កុំទាន់ចោលទឺកសុីអុីវត្រាំពងមាន់! អាចយកមកច្នៃធ្វើជាមីគោកបានហ្ហា៎!

អ្នកទាំងអស់គ្នាមានបានសាកធ្វេីរូបមន្តពងមាន់ត្រាំទឹកសុីអុីវរបស់ CookBuzz អត់? បេីបាន អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហេីយត្រូវអត់ថាទឹកសុីអុីវនៅសល់ហ្នឹងយកមកធ្វេីអី?

អ៊ីចឹងថ្ងៃនេះ  ក្រុមការងារ CookBuzz មកណែនាំរូបមន្តមួយដែលយកទឹកសុីអុីវត្រាំយេីងហ្នឹងមកច្នៃធ្វេីជាមីគោក ដ៏ឈ្ងុយឆ្ងាញ់មួយ! សំខាន់ រូបមន្តនេះគឺស្រួលធ្វេីមែនទែន ហេីយមិនត្រូវការគ្រឿងគ្រូវច្រេីនទៀត។ 

គ្រឿងផ្សំ៖ 

មីកញ្ចប់ 1 កញ្ចប់
អំបិលមី 1 កញ្ចប់ 
ទឹកខ្លាញ់ក្នុងកញ្ចប់មី 1 កញ្ចប់
សៀងចិញ្រ្ចាំ 2 ស្លាបព្រាបាយ
ប្រេងឆា 1 ស្លាបព្រាបាយ
ទឹកសុីអុីវត្រាំពងទា 3 ស្លាបព្រាបាយ
ពងមាន់ត្រាំទឹកសុីអុីវ 1 គ្រាប់
ពងមាន់ផ្នែកក្រហម 1 គ្រាប់
ទឹក 600ml 
ទឹកដោះគោស្រស់ 150ml 
មេីមខ្ទឹមសចិញ្រ្ចាំ 1 ស្លាបព្រាបាយ
ខ្ទឹមក្រហមបំពង 1 ស្លាបព្រាបាយ
ស្លឹកខ្ទឹម 1 ស្លាបព្រាបាយ
ល្ងស (សម្រាប់រោយពីលេីពងក្រហម) 

វិធីធ្វេី៖ 

1. យេីងចាប់ផ្តេីមលាយគ្រឿងធ្វេីទឹកស៊ុប។ ដាក់សៀងចិញ្រ្ចាំនិងអំបិលមីចូល រួចចាក់ទឹកខ្លាញ់និងប្រេងឆាចូល។ បន្ទាប់មកដាក់ទឹកសុីអុីវត្រាំពងទា ទឹក និងជាចុងក្រោយចាក់ទឹកដោះគោស្រស់ចូល។ រួចមក កូរចូលគ្នាដោយបានសបល្អ ហេីយដាក់ដាំអោយពុះ។

2. សម្រាប់មីកញ្ចប់យេីងវិញ ដាំទឹកអោយពុះ រួចស្រុះមីអោយទន់ល្មម។ 

3. យកមកលាយចូលគ្នា។ យកមីដែលយេីងស្រុះរួចដាក់ចូលទៅក្នុងចាន រួចដាក់មេីមខ្ទឹមសចិញ្រ្ចាំ ខ្ទឹមក្រហមបំពង និងស្លឹកខ្ទឹមចូល ជាមួយទឹកស៊ុបយេីង។ 

4. ពុះពងមាន់ត្រាំទឹកសុីអុីវយេីងជាពីរហេីយដាក់តប់ពីលេី ជាមួយពងមាន់ផ្នែកក្រហម។ ឲ្យកាន់តែស្អាត យេីងអាចរោលល្ងសពីលេីជាការស្រេច។ 

ម៉េចដែរ? ងាយស្រួលធ្វេី ឆ្ងាញ់ហេីយចំណេញទៀត។ កុំភ្លេចសាកធ្វេីនៅផ្ទះហ៎ា អ្នកទាំងអស់គ្នា! 

Food Review