អស់ត្រឹមតែ $3.5 ក៏អាចទទួលទានអាហារដូចមហាក្សត្រក្នុងរឿងចិននៅឯ Dim Sum Emperor
FoodBuzz ជឿជាក់ច្បាស់ណាស់ថាប្រិយមិត្តប្រាកដជាស្គាល់អស់ហើយហាងម្ហូបចិនដ៏ល្បីនេះមែនទេ? តែអ្វីដែលរឹតតែពិសេសនោះគឺឥឡូវនេះប្រិយមិត្តចំណាយអស់ត្រឹមតែ $3.5 ប៉ុណ្ណោះក៏អាចញ៉ាំឈុតប្រូម៉ូសិនអាហារសាច់ខ្វៃពិសេសដ៏ឈ្ងុយឆ្ងាញ់បានដែរនៅទីនេះ! តម្លៃប៉ុណ្ណឹងរកណាបាន!
Dim Sum Emperors ទើបតែបញ្ចេញឈុតអាហារសាច់ខ្វៃថ្មីដែលមានទាំងប្រភេទបាយ និង ប្រភេទមី ហើយក៏មានជាសាច់ទាខ្វៃ សាច់ជ្រូកខ្វៃស្រួយៗ និង សាច់ជ្រូកសាស៊ីវ។ ចង់ញ៉ាំមួយណាក៏បានដែរ។ ទាំងទាខ្វៃ ទាំងសាច់ជ្រូកខ្វៃនិងសាស៊ីវនេះផងដែរគឺមិនបាននាំចូលពីណាមកទេ គឺត្រូវបានចំអិនដោយផ្ទាល់ថ្មីៗជារៀងរាល់ថ្ងៃយ៉ាងផ្ចិតផ្ចង់ដោយចុងភៅប្រចាំនៅហាងនេះផ្ទាល់ ដូច្នេះបើនិយាយផ្នែកគុណភាព អនាម័យនិងរសជាតិវិញគឺធានាថាកំពូលតែម្ដង។
សំរាប់ឈុតម���និងបាយគឺមានជាសាច់ទាខ្វៃ សាច់សាស៊ីវ និង សាច់ជ្រូកខ្វៃដែលមានតម្លៃត្រឹមតែ $3.5 សម្រាប់បាយ និង $4.5 សម្រាប់មីប៉ុណ្ណោះ ប៉ុន្ដែលោកអ្នកអាចបន្ថែម $1 ទៀតដើម្បីទទួលបានសាច់ពីរមុខក្នុងមួយចានដូចជា៖
- ទាខ្វៃនិងសាច់សាស៊ីវ + តែក្រូចឆ្មារ
- ទាខ្វៃនិងសាច់ជ្រូកខ្វៃ + តែក្រូចឆ្មារ
- សាច់សាស៊ីវនិងសាច់ជ្រូកខ្វៃ + តែក្រូចឆ្មារ
តែប៉ុណ្ណេះដឹងតែសប្បាយញ៉ំាតែម្ដង! ចំណាយអស់មិនដល់ 2 ម៉ឺនរៀលផងបានញ៉ាំអាហារឆ្ងាញ់ហើយបរិយាកាសហាងក៏ស្អាតឡូយដូចក្នុងដំណាក់មហាក្សត្រក្នុងរឿងភាគចិនទៀត!
ប្រូម៉ូសិន៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (ក្រៅពីថ្ងៃឈប់សំរាក)
ទីតាំង៖ Dim Sum Emperors គ្រប់សាខា