Seorae Cambodia - Korean Charcoal BBQ
- Available at all Seorae outlets
- 010 700 800
កាលពីប៉ុន្មានថ្ងៃមុន FoodBuzz ឃើញលេចមុខហាងសាច់អាំងមួយយ៉ាងទំនងក្នុងរឿងភាគកូរ៉េកំពុងល្បី “It’s Okay To Not be Okay” របស់ tvN ពេល Gang Tae និងនារីក្លាហាន Moon Young អង្គុយ Date តែពីរនាក់យ៉ាងរ៉ូម៉ែនទិក តែមានដឹងអត់ថាហាងហ្នឹងគឺហាង សរ រ៉េ (Seorae) ជាហាងសាច់អាំងល្បីដែលមានសាខានៅកម្ពុជាដែរ? ពួកយើងបានទៅភ្លក្សសាច់អាំងដ៏ល្បីល្បាញនេះ ពីរទៅបីដងដែរ ដែលលោកអ្នកអាចអានក្បោះក្បាយនៅទីនេះ។
បើចង់ញ៉ាំសាច់អាំងកូរ៉េឱ្យឆ្ងាញ់ទាល់តែញ៉ាំឱ្យត្រូវរបៀប ទើបទទួលបានបទពិសោធន៍ល្អបំផុត។ មិនមែនសាច់ឆ្ងាញ់តែម្យ៉ាងទេ ដែលធ្វើឲ្យបទពិសោធន៍សាច់អាំងរបស់អ្នកពិសេស។ តែអ្នកត្រូវដឹងពីរបៀបញ៉ាំ ដើម្បីឲ្យសាច់ដែលអាំងមានឱជារស។ អ៊ីចឹងម៉ោះ មកដឹងពីជំហាននៃការញ៉ាំងាយៗនៅ សរ រ៉េ ទាំងអស់គ្នា៖
ជំហានទី 1 ៖ ដាក់សាច់អាំងនៅលើជន្ទៀសមុនបន្លែ ដើម្បីឲ្យសាច់ និងបន្លែឆ្អិនទាន់ពេលគ្នា ព្រោះបន្លែឆាប់ឆ្អិនជាង។ ចាំជន្ទៀសក្ដៅសិន សឹមដាក់សាច់អាំងណា៎! ប្រើប្រាស់កន្រ្ដៃដើម្បីកាត់សាច់ជាដុំតូចៗ ដើម្បីងាយស្រួលចម្អិន និងញ៉ាំ។
ជំហានទី 2 ៖ គួរតែដឹងថាពេលណាត្រូវត្រលប់សាច់។ មើលផ្នែកក្រាស់ខាងលើរបស់សាច់បីជាន់! ចម្អិនរហូតដល់ចេញខ្លាញ់ពីសាច់ ទើបលោកអ្នកអាចត្រលប់វាបាន និងឧស្សាហ៍មើលផ្នែកស្ដើងខាងក្រោមរបស់សាច់ជ្រូកហឹរ ឬ Gwangyang Bulgogi។ កាន់តែងាយស្រួលទៀតនោះ លោកអ្នកអាចរកជំនួយពីបុគ្គលិកនៅទីនោះ ដើម្បីទទួលបានបទពិសោធន៍សាច់អាំងដ៏ឆ្ងាញ់។
ជំហានទី 3 ៖ ចាប់ផ្ដើមដាក់បន្លែអាំងលើជន្ទៀស បន្ទាប់ពីត្រលប់សាច់។ បន្លែងាយស្រួលអាំង និងឆ្អិនលឿនជាងសាច់។ តែកុំភ្លេចអាំងដាក់គម្លាតបន្លែ និងសាច់ឲ្យដាច់ពីគ្នា ព្រោះអ្នកនឹងមិនចង់ឲ្យគ្រឿងប្រលាក់សាច់ ចូលជាតិនឹងបន្លែឡើយ ព្រោះវានឹងធ្វើឲ្យបាត់បង់រសជាតិដើមរបស់បន្លែ។
ជំហានទី 4 ៖ បើទៅដល់ហាងសាច់អាំង កុំភ្លេចកុម្ម៉ង់អាហារកូរ៉េដូចជា បាយមូរកូរ៉េ ប៊ីប៊ីមប៉ាប់ និងស៊ុបគីមឈីបន្ថែមទុកញ៉ាំពេលរង់ចាំសាច់ឆ្អិនឲ្យសោះ។
ជំហានទី 5 ៖ តោះ ចាប់ផ្ដើមខ្ចប់សាច់! ចាប់សាច់ រួចជ្រលក់ក្នុងទឹកជ្រលក់សំណព្វចិត្តរបស់អ្នកណាមួយ (ទឹកជ្រលក់អំបិលម្រេចលាយនឹងល្ង ទឹកម្ទេស សរ រ៉េ និងទឹកស៊ីអ៊ីវ សរ រ៉េ) រួចដាក់លើសាឡាដខ្ចប់។ អ្នកក៏អាចបន្ថែម Side dish ឬ ខ្ទឹមសនៅក្នុងសាឡាដខ្ចប់របសអ្នកបាន។ ខ្ចប់ធំល្មមមួយម៉ាត់ ទើបឆ្ងាញ់ណា៎!
ជំហានចុងក្រោយ៖ សាច់អាំងខ្វះអត់បានឡើយ ស្រាកូរ៉េ ឬ ស្រាអង្ករ Makgeolli ដែលនិយមញ៉ាំខ្លាំងជាមួយសាច់អាំងកូរ៉េ ព្រោះវាទៅបន្ថែមរសជាតិសាច់អាំងកូរ៉េមួយពេលរបស់អ្នក។ ឬក៏អ្នកអាចកុម្ម៉ង់ជាស្រាបៀរ តែបើចង់បែបពិសេសជាងហ្នឹងទៀត លោកអ្នកក៏អាចសាក “សូមេក” ដែលជាប្រភេទស្រាសូជូកូរ៉េ លាយជាមួយនឹងស្រាបៀរ។
Tip៖ ផ្លាស់ប្ដូរជន្ទៀស ប្រសិនបើជន្ទៀសស្ងូត និងមានកំណកជាប់។ កុំបារម្ភនឹងការពិបាកផ្លាស់ប្ដូរ បុគ្គលិក សរ រ៉េ នឹងធ្វើការផ្លាស់ប្ដូរជូនលោកអ្នក។
បើចង់រកកន្លែងញ៉ាំអីជួបជុំមិត្តភក្តិ គ្រួសារឬការងារ កុំភ្លេចមកសាកញ៉ាំសាច់អាំងលើចង្ក្រានធ្យូងនៅ សរ រ៉េ (Seorae) ដែលមានទាំងរសជាតិ ទាំងគ្រឿងផ្សំ និងបរិយាកាសបែបកូរ៉េពិតៗ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.