Yomie's Rice x Yogurt Cambodia
- #30, St. 302, Sangkat Boeung Keng Kong 1, Khan Chamkarmorn, Phnom Penh
- 089 688 288
រាល់ដងឲ្យតែលឺពាក្យថាភេសជ្ជៈសុខភាព ប្រហែលតែងតែគិតថាទោះបីវាល្អសម្រាប់សុខភាពពិតមែន ប៉ុន្ដែរសជាតិគឺមិនសូវឆ្ងាញ់ប៉ុន្មានទេ។ ប៉ុន្ដែភេសជ្ជៈសុខភាពដែលពួកយើងភ្លក្សសម្រាប់អ្នកទាំងអស់គ្នាថ្ងៃនេះ និយាយទៅមិនត្រឹមតែរសជាតិឆ្ងាញ់ជាប់ចិត្ត មិនចាញ់កាហ្វេ, Milk Tea ឬ Smoothie អីទេ សំខាន់គឺរសជាតិប្លែកខ្លាំងព្រោះវាជាភេសជ្ជៈក្រឡុកបញ្ចូលគ្នារវាងយ៉ាវអួរ និងបាយដំណើបពណ៌ស្វាយ ស្ដាប់ទៅចម្លែកណាស់មែនអ្ហេ?
Yomie’s Rice X Yogurt គឺជាប្រ៊េនភេសជ្ជៈថ្មីមួយដែលមានដើមកំណើតពីប្រទេសអូស្រ្ដាលី ហើយក៏ទទួលបានការគាំទ្ររហូតដល់បានពង្រីកសាខាជាច្រើនប្រទេសទូទាំងពិភពលោកហើយថ្មីៗនេះក៏មកដល់ប្រទេសកម្ពុជាផងដែរ។
ភេសជ្ជៈនៅ Yomie’s Rice X Yogurt គឺជាភេសជ្ជៈ Yogurt-based ឬ គ្រឿងផ្សំចំបងជាយ៉ាវអួរ និងមានគ្រឿងផ្សំបន្ថែមផ្សេងៗទៀតជាច្រើនមុខ ដូច្នេះហើយរាល់យ៉ាវអួរដែលមានក្នុងភេសជ្ជៈ គឺសុទ្ធតែផលិតផ្ទាល់នៅក្នុងហាង និងធ្វើថ្មីជារៀងរាល់ថ្ងៃ។
ដឹងអត់ថាភេសជ្ជៈនៅ Yomie’s Rice X Yogurt ខុសពីភេសជ្ជៈផ្សេងដូចម្ដេច? នោះគឺ Yomie’s Rice X Yogurt មួយកែវអាចជំនួសអាហារមួយពេលបានដោយសារវាមានអាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អ្នកស្មើនឹងការញ៉ាំអាហារមួយពេលតែម្ដង។
FoodBuzz បានភ្លក្សភេសជ្ជៈដល់ទៅ 4 មុខផ្សេងៗគ្នាដែលមានដូចជា ភេសជ្ជៈប្រចាំហាង Signature Drink ដែលលក់ដាច់ជាងគេគឺ Yomie’s Purple Rice Yogurt យ៉ាវអួរក្រឡុកជាមួយនឹងបាយដំណើបពណ៌ស្វាយដែលមានរសជាតិប្លែកម្យ៉ាងប៉ុន្ដែឆ្ងាញ់គួរឲ្យជាប់ចិត្ត! មិនដែលគិតថាបាយដំណើបលាយជាមួយយ៉ាវអួរឆ្ងាញ់ចឹងសោះ!
Yomie’s Oats Yogurt ដែលជាយ៉ាវអួរក្រឡុកជាមួយគ្រាប់ស្រូវសាឡីនេះក៏មានរសជាតិឆ្ងាញ់គួរឲ្យជាប់ចិត្តដែរ ហើយសាកសមសម្រាប់អ្នកដែលមិនសូវចូលចិត្តរសជាតិផ្អែម ហើយបើសម្រាប់អ្នកចូលចិត្តសណ្ដែកក្រហមក៏អាចសាក Pure Red Beans Yogurt ដែលមិនត្រឹមតែឈ្ងុយសណ្ដែកក្រហមទេ ថែមទាំងមានកំទេចសណ្ដែកកិនក្នុងភេសជ្ជៈហើយមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាតទៀត។
ចុងក្រោយគេនេះគឺ Mango Yogurt ដែលមានជាស្វាយទុំស្រស់តែម្ដង សម្រាប់អ្នកដែលចូលចិត្តផ្លែឈើ ឆ្ងាញ់ម្យ៉ាងបែបជូរអែមៗ ហើយអត់ទ្រលាន់ទេម៉ោះ!
និយាយមែនហ្អា ញ៉ាំ Yomie’s Rice X Yogurt អស់មួយកែវ ឆ្អែតដូចញ៉ាំបាយមែនទែន! ប្រិយមិត្តណាដែលខ្ជិលរកអីញ៉ាំពេលថ្ងៃអី ចង់ញ៉ាំតែរបស់ផ្អែមៗ អាចសាកបាន បានឆ្ងាញ់ហើយ បានឆ្អែតដូចញ៉ាំបាយហើយជួយសុខភាពទៀត ងាយរកណា?
តម្លៃ៖ ចាប់ពី $3.58 ឡើងទៅ
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.