តំណក់ កាហ្វេ៖ ការតុបតែងបែបធម្មជាតិស្អាតប្លែក ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូប

តំណក់ កាហ្វេ ជាហាងកាហ្វេមួយដែលបើកថ្មីនាចុងឆ្នាំមុននេះ។ ហាងតំណក់ កាហ្វេចោលរាងយ៉ាងទាក់ទាញពីខាងក្រៅដែលមើលទៅគួរឲ្យចាប់អារម្មណ៍។ មើលពីក្រៅឃើញស្អាត ហើយនៅពេលដែលដើរចូលក្នុង បរិយាកាសក៏នៅតែស្អាត និងមានផាសុកភាព។ ពេលដែលដើរចូលជ្រៅ ដល់ផ្នែកខាងក្រោយនិងជាន់ទីមួយ ហាងនេះមានការតុបតែងលម្អ ដោយរុក្ខជាតិតូចធំយ៉ាងស្រស់ស្អាត ដែលធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា។

តំណក់ កាហ្វេបម្រើភេសជ្ជៈជាច្រើនរួមទាំងកាហ្វេរួមទាំងកាហ្វេ និងភេសជ្ជៈបែបគ្រីមៗ និងបែបជូរអែមៗ តម្រូវបានតាមគ្រប់ចំណូលចិត្ត។ 

តំណក់ កាហ្វេជាហាងកាហ្វេមួយដែលស័ក្តិសមសម្រាប់គ្រប់កាលៈទេសៈ ជាពិសេសគឺសម្រាប់អ្នកដែលចង់រកកន្លែងដែលមានពន្លឺធម្មជាតិគ្រប់គ្រាន់សម្រាប់ថតរូបស្អាតៗជាមួយនឹងភេសជ្ជៈឆ្ងាញ់ៗ​ដែលនឹងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ រួចផុតពីកង្វល់នានា។ 

តំណក់ កាហ្វេ - Domnork Cafe

  • 16, St 300, Sangkat Beoung Keng Korng 2, Khan Chomkar Morn, Phnom Penh
  • 015 956 957

Food Review