ភ្លក្សសាច់ BBQ បែបឆ្អើរថ្មីនៅ D2 Smokehouse
BBQ បែបខ្មែរ ជប៉ុន កូរ៉េ ថៃ ប្រេស៊ីលអីធ្លាប់ភ្លក្សអស់ហើយ ត្រូវទេ FoodBuzz-er ទាំងអស់គ្នា? ប៉ុន្ដែបើមួយបែបថ្មីនេះដែល FoodBuzz នឹងណែនាំនេះប្រហែលជាមិនទាន់បានសាកទេមើលទៅ ចង់ដឹងថាប្លែកម៉េចអត់?


BBQ ថ្មីនេះគឺជា BBQ ចំអិនបែបឆ្អើរថ្មីនៅឯ D2 Smokehouse ទីតាំងនៅអាហារដ្ឋានរទេះថ្មី “ភូមិដូង” នៅម្ដុំសន្ធរម៉ុកយើងនេះឯង។ ចំនុចពិសេសនៃ BBQ នៅ D2 Smokehouse នេះគឺវិធីចំអិន ដែលត្រូវបានចំអិនដោយការឆ្អើរយ៉ាងច្រើនម៉ោង ប្រើភ្លើងតិចៗ រហូតដល់សាច់ជ្រូកនេះផុយអាចបេះចេញជាសរសៃរៗបាន។


ក្រៅពី ឈុត BBQ សាច់ជ្រូកសរសៃរនេះ ក៏នៅមានជាឈុតស្លាបមាន់បំពងដែលឆ្លងកាត់ការប្រលាក់គ្រឿងយ៉ាងពិសេស និង ការបំពងដល់ទៅពីរដងដើម្បីរក្សាគុណភាពឲស្រួយឆ្ងាញ់ល្អ ហើយសំរាប់ទាំងឈុត BBQ សាច់ជ្រូក និង ស្លាបមាន់នេះគឺអ្នកអាចជ្រើសរើសចង់ញ៉ាំជាមួយដំឡូងម៉ដ្ឋក៏បាន ដំឡូងជ្វាបំពង ខូលស្ល ឬនំបុ័ងក៏បាន ជ្រលក់ជាមួយនឹងទឹកប៉េងប៉ោះ ឬ ទឹក mustard ដែលសុទ្ធតែធ្វើថ្មីផ្ទាល់ដោយចុងភៅប្រចាំ D2 Smokehouse តែម្ដង។

អូ៎! ហើយសំរាប់បង្អែមវិញ D2 Smokehouse ក៏មានជា Almond Brownie ដុតថ្មីផងដែរ!

ទីតាំង៖ ភូមិដូង, ផ្លូវ 160 (ផ្លូវក្នុង) ម្តុំសន្ធរម៉ុក(ក្បែរស្តុប ទេពផន) | Googlemap
តម្លៃ៖ $3.50/ ឈុត
ម៉ោង៖ អង្គារ - សៅរ៍ ម៉ោង 11AM - 2PM & 5PM - 9PM
អាទិត្យ 11AM - 9PM បិទរៀងរាល់ថ្ងៃច័ន្ទ