Fruit Tea ស្រស់ៗត្រជាក់ៗ អមដោយផ្កាខ្យូតៗនៅ Flower Story Café កំពុងពេញនិយមខ្លាំងនៅសៀមរាប
ហាងកាហ្វេដ៏តូចច្រឡឹងមួយ កំពុងសម្ងំលាក់ខ្លួនក្នុងហាងផ្កា Flower Story នៅលើទឹកដីក្រុងអង្គរ ហើយក៏កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការរចនាកែវភេសជ្ជៈប្លែកភ្នែក និងស្រស់ស្អាត ដោយមានភ្ជាប់ផ្កាក្រៀមខ្យូតៗនៅលើគ្រប់កែវ។ ចង់ដឹងស្អាតបែបណា មកមើលរូបទាំងនេះសិនបានណា៎!
Flower Story Café មានលក់ភេសជ្ជៈប្រភេទតែផ្លែឈើ (Fruit Tea) ច្រើនមុខ ជាពិសេសប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ដូចជា ផាស់សិន ស្វាយ ក្រូច ប៉ែស (Peach) និងជាច្រើនទៀត។ ហើយក៏មានប្រភេទពិសេសៗនៃតែក្រូចឆ្មារ បែបជូរៗអែមៗផងដែរ ជាមួយនឹងតម្លៃដ៏សមរម្យ គឺ 1.25$ ទៅ 1.50$/កែវ តែប៉ុណ្ណោះ។
អ្វីដែលរឹតតែពិសេសនោះគឺ ភេសជ្ជៈគ្រប់មុខនៅទីនេះត្រូវបានចំរាញ់ចេញពីផ្លែឈើស្រស់ 100%។ ហេតុនេះហើយ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ថែមទាំងល្អចំពោះសុខភាព និងសម្រស់ទៀត ដោយសារមានវីតាមីនខ្ពស់។
ដោយឃើញសុទ្ធតែទំនងៗ ក្រុមការងារ FoodBuzz ក៏ពិបាកក្នុងការសម្រេចចិត្តដែរ ហើយយើងក៏បានសាកភ្លក្សភេសជ្ជៈ 3ប្រភេទ ដែលក្នុងនោះក៏មានភេសជ្ជៈដែលលក់ដាច់ជាងគេប្រចាំហាង គឺ «Peony Peach Tea»។
អារម្មណ៍ និងរសជាតិ ពិតជាប្លែក!!! ពេលក្រេបរសជាតិតែ អមជាមួយនឹងក្លិនក្រអូបនៃផ្លែឈើស្រស់ៗ និងផ្កា លក្ខណៈថាជាការរួមបញ្ចូលគ្នាដ៏ល្អតែម្តង!
ទោះបីមិនសូវជាទូលាយ តែការរចនាខាងក្នុងហាង គឺពិតជាស្រស់ស្អាត និងគួរឲ្យទាក់ទាញខ្លាំងណាស់ ងាកទៅជ្រុងណា ក៏ទាក់ភ្នែកដែរ។ លើកកែវភេសជ្ជៈថតអមនឹងរបស់ស្អាតៗដែលត្រូវបានតុបតែងស្រាប់ តែបន្តិចទៅ ថតបានរូបស្អាតមិនតិចទេ៎!!!
ឆាប់ៗនេះ Flower Story Café ក៏នឹងមានដាក់លក់នូវភេសជ្ជៈប្រភេទ Yoghurt Fruit Tea ផងដែរ ដូចនេះហើយកុំភ្លេចតាមដាននៅលើទំព័រហ្វេសប៊ុករបស់ហាងផ្ទាល់សម្រាប់ព័ត៌មានបន្ថែម។
លោកអ្នកក៏អាចកុម្ម៉ង់តាមរយៈ Nham24 និង Food Panda សម្រាប់សេវាដឹកជញ្ជូនដល់កន្លែងរបស់លោកអ្នកផងដែរ!