria Jean’s Coffee

មកដល់ខ្មែរយូរហើយ តែយ៉ាងណានៅតែទទួលបានការគាំទ្រពីអ្នកញ៉ាំកាហ្វេទាំងទ្បាយ!
អាស័យដ្ឋាន: ផ្លូវ 51 (កែងផ្លូវ306) បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $3 ឡើងទៅ
#7 True Coffee

កាហ្វេពីប្រទេសថៃ ដែលមិនត្រឹមតែកាហ្វេឆ្ងាញ់ទេ តែមាននូវនំពុម្ព Waffle Stick ឆ្ងាញ់ផងដែរ។ ដូច្នេះអាចទៅសាកល្បងនៅ True Coffee ជាមួយបរិយាកាសថ្មីម្តងមើល។
អាស័យដ្ឋាន: ផ្លូវ 360 (ជួរជាមួយ Farm to Table) បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $2 ឡើងទៅ
#8 Costa Coffee

កាហ្វេឆ្ងាញ់ កន្លែងស្អាត តំលៃសមរម្យ! ធ្វើ assignment ជុំគា្នអាទិត្យហ្មងទៅ?
អាស័យដ្ឋាន: ផ្លូវប៉ាស្ទ័រ ហួស The Pizza Company បន្តិច និង បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $3 ឡើងទៅ
#9 Coffee Today

តំលៃធូរថ្លៃ ហើយក៏មានកន្លែងសម្រាប់អង្គុយជជែកជាមួយមិត្តភក្តិបានទៀត សាកនៅ?
អាស័យដ្ឋាន: ផ្លូវ 352 (ជាប់ Amazon នរោត្តម) ; បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $2 ឡើងទៅ
#10 K.E Café

បើផឹកកាហ្វេហើយឃ្លានកុំភ័យ K.E មានស្រាប់ ម្ហូបច្រើនមុខចាំតែកុម្ម៉ង់ចុះ។ មានទាំងម្ហូប ទាំងកាហ្វេ ទ្បូយអត់?
អាស័យដ្ឋាន: #32 ផ្លូវ 310 ; បើកចាប់ពីម៉ោង 6ព្រឹក
តំលៃ: $2 ឡើងទៅ
#11 E&M Coffee

ចំណាំជិះកាត់ ឃើញលឿងលឿង? គឺហាង E&M Coffee ហ្នឹងឯង ដេគ័រស្អាតហើយ កាហ្វេឆ្ងាញ់ ព្រមគ្នាជាមួយនិងសេវាទៀត!
អាស័យដ្ឋាន: ផ្លូវ 57 បើកចាប់ពីម៉ោង 6ព្រឹក
តំលៃ: $2
#12 Artease

កាហ្វេ និង តែ ឈ្ងុយៗ គួបផ្សំនឹងអាហារសំរន់ឆ្ងាញ់ៗ កន្លែងអង្គុយស្ងាត់ស្រួលរៀន និង ធ្វើការ !
អាស័យដ្ឋាន: ផ្លូវ 310 បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $2ឡើងទៅ
#13 Coffee O’Clock

ទើបតែបើកថ្មីៗ នេះឯង ប៉ុន្តែរសជាតិមិនចាញ់ហាងកាហ្វេផ្សេងប៉ុន្មានទេ។
អាស័យដ្ឋាន: ផ្លូវ 360 (ជួរខាងផ្លូវឡានទឹក) បើកចាប់ពីម៉ោង 9ព្រឹក
តំលៃ: $2
#14 IS Busy Coffee

បើមើលពីក្រៅស្មានតែហាងលក់អីវ៉ាន់ធម្មតា! តាមពិតហាងកាហ្វេសោះ! កន្លែងក៏ស្អាតម្យ៉ាងដែរតើ
អាស័យដ្ឋាន: ផ្លូវ 63 បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $2 ឡើងទៅ
#15 B’ Coffee

ហាងកាហ្វេផ្លូវកែងយើងហ្នឹង ហើយសំរាប់ម្ហូបក៏មានដែរជាពិសេសគឺភេសជ្ជៈមួយថ្មីគឺ Iced Honey Latte ! ចាំទៅសាកទាំងអស់គ្នាណា!
អាស័យដ្ឋាន: ផ្លូវ360 (កែងផ្លូវ113) បើកចាប់ពីម៉ោង 7 ព្រឹក
តំលៃ: $2
#16 SOR Coffee & Fresh Juice

មានបម្រើជូននូវទឹកផ្លែឈើស្រស់ៗ កាហ្វេ និង អាហារសំរន់ទូទៅ។
អាស័យដ្ឋាន: ផ្លូវ360 (កែងផ្លូវ113) បើកចាប់ពីម៉ោង 6ព្រឹក
តំលៃ: $2
#17 Mario Café

Concept ហាងកាហ្វេដែរប្លែក យកតុក្តតា mario ជា theme របស់ពួកគេ។ រសជាតិកាហ្វេក៏មិនអន់ដែរ!
អាស័យដ្ឋាន: ផ្លូវ 360 បើកចាប់ពីម៉ោង 8 ព្រឹក
តំលៃ: $2
#18 Old Town Café

ការតុបតែងខាងក្រៅ និង ខាងក្នុងគួរអោយទាក់ទាញ ហើយកាហ្វេនិងម្ហូបក្នុងហាងមួយនេះក៏ឆ្ងាញ់ៗនិងតំលៃសមរម្យដែរ!
អាស័យដ្ឋាន: ផ្លូវនរោត្តម (ជាប់ KOI The) បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $2
#19 Aura Coffee and Spa

អាចកំដរម៉ាក់ រឺ ប៉ាទៅស្ប៉ា ហើយឆ្លៀតពេលអង្គុយផឹកកាហ្វេជាមួយបរិយាកាសប្លែក!
អាស័យដ្ឋាន: ផ្លូវនរោត្តម (ទល់មុខស្ថានទូតហ្វីលីពីន) បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $2
#20 Noir and Blanc

ក្រៅពីការរចនាខាងក្នុងស្អាតហើយ មើលទៅមានស្តង់ដាបែប High Class តម្លៃវិញក៏មិនថ្លៃដែរ។ បរិយាកាសស្ងប់ស្ងាត់ទៀតផង!
អាស័យដ្ឋាន: ផ្លូវ 294 (បត់ផ្លូវក្នុង Joma) បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $3
#21 Toasta Café

អ្នកណាចូលចិត្ត កាហ្វេ ហើយនំបុ័ងបែប Toast ប្រៃៗគឺអត់ខុសទេ! ហើយបើអោយខ្ញុំណែនាំគឺ អ្នកទាំងអស់គ្នា គួរតែសាក Tuna Toast !
អាស័យដ្ឋាន: ផ្លូវ 322 (បត់ពីផ្លូវនរោត្តមមកវិញ ពីមុខសាលា PUC តែម្តង) បើកចាប់ពីម៉ោង 8 ព្រឹក
តំលៃ: $2
#22 The Mou Coffee

បើនិយាយពីរយៈពេលបើកគឺយួរមែនទែន ប៉ុន្តែរសជាតិនៅជាប់ចិត្ត និងតំលៃនៅតែថេរដដែល!
អាស័យដ្ឋាន: ផ្លូវ 360 បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $2
#23 Chatime

អ្នកណាមិនស្គាល់ Chatime ល្បីខាងឆុងតែគុជជាងគេនោះអី?? ម្តុំបឹងកេងកងក៏នៅតែបើកដដែល! ហើយកាហ្វេក៏មានដែរ។ ដោយសារតែមិនមានកន្លែងអង្គុយ ប៉ុន្តែក៏ងាយស្រួលក្នុងការទិញខ្ចប់ផងដែរ
អាស័យដ្ឋាន: ផ្លូវ 51 (ទល់មុខ Brown 51) បើកចាប់ពីម៉ោង 9ព្រឹក
តំលៃ: $2 ឡើងទៅ
#24 Yorchata Drinks

ភេសជ្ជៈយ៉ាងច្រើនជំរើស ក្រឡុក ត្រជាក់ ក្តៅ ហើយប្រភេទ Macchiato ក៏មានដែរ! ចាំមើលទៅសាកថារសជាតិប្លែកយ៉ាងម៉េចខ្លះ!
អាស័យដ្ឋាន: ផ្លូវ 63 (កែងផ្លូវ 360) បើកចាប់ពីម៉ោង 7:30 ព្រឹក
តំលៃ: $2
#25 Caffe Bene

ប្រេនមកពីប្រទេសកូរ៉េតែម្តង សំខាន់នោះគឺទឹកកកឈូស Bingsu របស់ពួកគេប្លែកមែនទែន គួរឲ្យចង់ញ៉ាំណាស់!
អាស័យដ្ឋាន: លើផ្លូវ 57 និង បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $3
#26 The Coffee Bean & Tea Leaf

ហាងកាហ្វេមួយកន្លែងទៀត ឋិតនៅក្នុងជម្រើសរបស់អ្នក បើសិនជាមិនចង់បានភាពអ៊ូអរ អាចមកទីនេះបាន ស្ងាត់ស្រួល សម្រាប់ពិភាក្សាការងារ រឺធ្វើកិច្ចការសាលា។
អាស័យដ្ឋាន: លើផ្លូវ 57 និង បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $3
#27 Le Diplomate

តាមពិតទៅមិនខ្វះទេ កន្លែងស្ងាត់សម្រាប់ផឹកកាហ្វេនោះ ដូចជាហាងមួយនេះជាដើម ចាប់អារម្មណ៍អត់?
អាស័យដ្ឋាន: កែងផ្លូវ 57 ទល់មុខនឹង Brown Roastery និង បើកចាប់ពីម៉ោង 7ព្រឹក
តំលៃ: $3