ឆ្ងាញ់ប្លែកមាត់ទៀតហើយ! តោះមកសាកសំបកឈីសថ្មី២ប្រភេទ និងអាហារសម្រន់ថ្មី៣ប្រភេទរបស់ Domino’s Pizza ទាំងអស់គ្នា!

ធ្លាប់បានញ៉ាំភីហ្សានិងអាហារសម្រន់ផ្សេងៗរបស់ Domino’s Pizza ហើយមែនអត់? សម្រាប់អ្នកដែលធ្លាប់បានញ៉ាំប្រាកដជាដឹងហើយថារសជាតិពិតជាឆ្ងាញ់ ត្រូវមាត់ និង តម្លៃក៏សមរម្យទៀត។

ដោយឡែកថ្ងៃនេះ FoodBuzz ចង់មកណែនាំរបស់ឆ្ងាញ់ៗថ្មីចំនួន៥មុខដែល Domino’s Pizza ទើបតែដាក់លក់ក្ដៅៗ ក្នុងនោះមានដូចជាសំបកឈីសថ្មី 2ប្រភេទគឺ Mozzarella Cheese​ និង Cheddar Cheese រួមជាមួយអាហារសម្រន់ថ្មីបីមុខទៀតគឺ Cheesy Mozzarella Stix, Cheesy Cheddar Stix​ និង Stuffed Cheddar Bite

កាលពីមុនធ្លាប់តែញ៉ាំសម្បកក្រាស់ ឬសំបកស្តើងធម្មតា ប៉ុន្តែពេលនេះអ្នកទាំងអស់គ្នាក៍អាចមកសាក សំបកញាត់ឈីសថ្មីទាំង២ប្រភេទនេះបានផងដែរ។ ចង់បាន Mozzarella Cheese​ ក៏មាន ចង់បាន Cheddar Cheese ក៏មាន ញាត់ឈីសពេញៗ ក្តៅៗ ញ៉ាំជាមួយគ្រឿងនៅផ្នែកខាងលើនៃភីហ្សាទៀត ឆ្ងាញ់អស់ស្ទះតែម្តង! 

ហើយសម្រាប់អ្នកចូលចិត្តញ៉ាំឈីស ប៉ុណ្ណឹងមិនទាន់ស្កប់ទេ ទាល់តែថែម Cheesy Mozzarella Stix, Cheesy Cheddar Stix​ និង Stuffed Cheddar Bite ទៀតបានគ្រាន់។ Cheesy Mozzarella Stix និង Cheesy Cheddar Stix​ មានសម្បកក្រៅស្រួយ និងខាងក្នុងពេញទៅដោយឈីស បើបានញុាំក្ដៅៗទៀតដឹងតែអេមម៉ង។ រីឯ Stuffed Cheddar Bite វិញក៏មិនធម្មតាដែរ ញាត់ឈីសទាល់តែហៀរតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ Domino’s Pizza ក៍មាន Promotion ពិសេស ១ថែម១ ផងដែរ​​ចាប់ពីថ្ងៃទី16 ដល់ 31 ខែធ្នូ ឆ្នាំ2020នេះ។ ហើយសម្រាប់ Promotion នេះបានទាំងការញុាំក្នុងហាងផ្ទាល់ ការខ្ចប់ ក៏ដូចជាការដឹកជញ្ជូន។ ក្នុងនោះសម្រាប់សេវាដឹកជញ្ជូន អ្នកទាំងអស់គ្នាអាចហៅមកលេខ 1800-20-20 តេក៏ Free ដឹកក៏ Free ទៀត រកណាបាន!

អ៊ីចឹងចាំអង្គាល់ទៀត! កុម៉្មងរសជាតិថ្មីរបស់ Domino’s Pizza ទាំង៥មុខនេះទៅញុាំឥឡូវៗទៅ ទាន់មាន Promotion ១ថែម១

Domino's Pizza

Food Review